spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងហេតុអ្វី Organic Marketing សំខាន់នៅក្នុងការធ្វើអាជីវកម្ម?

ហេតុអ្វី Organic Marketing សំខាន់នៅក្នុងការធ្វើអាជីវកម្ម?

-

ការសង្ខេបឡើងវិញនូវពាក្យសម្ដីមួយចំនួនរបស់វាគ្មិនក្នុងកម្មវិធី Overtime Marketing Summit 2023”លោក​ Saran Phanara ជា COO and CFO of MOHA Group គាត់បានចែករំលែកអំពី Organic Marketing ហេតុអ្វីបានជា organic marketing សំខាន់នៅក្នុងការធ្វើអាជីវកម្ម?

  • Cost effectiveness ៖ organic marketing ជាយុទ្ធសាស្រ្ដស្នូល ដូចជាការបង្កើតមាតិកាដ៏មានតម្លៃ និងមានការចូលរួមជាមួយទស្សនិកជនដោយមិនគិតថ្លៃ។ នេះធ្វើឱ្យវាជាជម្រើសដ៏គួរឱ្យទាក់ទាញជាពិសេសសម្រាប់ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មដែលមានថវិកាមានកំណត់។
  • Building authentic relationships ៖ organic marketing អាចភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនរបស់អ្នកកាន់តែស៊ីជម្រៅដើម្បីបង្កើតនូវទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះទស្សនិកជន។
  • Increased brand awareness ៖ យុទ្ធសាស្រ្ដ organic marketing ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមជួយអ្នករកទស្សនិកជនថ្មីដែលមិនធ្លាប់ស្គាល់ម៉ាករបស់អ្នកពីមុនមក។ 
  • Improve search engine rankings ៖ តាមការមើលឃើញ organic marketing ជំរុញអតិថិជន មកកាន់ម៉ាករបស់អ្នកដោយមិនមានការបង់ប្រាក់អ្វីឡើយ។
  • Content virality potential​ ៖ ពេលអ្នកទាំងអស់គ្នាផុសមាតិកា ហើយមានទស្សនិជនចូលចែករំលែក ឬ​ comment អ្នកទាំងអស់គ្នាគួរឆ្លើយតបដើម្បីជំរុញឲ្យមានអ្នកឃើញ និងចូលរួមកាន់តែច្រើន។ 
  • Feedback and improvements ៖ មតិកែលម្អដ៏មានតម្លៃទៅលើផលិតផល ឬសេវាកម្ម គឺជាការកែលម្អ ដើម្បីផ្តល់នូវបទពិសោធន៍ឲ្យកាន់តែល្អប្រសើរឡើងចំពោះអតិថិជន ការពង្រឹងម៉ាកយីហោ និងកេរ្តិ៍ឈ្មោះរបស់អ្នក។

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ