spot_img
spot_img
Homeរើសបុគ្គលិកហេតុអ្វីបានជាការបណ្តេញបុគ្គលិកដោយសារតែ AI នឹងបង្កបញ្ហាដល់ក្រុមហ៊ុននៅពេលក្រោយ

ហេតុអ្វីបានជាការបណ្តេញបុគ្គលិកដោយសារតែ AI នឹងបង្កបញ្ហាដល់ក្រុមហ៊ុននៅពេលក្រោយ

-

ក្រុមហ៊ុនធំៗជាច្រើនកំពុងបញ្ឈប់បុគ្គលិកទោះបីជាពួកគេរកចំណូលបានច្រើនក៏ដោយ។ ពួកគេនិយាយថាវាដោយសារតែ AI អាចធ្វើការងារបានលឿន និងចំណាយតិចជាង។ ដោយក្រុមហ៊ុនដូចជា Amazon, Microsoft និង Accenture បានកាត់បន្ថយបុគ្គលិកជាច្រើន ដោយអះអាងថា AI នឹងធ្វើឱ្យការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាព។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញព្រមានថា រឿងនេះអាចបង្កផលវិបាក។ ការសិក្សាមួយពីសកលវិទ្យាល័យ Massachusetts Institute of Technology (MIT) បានរកឃើញថា 95% នៃគម្រោង AI មិននាំមកនូវប្រាក់ចំណេញពិតប្រាកដនោះទេ។ បញ្ហាគឺថា ក្រុមហ៊ុនភាគច្រើនមិនទាន់ដឹងពីរបៀបប្រើប្រាស់សក្តានុពលរបស់ AI ឲ្យបានពេញលេញនៅឡើយទេ។

ជំនួស​ឲ្យ​ការ​បណ្តេញ​បុគ្គលិក​ចេញ​ ក្រុមហ៊ុន​នានាគួរតែ​បង្ហាត់បុគ្គលិកអំពីការប្រើប្រាស់ AI ដោយភាពឆ្លាតវៃ និង​មាន​ភាព​ច្នៃប្រឌិត ដើម្បី​ជួយ​ពួកបំពេញការងារកាន់តែមានប្រសិទ្ធភាពជាមុន។ ពីព្រោះថា ទោះបីជា AI ឆ្លាត​ខ្លាំង​ក៏ដោយ វា​នៅតែ​មិនអាច​ជំនួស​មនុស្ស​ដែល​គិត​ប្រកបដោយ​ភាពច្នៃប្រឌិត ដោះស្រាយ​បញ្ហា និង​បង្កើត​គំនិត​ថ្មីៗ​បាន​ឡើយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ