ការសម្រេចចិត្តចាកចេញពីការងារប្រចាំ ដើម្បីចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន គឺជារឿងធំមួយដែលកើតចេញពីមូលហេតុចម្រុះ និងផ្ទាល់ខ្លួន។ ខាងក្រោមនេះជាមូលហេតុទូទៅមួយចំនួន៖
- ចង់បានចំណូលខ្ពស់ជាងមុន
ទោះបីជាការចាប់ផ្តើមអាជីវកម្មមានហានិភ័យក៏ដោយ ក៏ឱកាសទទួលបាន ប្រាក់ចំណូលខ្ពស់ជាងមុន គឺជាកត្តាជំរុញដ៏ធំមួយ។ ប្រាក់ខែប្រចាំខែអាចមានកម្រិតកំណត់ ប៉ុន្តែសក្តានុពលនៃការរកប្រាក់ចំណេញពីអាជីវកម្មផ្ទាល់ខ្លួន គឺគ្មានដែនកំណត់ ដរាបណាមានការខិតខំ និងយុទ្ធសាស្ត្រត្រឹមត្រូវ។ ពួកគេចង់កសាងទ្រព្យសម្បត្តិសម្រាប់អនាគត។
- ឃើញឳកាស មានគំនិតថ្មី ចង់បង្កើតអ្វីមួយដោយចខ្លួនឯង
បុគ្គលជាច្រើនមានគំនិតច្នៃប្រឌិត ឬឃើញនូវ ចន្លោះប្រហោងនៅក្នុងទីផ្សារ ដែលពួកគេជឿថាអាចបំពេញបាន។ ពួកគេចង់ បង្កើតផលិតផល ឬសេវាកម្មផ្ទាល់ខ្លួន ដែលឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ហើយមើលឃើញវាលូតលាស់ចេញពីកណ្ដាប់ដៃរបស់ខ្លួនឯង។
- ចង់បានឯករាជ្យភាព
នេះគឺជាហេតុផលចម្បងមួយ។ ពួកគេចង់ ក្លាយជាចៅហ្វាយនាយខ្លួនឯង មានសិទ្ធិគ្រប់គ្រងពេលវេលា ការងារ និងទិសដៅអាជីវកម្មតាមដែលខ្លួនចង់បាន។
- ចង់ប្រលប្រាស់សមត្ថភាព និងបទពិសោធន៍ឲ្យអស់ពីសមត្ថភាព
បន្ទាប់ពីធ្វើការឲ្យគេអស់រយៈពេលយូរ បុគ្គលខ្លះមាន ជំនាញ និងបទពិសោធន៍ ជាច្រើនដែលពួកគេចង់យកមកអនុវត្ត និងអភិវឌ្ឍដោយខ្លួនឯង។ ពួកគេមានអារម្មណ៍ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអាជីវកម្ម ហើយមិនចង់ឲ្យជំនាញទាំងនោះត្រូវបានកំណត់ដោយតួនាទីនៅក្នុងក្រុមហ៊ុនដទៃទៀតឡើយ។
- ចង់សម្រេចក្ដីស្រមៃ
សម្រាប់មនុស្សជាច្រើន ការមានអាជីវកម្មផ្ទាល់ខ្លួន គឺជា ក្ដីសុបិនតាំងពីយូរ មកហើយ។ ពួកគេចង់មើលឃើញក្ដីសុបិននោះក្លាយជាការពិត ហើយទទួលបានមោទនភាពពីការសម្រេចបាននូវស្នាដៃរបស់ខ្លួនឯង។
សរុបមក ការសម្រេចចិត្តចេញរកស៊ីខ្លួនឯង គឺជាការរួមបញ្ចូលគ្នានៃកត្តាផ្ទាល់ខ្លួន អាជីព និងហិរញ្ញវត្ថុ។ វាជាការផ្លាស់ប្តូរដ៏ធំដែលទាមទារភាពក្លាហាន ការតាំងចិត្ត និងការត្រៀមខ្លួនសម្រាប់ហានិភ័យ។

