spot_img
spot_img
Homeទូទៅវៀតណាមកំពុងធ្វើការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម និងជៀសវាងពន្ធ

វៀតណាមកំពុងធ្វើការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម និងជៀសវាងពន្ធ

-

យោងតាមនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា ប្រទេសវៀតណាមកំពុងពិនិត្យមើល និងសម្រួលពន្ធនាំចូលរបស់ខ្លួនលើទំនិញរបស់សហរដ្ឋអាមេរិក។ ជាមួយនឹងអតិរេកពាណិជ្ជកម្មលើសពី 123 ពាន់លានដុល្លារក្នុងឆ្នាំ 2024 វៀតណាមកំពុងព្យាយាមជៀសវាងពីការបន្ថែមពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញវៀតណាត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន។

លោក Chinh បានសង្កត់ធ្ងន់ថា វៀតណាមកំពុងពិនិត្យយ៉ាងសកម្មនូវពន្ធដារ និងជំរុញការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ គណៈប្រតិភូពាណិជ្ជកម្មដែលដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាមបច្ចុប្បន្នកំពុងនៅសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងការនាំចូលទំនិញ។

លើសពីនេះ វៀតណាមចាប់អារម្មណ៍ក្នុងការនាំចូលផលិតផលកសិកម្ម និងទំនិញបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកបន្ថែមទៀត ប៉ុន្តែច្បាប់របស់សហរដ្ឋអាមេរិកស្តីពីបច្ចេកវិទ្យាទំនើប (ដូចជា semiconductors) មិនមានឱ្យមានការនាំចេញទៅកាន់ប្រទេសផ្សេងៗឱ្យទូលំទូលាយនោះទេ។

តាមរយៈសកម្មភាពនៃការពិនិត្យ កែសម្រួលពន្ធ និងបង្កើនការនាំចូលទំនិញរបស់អាមេរិក។ វៀតណាម​សង្ឃឹម​ថា​នឹង​អាចជៀស​វាង​ការ​ដំឡើង​ពន្ធ​ពី​សហរដ្ឋ​អាមេរិក និង​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​បាន​ល្អ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ