spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតើមានអ្វីកើតឡើងប្រសិនបើអ្នកនិយាយអវិជ្ជមានលើខ្លួនឯង បើទោះបីជាការនិយាយលេងសើចក៏ដោយ

តើមានអ្វីកើតឡើងប្រសិនបើអ្នកនិយាយអវិជ្ជមានលើខ្លួនឯង បើទោះបីជាការនិយាយលេងសើចក៏ដោយ

-

ពាក្យសំដីគឺពិតជាមានឥទ្ធិមានខ្លាំងណាស់មកលើការរស់នៅរបស់មនុស្សម្នាក់ៗ ប្រសិនបើការប្រើប្រាស់ពាក្យសំដីរបស់អ្នកមានភាពវិជ្ជមានអ្នកនឹងមិនសូវជួបបញ្ហាក្នុងជីវិត ប៉ុន្តែបើអ្នកតែងនិយាយអវិជ្ជមានមកលើខ្លួនឯងអ្នកនឹងបាត់បង់ភាពជឿជាក់លើខ្លួនឯងដោយមិនដឹងខ្លួន បើទោះបីវាជាការនិយាយក៏ដោយ។ ខាងក្រោមនេះគឺជាផលវិបាកទាំង 4 ដែលអាចកើតឡើង នៅពេលដែលតែងនិយាយបង្អាប់ ឬអវិជ្ជមានមកលើខ្លួនឯង៖

1. អ្នកអារម្មណ៍ថាខ្លួនឯងមិនមានតម្លៃ៖ ការបើអ្នកតែងនិយាយលេងបង្អាប់ខ្លួនឯងជារឿយៗ យូរៗទៅអ្នកអាចនឹងមានអារម្មណ៍ថាខ្លួនតម្លៃ ឬមិនល្អគ្រប់គ្រាន់ក្នុងការសម្រេចរឿងអ្វីមួយ។

2. បាត់បង់ភាពជឿជាក់លើខ្លួនឯង៖ ការនិយាយលេងបង្អាប់ខ្លួនឯងជាមួយអ្នកដទៃជារឿយៗទៅលើអ្វីដែលអ្នកនឹងចាប់ផ្តើមធ្វើ ដំបូងអ្នកអាចនឹងមិនទាន់ទទួលឥទ្ធិពលពីវាភ្លាមៗនោះទេ ប៉ុន្តែយូរៗទៅនៅរឿងបន្ទាប់ផ្សេងៗទៀត វានឹងធ្វើឱ្យអ្នកអស់ទំនុកចិត្តលើខ្លួនឯងដោយមិនដឹងខ្លួន។

3. គិតថាខ្លួនឯងពិតជាមិនអាចធ្វើបាន៖ ការគិតអវិជ្ជមាននឹងបញ្ឆោតខួរក្បាលរបស់អ្នកឱ្យជឿថាអ្នកពិតជាមិនអាចធ្វើបាន ទោះបីចាអ្នកមានសមត្ថភាពធ្វើវាក៏ដោយ។ ព្រោះវាបានកាត់បន្ថយទំនុកចិត្ត បង្កើតការភ័យខ្លាច និងរារាំងការតាំងទឹកចិត្តរបស់អ្នក ថែមពីនេះវានឹងធ្វើឱ្យបញ្ហាប្រឈមកាន់តែពិបាកជាងពេលជាក់ស្តែង។

4. បាត់បង់ឱកាស៖ ការបង្អាប់សមត្ថភាពខ្លួនឯងចំពោះមុខអ្នកដទៃ វានឹងធ្វើឱ្យគេមើលឃើញថាអ្នកជាមនុស្សមិនមែនទំនុកចិត្តលើខ្លួនឯង។ កត្តានេះធ្វើឱ្យអ្នកដែលចង់ផ្តល់ឱកាសអ្វីមួយដល់អ្នក ក៏ធ្វើឱ្យគេអាចនឹងដូចចិត្តឈប់ផ្តល់ឱកាសឱ្យអ្នកវិញក៏អាចថាបាន។

ជារួមពាក្យសំដីគឺពិតជាមានជះឥទ្ធពលខ្លាំងណាស់មកលើជីវិតរបស់អ្នក ព្រោះការនិយាយស្តីគឺបង្ហាញពីធ្វីដែលអ្នកកំពុងគិត ដូចនេះអ្នករក្សាផ្នត់គំនិតវិជ្ជមានជានិច្ច ដើម្បីឱ្យខ្លួនឯងទទួលបាននៅឥទ្ធិពលដែលល្អ ហើយចូរជៀសវាងនិយាយបង្អាប់លើខ្លួនឯងទោះបីជាការនិយាយលេងក៏ដោយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ