spot_img
spot_img
Homeទូទៅអាថ៌កំបាំងនៃយុទ្ធសាស្ត្រលក់៖ ប្រើផ្នត់គំនិត Machiavelli ដើម្បីក្លាយជាអ្នកលក់ឆ្នើមបំផុត

អាថ៌កំបាំងនៃយុទ្ធសាស្ត្រលក់៖ ប្រើផ្នត់គំនិត Machiavelli ដើម្បីក្លាយជាអ្នកលក់ឆ្នើមបំផុត

-

នៅក្នុងពិភពជំនួញដែលពោរពេញដោយការប្រកួតប្រជែង ការមានផលិតផលល្អតែមួយមុខគឺមិនគ្រប់គ្រាន់ទេ។ ដើម្បីក្លាយជាអ្នកលក់ដែលឈានមុខគេ ៩៩% ផ្សេងទៀត អ្នកត្រូវមានផ្នត់គំនិតរឹងមាំដូច ទស្សនវិជ្ជា Machiavelli ដែលផ្ដោតលើការគ្រប់គ្រងស្ថានការណ៍ ការបង្កើតទំនុកចិត្ត និងការយល់ច្បាស់ពីចិត្តសាស្ត្រមនុស្ស។ ខាងក្រោមនេះគឺជាវិធានមាសទាំង ៦ ដើម្បីក្លាយជាអ្នកលក់កម្រិតកំពូល៖

១. កុំលក់អ្វីដែលអ្នកមិនជឿជាក់ ការលក់របស់ដែលអ្នកមិនជឿជាក់ គឺដូចជាការក្បត់ខ្លួនឯង។ បើអ្នកមិនជឿថាវាល្អ នោះទឹកមុខ និងសម្តីរបស់អ្នកនឹងបង្ហាញភាពរារែក ដែលធ្វើឱ្យអតិថិជនលែងទុកចិត្ត។ ដូច Machiavelli និយាយថា ចិត្តដែលស្ទាក់ស្ទើរ គ្មានអំណាចបញ្ចុះបញ្ចូលគេឡើយ។ ដូចនេះអ្នកត្រូវជឿជាក់លើផលិតផលឱ្យអស់ពីចិត្ត ១០០% ទើបអ្នកដទៃជឿតាមអ្នក។

២. លក់ខ្លួនឯងជាមុនសិន មុននឹងឱ្យគេជឿលើអ្នក អ្នកត្រូវជឿលើខ្លួនឯងជាមុន។ ភាពជឿជាក់មិនមែនកើតចេញពីលទ្ធផលទេ តែលទ្ធផលកើតចេញពីភាពជឿជាក់។ អ្នកត្រូវមានវិន័យ និងគោរពពាក្យសម្តីខ្លួនឯង។ នៅពេលអ្នកមានជំហររឹងមាំ អតិថិជននឹងមានអារម្មណ៍សុវត្ថិភាព និងធ្វើតាមការណែនាំរបស់អ្នក។

៣. លក់ដំណោះស្រាយ មិនមែនលក់ផលិតផល៖ អតិថិជនមិនខ្វល់ថាផលិតផលមានអ្វីខ្លះទេ តែគេខ្វល់ថាវា “ជួយដោះស្រាយបញ្ហា” គេបានកម្រិតណា។ ឧទាហរណ៍៖ គេមិនទិញឡានគ្រាន់តែដើម្បីជិះឡើយ តែដើម្បី “ឋានៈ និងមោទនភាព”។ ចងចាំថា៖ អ្នកកំពុងលក់ “ដំណោះស្រាយ” ដើម្បីឱ្យគេមានក្ដីសុខ មិនមែនលក់គ្រាន់តែជាវត្ថុប្រើប្រាស់ឡើយ។

៤. កុំព្យាយាមបញ្ចុះបញ្ចូល តែត្រូវសម្រេចចិត្តជំនួស អតិថិជនដែលស្ទាក់ស្ទើរ មិនមែនមកពីគេមិនយល់ពីផលិតផលទេ តែមកពីគេ “ខ្លាចមិនហ៊ានដូរ”។ ដូចនេះភារកិច្ចរបស់អ្នក គឺត្រូវបង្ហាញជំហរឱ្យរឹងមាំ ហើយប្រាប់គេថា ការទិញនេះគឺជា “ជម្រើសល្អបំផុត” ដើម្បីជួយឱ្យគម្រោងរបស់គេរីកចម្រើន។ល។

៥. អនុវត្តគឺជារឿងចាំបាច់ អ្នកមានអំណាចមិនរង់ចាំសំណាងទេ គេបង្កើតសំណាងតាមរយៈការហ្វឹកហាត់។ រាល់ការសន្ទនាគឺជាការហ្វឹកហាត់។ អ្នកត្រូវត្រៀមខ្លួនជានិច្ច មិនមែនរង់ចាំដល់ពេលជួបអតិថិជនសំខាន់ទើបប្រឹងនោះទេ។

៦. ប្រើភាពស្ងៀមស្ងាត់ជាអាវុធ៖ នៅពេលអ្នកនិយាយប្រាប់ពីតម្លៃ ឬអត្ថប្រយោជន៍ចប់ហើយ ចូរឈប់និយាយ ហើយរង់ចាំ។ ភាពស្ងៀមស្ងាត់នឹងបង្កើតសម្ពាធឱ្យអតិថិជនជាអ្នកគិត និងសម្រេចចិត្ត។ ព្រោះបើនិយាយច្រើនពេកព្រោះតែភ័យអរ គឺបង្ហាញពីភាពមិនជឿជាក់លើខ្លួនឯង។ ផ្ទុយទៅវិញ អ្នកដែលហ៊ាននៅស្ងៀម គឺជាអ្នកដែលគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ជារួម អ្នកលក់ដែលខ្លាំងបំផុត មិនមែនជាអ្នកនិយាយផ្អែមជាងគេឡើយ តែគឺជាអ្នកដែលមាន “ជំហររឹងមាំ” ជាងគេ។ នៅពេលអ្នកមានជំនឿចិត្តលើខ្លួនឯង និងផលិតផល អ្នកនឹងអាចដឹកនាំអតិថិជនឱ្យសម្រេចចិត្តទិញ នៅបេលដេលគេស្ទាក់ស្ទើរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ