ការថតរូបអាហារគឺជាវិធីដ៏ល្អមួយដើម្បីផ្សព្វផ្សាយម៉ាកអាហាររបស់អ្នកតាមអ៊ីនធឺណិត។ រូបថតគុណភាពខ្ពស់ច្បាស់ល្អ ស្អាតអាចទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍ហាងយ៉ាងច្រើន។
ការថតរូបអាហារមានច្រើនប្រភេទ ប៉ុន្តែនេះជាការថតមួយចំនួនដែលទាក់ទាញព្រមទាំងមានការប្រើប្រាស់ច្រើនមានដូចជា:
Flat lay photography: ការថតបែបនេះគឺថតពីលើអាហារ ចុះក្រោមដោយការថតរូប នេះត្រូវដាក់ម្ហូបលើផ្ទៃដាក់រាបស្មើហើយថតយកប្លងពេញដែល ត្រូវបានគេប្រើជាញឹកញាប់ដើម្បីបង្កើតរូបភាពដែលទាក់ទាញដោយមើលឃើញអាហារយ៉ាងទំនង។
Close-up photography: ការថតរូបប្រភេទនេះផ្តោតលើព័ត៌មានលម្អិតជាក់លាក់នៃអាហារ ដូចជាចំណិតនំ ឬទឹកជ្រលក់។ ការថតរូបជិតអាចប្រើដើម្បីបង្កើតរូបភាពគួរឱ្យចាប់អារម្មណ៍ និងស្រក់ទឹកមាត់។
Food styling: ការថតរូបប្រភេទនេះពាក់ព័ន្ធនឹងការរៀបចំគំនិត និងរៀបចំអាហារមុនពេលថតរូប។ ការតុបតែងអាហារអាចត្រូវបានប្រើដើម្បីធ្វើឱ្យអាហារមើលទៅទាក់ទាញជាងមុន និងដើម្បីបង្កើតអារម្មណ៍ ឬបរិយាកាសដ៏ប្លែកនៅក្នុងរូបភាព។
Food action photography: ការថតរូបប្រភេទនេះចាប់យកចលនារបស់អាហារ ដូចជាការទាញអាហារចេញពីឡ ឬប៊ឺហ្គឺកំពុងត្រូវខាំ។ ការថតរូបសកម្មភាពអាហារអាចប្រើដើម្បីបង្កើតរូបភាពដែលរស់រវើក និងភាពទាក់ទាញនៃអាហារ។