spot_img
spot_img
Homeទូទៅស្តុកប្រេងឆៅរបស់អាមេរិកកើនឡើងយ៉ាងខ្លាំង បានធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ

ស្តុកប្រេងឆៅរបស់អាមេរិកកើនឡើងយ៉ាងខ្លាំង បានធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ

-

តម្លៃប្រេងបានធ្លាក់ចុះជាង 2% កាលពីថ្ងៃពុធ ដោយសារតែការកើនឡើងប្រេងឆៅដ៏ធំនៅក្នុងស្តុក និងប្រេងសាំងរបស់សហរដ្ឋអាមេរិក ដែលជាសញ្ញាបង្ហាញពីតម្រូវការធ្លាក់ចុះ។ ខណៈពេលប្រេងឆៅ Brent បានធ្លាក់ចុះចំនួន $1.59 ឬ 2.09% មកនៅត្រឹម $74.61 ក្នុងមួយបារ៉ែល និងប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន $1.67 ឬ 2.3% មកនៅត្រឹម $71.03 ។

ការកើនឡើងនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកមានន័យថា បរិមាណប្រេងឆៅដែលស្តុកទុកនៅសហរដ្ឋអាមេរិកបានកើនឡើង។ វាបានកើតឡើងដោយសារតែរោងចក្រចម្រាញ់ប្រេង ដែលជាធម្មតាកែច្នៃប្រេងឆៅទៅជាប្រេងសាំង និងផលិតផលផ្សេងទៀត បានកាត់បន្ថយការផលិតរបស់ពួកគេ។

លើសពីនេះ ក្តីបារម្ភអំពីសង្រ្គាមពាណិជ្ជកម្មដ៏មានសក្តានុពលរវាងអាមេរិក និងចិន ដែលជាប្រទេសនាំចូលថាមពលដ៏ធំបំផុតរបស់ពិភពលោក បានជំរុញឱ្យតម្លៃប្រេងកាន់តែមានសម្ពាធ។ ប្រទេសចិនបានដាក់ពន្ធលើការនាំចូលប្រេងឆៅ ឧស្ម័នធម្មជាតិ និងធ្យូងថ្មទៅអាមេរិក ដើម្បីឱ្យអាមេរិកប្រែក្លាយថាមពលទំាងនោះទៅជា ប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងយន្តហោះ និងគីមីឥន្ធនៈផ្សេងទៀត ទៅកាន់ប្រទេសចិនទិញចូលវិញ។ នេះមានន័យថា ប្រទេសចិននឹងទិញផលិតផលទាំងនេះពីសហរដ្ឋអាមេរិកមានតម្លៃថ្លៃជាងមុន ដែលធ្វើឱ្យចិនអាចសម្រេចចិត្តទិញធនធានថាមពលទាំងនេះតិចជាងមុនពីសហរដ្ឋអាមេរិក ធ្វើឱ្យកាត់បន្ថយតម្រូវការនាំចេញរបស់អាមេរិក។

ដូច្នោះ ប្រសិនបើចិនទិញថាមពលទាំងនោះក្នុងបរិមាណតិច នោះសហរដ្ឋអាមេរិកអាចនឹងទម្លាក់តម្លៃនាំចេញរបស់ពួកគេ ដើម្បីធ្វើឱ្យផលិតផលរបស់ពួកគេកាន់តែប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក តែវាអាចប៉ះពាល់ដល់តម្លៃប្រេងទាំងមូល និងឧស្សាហកម្មថាមពលរបស់សហរដ្ឋអាមេរិក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ