spot_img
spot_img
Homeធុរកិច្ចនាយកប្រតិបត្តិបន្ទះឈីប Nvidia បាននិយាយថា៖ អ្នកនឹងមិនបាត់បង់ការងាររបស់អ្នកនោះទេ​ បើអ្នកប្រើប្រាស់ AI ប៉ុន្តែអ្នកនឹងបាត់បង់ការងារនៅពេលដែលអ្នកមិនប្រើវា

នាយកប្រតិបត្តិបន្ទះឈីប Nvidia បាននិយាយថា៖ អ្នកនឹងមិនបាត់បង់ការងាររបស់អ្នកនោះទេ​ បើអ្នកប្រើប្រាស់ AI ប៉ុន្តែអ្នកនឹងបាត់បង់ការងារនៅពេលដែលអ្នកមិនប្រើវា

-

នាយកប្រតិបត្តិ Nvidia លោក Jensen Huang បានផ្តល់សារដ៏សំខាន់អំពី AI នៅសន្និសីទវិទ្យាស្ថាន Milken ។ គាត់បាននិយាយថា “អ្នកនឹងមិនបាត់បង់ការងាររបស់អ្នកនោះទេ​ បើអ្នកប្រើប្រាស់ AI ប៉ុន្តែអ្នកនឹងបាត់បង់ការងារនៅពេលដែលអ្នកមិនប្រើវា” ។ ក្នុងន័យនេះ គាត់ចង់លើកទឹកចិត្តអ្នកគ្រប់គ្នាចេះប្រើប្រាស់ AI ដូចជា ChatGPT និង Perplexity ដើម្បីរក្សាការប្រកួតប្រជែង។អ្នក

ខណៈពេលដែរ ក្រុមហ៊ុន Nvidia របស់លោក ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប AI កំពូលបានមើលឃើញថាប្រាក់ចំណេញកើនឡើង ប៉ុន្តែភាគហ៊ុនរបស់វាធ្លាក់ចុះ 15% នៅឆ្នាំនេះ។ ការធ្លាក់ចុះនេះគឺដោយសារតែការរឹតបន្តឹងរបស់លោក Trump លើការនាំចេញបន្ទះឈីប ទៅកាន់ប្រទេសចិន និងការព្រួយបារម្ភអំពីការសាងសង់រោងចក្រផលិតបន្ទះឈីបច្រើនពេកនៅក្នុងសហរដ្ឋអាមេរិក។

ទោះបីជាភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Google និង Meta នៅតែទិញបន្ទះឈីបរបស់ Nvidia សម្រាប់គម្រោង AI របស់ពួកគេ។ ទន្ទឹមនឹងនេះ អ្នកជំនាញជឿថា ក្រុមហ៊ុនជាច្រើនកាន់តែរីកចម្រើន និងមានឱកាសថ្មីៗពី AI ឱ្យតែក្រុមហ៊ុនទាំងនោះប្រើប្រាស់ AI ឱ្យបានត្រឹមត្រូវ ទើបទទួលបានប្រយោជន៍ពីបច្ចេកវិទ្យានេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ