spot_img
spot_img
Homeទូទៅលោក Trump ចង់បិទទីភ្នាក់ងារឆ្លើយតបគ្រោះអាសន្ននៅសហរដ្ឋអាមេរិក

លោក Trump ចង់បិទទីភ្នាក់ងារឆ្លើយតបគ្រោះអាសន្ននៅសហរដ្ឋអាមេរិក

-

ប្រធានាធិបតីលោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ន (FEMA) កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និងការស៊ើបអង្កេត។ គាត់បានរិះគន់ទៅលើ FEMA ក្នុងការឆ្លើយតបចំពោះគ្រាអាសន្នថា “យឺត និងគ្មានប្រសិទ្ធភាព” ដែលធ្វើឱ្យTrump និយាយថាទីភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយអាមេរិក Fema គួរតែត្រូវបាន ”បញ្ចប់”។ មិនតែប៉ុណ្ណោះគាត់បានបន្ថែមថាទីភ្នាក់ងារនេះបានប្រើប្រាស់ធនធានរបស់ខ្លួនមិនចំទិសដៅដោយចំណាយរាប់លាននៅក្នុងតំបន់ប្រជាធិបតេយ្យដែលមានជំនួសទុកជាមុននៅពេលមានអាសន្ន ប៉ុន្តែបែរជាមិនយកចិត្តទុកដាក់លើរដ្ឋ North Carolina ដែលកំពុងត្រូវការជំនួយបន្ទាប់។

លោក Trump បានស្នើថារដ្ឋនីមួយៗគួរតែគ្រប់គ្រងការឆ្លើយតបគ្រោះមហន្តរាយផ្ទាល់ដែលកើតមាននៅក្នុងរដ្ឋរបស់ខ្លួន ដោយហៅវាថាជា ”វិធីសាស្រ្តដែលមានប្រសិទ្ធភាព និងសន្សំសំចៃជាង”។ ការអត្ថាធិប្បាយរបស់គាត់កើតឡើងចំពេលមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរដែលប៉ះពាល់ដល់សហរដ្ឋអាមេរិក រួមទាំងព្យុះកំបុតត្បូង ខ្យល់ព្យុះ និងភ្លើងឆេះព្រៃ។

ទន្ទឹមនឹងនេះ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់ Elon Musk បានចោទប្រកាន់ FEMA ថាបានចំណាយប្រាក់ចំនួន 59 លានដុល្លារលើសណ្ឋាគារប្រណីតក្នុងទីក្រុងញូវយ៉ក ដើម្បីធ្វើផ្ទះជនចំណាកស្រុកខុសច្បាប់ ដោយបំពានច្បាប់ និងប្រឆាំងនឹងបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ