ក្នុងសម័យកាលប្រកួតប្រជែងតម្លៃ និងផលិតផលដ៏ពុះកញ្ច្រោល អ្វីដែលម្ចាស់អាជីវកម្មចាំត្រូវតែធ្វើ នោះកសាងPersonal Brandនៅលើអនឡាញឲ្យបានឆាប់បំផុត និងឲ្យលេចធ្លោបំផុត។ ការកសាងPersonal Brandនៅលើអនឡាញគឺជាការផ្សព្វផ្សាយពីខ្លួនឯងបែបយុទ្ធសាស្ត្រ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីឲ្យគេកាន់ស្គាល់ គេទុកចិត្ត និងកាន់តែមានទំនាក់ទំនងជិតស្និត។ ហេតុអ្វីត្រូវកសាង Personal Brand?
ធ្វើឲ្យអ្នកខុសប្លែកគេ៖ កសាងម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះដ៏រឹងមាំមួយនឹងជួយអ្នកឱ្យលេចធ្លោនិងខុសប្លែកពីគេ ហើយវានឹងបង្ហាញពីជំនាញ បទពិសោធន៍ ព្រមទាំងគុណតម្លៃពិសេសរបស់អ្នក។ វានឹងធ្វើឱ្យអ្នកកាន់តែត្រូវបានគេចងចាំ ហើយស្គាល់ពីសំណាក់អតិថិជន ឬក៏ដៃគូសហការដែលមានសក្តានុពលក្នុងការពង្រីកអាជីវកម្មរបស់អ្នក។ មានម្ចាស់អាជីវកម្មតិចតួចបំផុតដែលហ៊ានចាប់ផ្តើមដំណើរមួយនេះ ព្រោះថា វាមិនមែនជាដំណើរដែលងាយស្រួល តែប្រសិនបើអ្នកធ្វើបាន អ្នកនឹងមានឱកាសច្រើនជាងគេជាក់ជាមិនខាន។
បង្កើតភាពជឿជាក់ និងទំនុកចិត្ត៖ តាមរយៈការចែករំលែកមាតិការដ៏មានតម្លៃជាប់លាប់ និងបង្ហាញពីជំនាញរបស់អ្នក អ្នកនឹងបង្កើតភាពជឿជាក់ ព្រមទាំងកសាងទំនុកចិត្តជាមួយអតិថិជន និងមហាជន។ សកម្មភាពនេះ នឹងធ្វើឲ្យអ្នកមានអាទិភាពជាងអ្នកដទៃ មានទំនាក់ទំនងកាន់តែជិតស្និតជាមួយអតិថិជន និងអ្នកជុំវិញ ហើយគេប្រាកដជាជ្រើសរើសអ្នក ចង់រកស៊ីជាមួយនឹងអ្នកជាក់ជាមិនខាន។
ពង្រីកបណ្តាញរបស់អ្នក៖ Personal Brand ដែលល្អនឹងទាក់ទាញបុគ្គលដែលមានគំនិតដូចគ្នា ហើយបើកទ្វារឲ្យអ្នកទៅរកឱកាសថ្មីៗជាច្រើន។ តាមរយៈការចូលរួមយ៉ាងសកម្មជាមួយអតិថិជនអ្នក ឬក៏មហាជននៅលើអនឡាញ ធ្វើការចែករំលែករឿងរ៉ាវរបស់អ្នក នោះអ្នកនឹងបង្កើតទំនាក់ទំនងដ៏មានអត្ថន័យ និងអាចពង្រីកបណ្តាញទំនាក់ទំនងក្នុងអាជីពកាន់តែអស្ចារ្យ។
បង្កើនចំនួនអ្នកស្គាល់ បង្កើនឱកាស៖ នៅពេលដែលអ្នកអនុវត្តយុទ្ធនាការកសាងម៉ាកសញ្ញាផ្ទាល់ខ្លួនបានល្អ អ្នកនឹងមានឱកាសឲ្យមហាជនស្គាល់អ្នកបានកាន់តែច្រើន ដែលការស្គាល់នេះ គឺជាសក្តានុពលធ្វើឲ្យអ្នកអាចទាក់ទាញទំនុកចិត្ត ការស្គាល់ពីគ្រប់គ្នាកាន់តែស៊ីជម្រៅ ហើយឥទ្ធិពលនៃចំនួយច្រើននេះ នឹងធ្វើឲ្យអ្នកសម្រេចគោលដៅអាជីវកម្មរបស់អ្នកបានកាន់តែលឿនផងដែរ។