ថ្មីៗនេះ Sakaban Restaurant Collection បានបើកបង្ហាញនូវយីហោថ្មីមួយបន្ថែមទៀត បន្ទាប់ពី សក្កបាន្ត គឺហាងមី វីយ៉ារ៍ ដែលជាយីហោហាងមីរសជាតិប្រចាំតំបន់អាស៊ី បង្កើតឡើងផ្តើមចេញពីការសម្រិតសម្រាំងនៃរសជាតិដើម គួបផ្សំជាមួយនឹងការច្នៃប្រឌិតថ្មីស្របជាមួយនឹងគោលគំនិតចំនួន ៣ ៖ រហ័ស ប្រសិទ្ធិភាព និងរសជាតិ Fast | Efficient | Flavor។
វីយ៉ារ៍ គឺបានបំផុសគំនិតដោយចេញពីពាក្យចាស់អ៊ីតាលី “Via” ដែលមានន័យថា ផ្លូវតូច។ ពាក្យនេះរួមបញ្ចូលយ៉ាងល្អឥតខ្ចោះនូវបេសកកម្មរបស់ VIA ក្នុងការផ្តល់នូវការធ្វើដំណើររុករក និងស្វែងយល់ពីរសជាតិមីតាមតំបន់ស្របតាម Tagline “Asian Street Noodle”។
VIA ចង់នាំយកនូវបទពិសោធន៍មីតាម តំបន់ អាស៊ី មកកាន់ទីក្រុងភ្នំពេញ ជាមួយនឹងភាពទំនើបទាន់សម័យដែលសាកសមនឹងការរស់នៅដែលមានល្បឿនលឿននាពេលបច្ចុប្បន្ន។ ជាពិសេសនោះ គឺមីមួយចានៗដែលអតិថិជនបានកម្ម៉ង់គឺមានការកំណត់បរិមាណយ៉ាងត្រឹមត្រូវច្បាស់លាស់ដែលមានក្លិនឈ្ងុយចេញពីផ្សែងទឹកស៊ុបក្តៅៗ ដែលមានគុណភាពខ្ពស់ រហ័ស និងមានប្រសិទ្ធភាព ដោយមិនប៉ះពាល់ដល់រសជាតិ។
ពេលនេះលោកអ្នកមិនចាំបាច់ចេញក្រៅប្រទេសដើម្បីទទួលបានរសជាតិដើមនោះទេ លោកអ្នកអាចមកសាករសជាតិមីជាច្រើនប្រភេទដូចជា ស៊ុបរស់ជាតិដើមដែលរំងាស់ចេញពីឆ្អឹងគោនិងឆ្អឹងជ្រូក ស៊ុបខៅស៊ួយជាប្រភេទស៊ុបមកពីភាគឦសាននៃប្រទេសថៃ ស៊ុបបន្លែជើងផ្សិតមានដើមកំណើតពីកោះតៃវ៉ាន់ ស៊ុបស៊ីឈាន់ និងស៊ុបទាផាកឡូវជាដើម។
ដូច្នេះសម្រាប់បងប្អូនទាំងអស់ដែលចង់សាកនូវរសជាតិមីប្រចាំតំបន់អាស៊ីទាំងមូលអាចទៅសាកបាននៅហាងរបស់ វីយ៉ារ៍ ដែលទីតាំងស្ថិននៅ ផ្ទះលេខ ២១៤ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ០៨៧ ៣៩៣ ៨៦៨ ឬ https://bit.ly/VIA_Noodle_Bar ។
ទីតាំងហាង៖ https://maps.app.goo.gl/dbhpi1VKXk9Xut187?g_st=ic