ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្ហាញនូវភាពរឹងមាំនៃថ្នាំកូតថ្មថ្មីរបស់ក្រុមហ៊ុន ដោយយកថ្នាំកូតនេះមកគ្របពីលើឪឡឹកហើយទម្លាក់វាពីជាន់ទីប្រាំមួយនៃរោងចក្ររថយន្តអគ្គិសនីរបស់ Xiaomi។ ការទម្លាក់នេះ ឪឡឹកមិនបែកទេ ដែលបញ្ជាក់ថាថ្នាំកូតប្រៀបបានដូចជាខែលសម្រាប់ការពារថ្មរថយន្តមានគុណភាពខ្លាំងក្នុងការការពារ។
ដូចនេះបើគេបើថ្នាំកូតការពារដូចគ្នានេះត្រូវបានប្រើនៅលើថ្មរបស់រថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់របស់ Xiaomi គឺរថយន្តអគ្គិសនី SU7 Ultra ដើម្បីធ្វើឱ្យពួកវាមានសុវត្ថិភាព និងភាពធន់កាន់តែមានប្រសិទ្ធភាព។
រថយន្តអគ្គិសនី SU7 Ultra មានថ្មធំ 93.7 kWh CATL និងផ្តល់កម្លាំង 1,526 សេះ ជាមួយនឹងកម្លាំងបង្វិលជុំជួយឱ្យរថយន្តផ្លាស់ទីបានយ៉ាងលឿន 1,770 Nm ។ លើសពីនេះ វាអាចមានសន្ទុះពីកុងទ័រ 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ 1.98 វិនាទី និងល្បឿនដែលរត់លើផ្លូវអាចឈានដល់ 359 គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តនេះអាចសាកថ្មីពី 10% ទៅ 80% ក្នុងរយៈពេលប្រហែល 11 នាទីប៉ុណ្ណោះ ដែលអាចបើកបរចម្ងាយ 620 គីឡូម៉ែត្រ (ផ្អែកលើស្តង់ដារ CLTC) ។

