spot_img
spot_img
Homeទូទៅក្រុមហ៊ុន Xiaomi បញ្ចេញថាមពលថ្មដែលមានទំហំតូចតែវាអនុញ្ញាតឱ្យរថយន្តអគ្គិសនីធ្វើដំណើរបាន 745 ម៉ាយ ដោយការសាកម្តង

ក្រុមហ៊ុន Xiaomi បញ្ចេញថាមពលថ្មដែលមានទំហំតូចតែវាអនុញ្ញាតឱ្យរថយន្តអគ្គិសនីធ្វើដំណើរបាន 745 ម៉ាយ ដោយការសាកម្តង

-

កាលពីថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2025 Xiaomi បាន​ប្រកាស​ពី​ប្រភេទ​ថ្ម​រថយន្ត​អគ្គិសនី​ថ្មី​ដែល​អាច​រត់​បាន​ដល់​ទៅ 745 ម៉ាយ​ដោយ​ការ​សាក​ថ្ម​ម្តង ហើយឥឡូវនេះថ្មដ៏មានថាមពលនេះត្រូវបានការពារជាផ្លូវការដោយប៉ាតង់។ ថែមពីនេះ វាជាប្រភេទថ្ម solid-state ដែលមានសុវត្ថិភាពជាង តូចជាង និងអាចផ្ទុកថាមពលបានច្រើនជាងថ្មលីចូម-អ៊ីយ៉ុងធម្មតា។ មិនតែប៉ុណ្ណោះ Xiaomi គ្រោងនឹងប្រើប្រាស់​ថ្ម​នេះ​នៅ​ក្នុង​រថយន្ត​អគ្គិសនី​របស់​ខ្លួន ដូច្នេះវានឹងអាចកាត់បន្ថយការពឹងផ្អែកថ្មពី​ក្រុមហ៊ុន​ផ្សេង​ៗ។

ទន្ទឹងនឹងនេះក្រុមហ៊ុនផលិតរថយន្តធំៗក៏ចាប់ផ្តើមធ្វើតេស្តបច្ចេកវិទ្យាថ្មស្រដៀងគ្នានេះផងដែរ ប៉ុន្តែមានតែក្រុមហ៊ុន Xiaomi ប៉ុណ្ណោះដែលត្រូវបានការពារជាផ្លូវការស្របតាមច្បាប់ដោយប៉ាតង់ ដោយ Xiaomi ជាម្ចាស់នៃការរចនាថ្មនេះដោយស្របច្បាប់ ហើយអ្នកផ្សេងទៀតមិនអាចចម្លងវាបាននោះទេ។

នេះផ្តល់ឱ្យក្រុមហ៊ុន Xiaomi នូវអត្ថប្រយោជន៍ដែលជួយឱ្យវាចូលប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីបានលឿនជាងមុន និងនិងនាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីរយៈពេលវែង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ