ហេតុអ្វីបានជាការបញ្ចុះតម្លៃមិនមែនជាយុទ្ធសាស្ត្រទីផ្សារដ៏ល្អ?
ការបញ្ចុះតម្លៃអាចទាក់ទាញអ្នកប្រើប្រាស់ពីរប្រភេទសំខាន់ៗ៖
- អ្នកប្រើប្រាស់ដែលពិតជាមិនបានឃើញតម្លៃនៃផលិតផល
- អ្នកប្រើប្រាស់ដែលចង់ទិញ ប៉ុន្តែមានឧបសគ្គផ្នែកហិរញ្ញវត្ថុ
នៅក្នុងគំនិតរបស់អ្នកទីផ្សារភាគច្រើន អតិថិជនរបស់ពួកគេធ្លាក់ចូលទៅក្នុងប្រភេទទីពីរ។ ប៉ុន្តែតាមពិតទៅពេលខ្លះមិនមែនមកពីខ្វះថវិកាទាំងអស់ទេ មានអ្នកប្រើប្រាស់ ឬក្រុមគោលដៅដែលមិនមកទិញផលិតផល ទោះជាតម្លៃត្រូវកាត់បន្ថយប៉ុន្មានក៏ដោយក៏មិនមកទិញដែរ ព្រោះក្រុមនេះមើលមិនឃើញនូវតម្លៃផលិតផល ផលិតផលមិនបំពេញតម្រូវការគាត់ នេះធ្វើឱ្យវាបង្ហាញថា ការកាត់បន្ថយតម្លៃមិនមែនជាកត្តាចម្បងក្នុងការជំរុញការទិញផលិតផលនោះទេ។
ដូច្នេះហើយ អ្វីដែលអ្នកទីផ្សារត្រូវធ្វើគឺមិនត្រូវបញ្ចុះតម្លៃផលិតផលដើម្បីបង្កើតការលក់នោះទេ។ ប៉ុន្តែត្រូវបង្កើតចំណេះដឹង អត្ថប្រយោជន៍ បទពិសោធន៍ពីផលិតផលឲ្យអតិថិជនស្គាល់វិញ ដើម្បីបង្កើតចំណង់នៃការចង់ទិញផលិតផលពីអតិថិជន។