ការសង្ខេបឡើងវិញនូវពាក្យសម្ដីមួយចំនួនរបស់វាគ្មិនក្នុងកម្មវិធី ” Overtime Marketing Summit 2023 ”
លោក Gino ជា Business Development Manager of COSTMEBEAUTY/CO-Creative Corners Founder គាត់បានចែករំលែកអំពី Content Marketing ថាតើអ្វីទៅជាមាតិកាដែលល្អ?
តាមការបង្ហាញរបស់គាត់នៅលើវេទិកាមាតិកាដែលល្អគឺ មានការ View, Like, Comment, Save, and Share ច្រើន។ រីឯការទទួលបានការគាំទ្រពីអតិថិជនវាមិនមែនជារឿងចៃដន្យនោះទេ តែវាជាការខំស្វែករក ការច្នៃប្រឌិតបង្កើតមាតិកាដែលល្អ និងមានប្រយោជន៍ហើយវាត្រូវនឹងផលិតផល សេវាកម្ម និងអតិថិជនរបស់យើង។
គាត់ក៏បានបន្ថែមទៀតផងដែរថា ”ការបង្កើតមាតិកាដូចជាការធ្វើម្ហូប” យើងត្រូវមាន Purpose, Psychology and Writing formula ៖
- Purpose៖ ថាតើអ្នកចង់ធ្វើអ្វី? តើអ្នកបង្កើតសម្រាប់អ្នកណា? វ័យណា? តើអ្នកចង់ចែករំលែកអ្វីខ្លះទៅកាន់អតិថិជនយើង?
- Psychology៖ បន្ថែមទិកនិចដែលយើងមាន និងយល់ពីអតិថិជន បញ្ចេញបញ្ចូលឲ្យកាន់តែទាក់ទាញ។
- Content writing formula៖ ខណៈពេលដែលមិនមានរូបមន្តវេទមន្តតែមួយសម្រាប់ការសរសេរមាតិកាល្អឥតខ្ចោះ ប៉ុន្ដែមានរចនាសម្ព័ន្ធជាច្រើនអាចណែនាំអ្នកក្នុងការបង្កើតមាតិកាដែលមានឥទ្ធិពល។ នេះគឺជារូបមន្តសរសេរមាតិកាពេញនិយមចំនួន4៖ AIDA, PAS, BAB, 4Cs។