កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នាផ្អាកការដំឡើងពន្ធលើគ្នាទៅវិញទៅមករយៈពេល 90 ថ្ងៃ ដែលនេះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ហើយប្រទេសទាំងពីក៏យល់ព្រមបន្ទាបពន្ធផងដែរ ដោយពន្ធអាមេរិកលើទំនិញចិននឹងធ្លាក់ចុះពី 145% ទៅ 30% ហើយរបស់ចិនលើទំនិញអាមេរិកពី 125% រហូតដល់ 10%។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមន្ត្រីនៃប្រទេសទាំងពីរបានជួបពិភាក្សាទល់មុខគ្នាលើកដំបូងនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ហើយពួកគេក៏បានយល់ព្រមបន្តនិយាយអំពីពាណិជ្ជកម្មនាពេលអនាគតផងដែរ។ ថែមពីនេះដំណឹងនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនជុំវិញពិភពលោកកើនឡើងគួរឱ្យកក់សម្គាល់។
ទន្ទឹមនឹងនេះដែរ អ្នកជំនាញនិយាយថា ការផ្អាកនេះនឹងជួយអាជីវកម្មខ្នាតតូច និងកាត់បន្ថយការចំណាយសម្រាប់អ្នកនាំចូល។ ទោះជាយ៉ាងណាក៏ដោយ ការចរចារដ៏តឹងតែងជាងនេះ គឺនៅខាងមុខលើបញ្ហាសេដ្ឋកិច្ច មិនតែប៉ុណ្ណោះ ពន្ធអាចនឹងកើនឡើងម្តងទៀត ហើយគ្មាននរណាម្នាក់ដឹងច្បាស់ថា តើប្រធានាធិបតី Trump នឹងធ្វើអ្វីបន្តទៀតនោះទេ។