ការទទួលបានភាពជោគជ័យក្នុងការងារដែលអ្នកបានបំពេញ វានឹងមិនមានភាពស្មុគស្មាញនោះទេ ប្រសិនបើអ្នកផ្តោតលើយុទ្ធសាស្ត្រសំខាន់ៗទាំងនេះ វានឹងធ្វើឱ្យកិច្ចការងារ ឬអ្វីដែលអ្នកបានចាប់ផ្តើមធ្វើរក្សាបាននូវតុល្យភាព និងមានភាពរីកចម្រើន។ ខាងក្រោមនេះជាជំហានងាយៗ ដើម្បីធ្វើឱ្យការបំពេញកិច្ចការងាររបស់អ្នកទទួលបានភាពជោគជ័យ និងរីកចម្រើនឆ្ពោះទៅមុខ៖
កំណត់គោលដៅច្បាស់លាស់
ចូរកំណត់គោលដៅនៃកិច្ចការងាររបស់អ្នក ដោយបំបែកវាទៅជាជំហានតូចៗដែលអាចឱ្យអ្នកអាចគ្រប់គ្រង និងសម្រេចវាបានទៅតាមពេលវេលាណាមួយដែលអ្នកបានកំណត់។ ការមានទិសដៅច្បាស់លាស់ជួយអ្នកឱ្យមានការផ្តោតអារម្មណ៍នៅក្នុងការសម្រេចនូវកិច្ចការនោះឱ្យបានល្អ។
គ្រប់គ្រងពេលវេលា
ចូរផ្តល់អាទិភាពដល់ការងារណាដែលចាំបាច់មុន ដោយអ្នកត្រូវមានបញ្ជីការងារធ្វើការកត់ត្រានូវកិច្ចការណាចាំបាច់ ដើម្បីឱ្យផលិតភាពការងាររបស់អ្នកមានប្រសិទ្ធិភាព និងល្អប្រសើរ។ ជៀសវាងការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ព្រោះវាអាចធ្វើឱ្យលទ្ធផលកិច្ចការងារនោះកាត់បន្ថយប្រសិទ្ធភាព និងនាំឱ្យមានលទ្ធផលមិនល្អ។
បង្កើតទំនាក់ទំនងរឹងមាំ
ការមានប្រាស្រ័យទាក់ទងល្អ និងការសហការគ្នាគឺចាំបាច់ណាស់នៅកន្លែងធ្វើការ និងនៅក្នុងសង្គម ព្រោះការបង្កើតទំនាក់ទំនងជាមួយមិត្តរួមការងារ ឬមនុស្សនៅក្នុងសង្គមបានបង្ហាញការយល់ចិត្ត ក្នុងការធ្វើកិច្ចការងារជាក្រុម ឬក្នុងនាមជាដៃគូរសហការ។ ម្យ៉ាងទៀតការមានទំនាក់ទំនងជាមួយមនុស្សជាច្រើន វាប្រៀបបានដូចទៅនឹងអ្នកកំពុងតែបើកឱកាសឱ្យខ្លួនឯងក្នុងការសាកល្បងនូវអ្វីថ្មីបន្ថែមទៀត។
កែលម្អជំនាញរបស់អ្នកជាបន្តបន្ទាប់
ចូរបន្តធ្វើកិច្វការបច្ចុប្បន្នភាពរបស់អ្នក ជាមួយនឹងការសិក្សាស្វែងយល់អំពីវាបន្ថែម ដើម្បីឱ្យអ្នកមានភាពឆ្នៃប្រឌិតកាន់តែប្រសើរជាងមុន មិនតែប៉ុណ្ណោះអ្នកនឹងមានសមត្ថភាពកាន់តែរីកចម្រើន ក្នុងការសម្រេចកិច្ចការនោះឱ្យទទួលបាននូវលទ្ធផលកាន់តែល្អប្រស់ើរ។
រក្សាភាពវិជ្ជមាន
ចូរចង់ចាំថាបញ្ហាប្រឈមគឺ គ្មានអ្នកណាម្នាក់អាចជៀសផុតបានឡើយ ដូចនេះនៅពេលអ្នកជួបប្រទះនូវបញ្ហាចូររក្សាអាកប្បកិរិយាវិជ្ជមាន ដោយកែប្រែបញ្ហា ឬឧបសគ្គនោះទៅជាបពិសោធន៍នៃមេរៀនដ៏មានតម្លៃ ដើម្បីឱ្យអ្នកសិក្សាស្វែងយល់ និងកែប្រែវាឱ្យបានល្អ និងរីកចម្រើនជាងមុន។
តាមរយៈការអនុវត្តតាមជំហានដ៏សាមញ្ញទាំងនេះ វានឹងអាចជួយអ្នកឱ្យបំពេញកិច្ចការងារមួយដោយគ្មានភាពស្មុកស្មាញ ថែមទាំងទទួលបានលទ្ធផលល្អទៅតាមផែនការដែលអ្នកកំណត់ទៀតផង។