spot_img
spot_img
Homeទូទៅលោក Trump បាននិយាយថា លោកនឹងកាត់បន្ថយពន្ធលើទំនិញរបស់ប្រទេសចិន ប្រសិនបើចិនយល់ព្រមលក់កម្មវិធី TikTok

លោក Trump បាននិយាយថា លោកនឹងកាត់បន្ថយពន្ធលើទំនិញរបស់ប្រទេសចិន ប្រសិនបើចិនយល់ព្រមលក់កម្មវិធី TikTok

-

ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើថាគាត់អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ការលក់ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance ។ លោក Trump បានបង្ហាញថា ប្រទេសចិនប្រហែលជាត្រូវយល់ព្រមលើការលក់ ដែលអាចជាថ្នូរនឹងការកាត់បន្ថយពន្ធ។

លោក Trump បានកំណត់ការលក់ TikTok ទៅក្រុមហ៊ុនដែលមិនមែនមកពីប្រទេសចិននៅថ្ងៃទី 5 ខែមេសា។ ប៉ុន្តែគាត់អាចពន្យារពេលថ្ងៃផុតកំណត់នេះ ប្រសិនបើពួកគេមិនទាន់ស្វែងរកឃើញអ្នកទិញ។ ហើយថ្ងៃផុតកំណត់នេះធ្វើឡើងបន្ទាប់ពីច្បាប់ឆ្នាំ 2024 ដែលត្រូវបានអនុម័តក្រោមប្រធានាធិបតី Biden ដោយច្បាប់នេះនិយាយថា TikTok ត្រូវតែលក់ទៅឱ្យក្រុមហ៊ុនដែលមិនមែនមកពីប្រទេសចិន បើមិនដូច្នេះទេ TikTok នឹងត្រូវហាមប្រាមនៅសហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខជាតិរបស់អាមេរិក។

ចំពោះបញ្ហាពន្ធរបស់អាមេរិកទៅលើទំនិញរបស់ចិន ក្រសួងការបរទេសចិនមិនសុខចិត្តតាំងពីដំបូងទៅលើបញ្ហានេះ ប៉ុន្តែអាមេរិកនៅតែបន្តដំឡើងពន្ធដោយប្រើប្រាស់វាជាមធ្យោបាយមួយដើម្បីដាក់សម្ពាធដល់ប្រទេសចិនឱ្យយល់ព្រមលើកិច្ចព្រមព្រៀងលក់ TikTok ទៅកាន់អ្នកទិញដែលមិនមែនជាជនជាតិចិន ដោយលោកបាននិយាយថា “ប្រសិនបើអ្នកចង់ឱ្យពន្ធគយបញ្ឈប់ អ្នកត្រូវយល់ព្រមលើកិច្ចព្រមព្រៀង” នេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ