មនុស្សជោគជ័យមិនមែនកើតចេញពីសំណាងនោះទេ តែពួកគេមានផ្នត់គំនិតនិងទម្លាប់ជាក់លាក់ដែលនាំឲ្យពួកគេទៅដល់ភាពជោគជ័យ។ ដោយរៀនពីគោលការណ៍របស់ពួកគេ អ្នកក៏អាចអនុវត្តវាសម្រាប់អាជីវកម្មនិងជីវិតរបស់អ្នកបានដែរ។
ខាងក្រោមនេះជាមេរៀនសំខាន់ៗដែលអ្នកគួររៀនពីពួកគេ៖
១. ពួកគេមានផ្នត់គំនិតដោះស្រាយបញ្ហា
ម្ចាស់អាជីវកម្មដែលជោគជ័យមិនមើលបញ្ហាជាឧបសគ្គទេ តែជាឱកាស។ ពួកគេដឹងថាអាជីវកម្មមួយអាចរីកចម្រើនបាន លុះត្រាតែវាអាចដោះស្រាយបញ្ហាសម្រាប់អតិថិជនបាន។ ពួកគេតែងតែបង្វែរការត្អូញត្អែរទៅជាគំនិតអាជីវកម្ម។
២. ពួកគេវិនិយោគលើខ្លួនឯងជាប្រចាំ
ពួកគេយល់ថាការវិនិយោគដ៏ល្អបំផុតគឺការវិនិយោគលើខ្លួនឯង។ ពួកគេមិនដែលឈប់រៀននូវអ្វីដែលថ្មីឡើយ។ ពួកគេតែងតែចំណាយពេលអានសៀវភៅ ចូលរួមសិក្ខាសាលា និងស្វែងរកអ្នកណែនាំ ដើម្បីបន្តអភិវឌ្ឍចំណេះដឹងនិងជំនាញរបស់ពួកគេជានិច្ច។
៣. ពួកគេហ៊ានប្រថុយប្រថាន
ការធ្វើអាជីវកម្មទាមទារការហ៊ានប្រថុយ។ តែមនុស្សជោគជ័យមិនមែនធ្វើអ្វីដោយប្រថុយប្រថាន ទាំងដែលគេមិនបានស្វែងយល់អ្វីសោះនោះទេ គឺពួកគេសាកល្បងនូវអ្វីដែលគេបានសិក្សាជាមុន រួចហ៊ានធ្វើវាដោយភាពជៀជាក់។ បើទោះបីការសាកល្បងនោះមានហានិភ័យ និងស្រពិចស្រពិលក៏ដោយ ពួកគេមិនខ្លាចបរាជ័យទេ តែខ្លាចការមិនបានសាកល្បង។
៤. ពួកគេមានវិន័យនិងភាពអត់ធ្មត់
ភាពជោគជ័យមិនមែនកើតឡើងក្នុងមួយយប់នោះទេ។ វាជាលទ្ធផលនៃការខិតខំប្រឹងប្រែងជាប់លាប់និងមានវិន័យ។ ម្ចាស់អាជីវកម្មដែលជោគជ័យមានការតាំងចិត្តខ្ពស់ក្នុងការធ្វើការលើគោលដៅរបស់ពួកគេ ទោះបីជាលទ្ធផលមិនទាន់បង្ហាញនៅឡើយក៏ដោយ។
៥. ពួកគេកសាងបណ្តាញទំនាក់ទំនង
ពួកគេដឹងថាពួកគេមិនអាចជោគជ័យតែម្នាក់ឯងបានទេ។ ពួកគេតែងតែកសាងបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ ដៃគូអាជីវកម្ម និងអតិថិជន។ បណ្តាញទំនាក់ទំនងដ៏រឹងមាំអាចផ្តល់ឲ្យពួកគេនូវការគាំទ្រនិងឱកាសថ្មីៗជាច្រើន។
សរុបមក ភាពជោគជ័យគឺជាការសម្រេចចិត្តនិងផ្នត់គំនិត។ ដោយអនុវត្តតាមគោលការណ៍ទាំងនេះ អ្នកក៏អាចបង្កើនឱកាសក្នុងការកសាងអាជីវកម្មនិងជីវិតដែលល្អប្រសើរបានដែរ។