spot_img
spot_img
Homeទូទៅជីវិតអ្នកនឹងមិនមានភាពតានតឹងនោះទេ ប្រសិនបើអ្នកមាននូវចំណុចទាំង ៥នេះ

ជីវិតអ្នកនឹងមិនមានភាពតានតឹងនោះទេ ប្រសិនបើអ្នកមាននូវចំណុចទាំង ៥នេះ

-

មនុស្សម្នាក់ៗតែងមានការគិត និងដំណើរការឆ្លងកាត់រសជាតិនៃជីវិតគឺមានភាពខុសៗពីគ្នា ក៏ប៉ុន្តែភាពស្មុគស្មាញ តានតឹង និងការស្រេ្តស ដែលបុគ្គលគ្រប់រូបមិនអាចជៀសបានឡើយ។ បើទោះបីជាមានបញ្ហា ឬមានអ្វីកើតមានឡើងខុសពីអ្វីដែលអ្នកបានរំពឹងទុក ក៏ប៉ុន្តែអ្នកមានការគិតដូចទៅនឹងចំណុចខាងក្រោម នោះជីវិត និងការគិតរបស់អ្នកកាន់តែល្អប្រសើរ មិនសូវមានភាពស្មុគស្មាញ និងការខកចិត្តឡើយ៖

តុល្យភាពក្នុងជីវិត៖ កាលបើអ្នកមានតុល្យភាពនៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយបានបែងចែកពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការងារ ការសម្រាក និងការរក្សាសុខភាពគឺ ចាំបាច់ណាស់សម្រាប់សុខុមាលភាពផ្លូវចិត្តដែលធ្វើឱ្យអ្នកមិនសូវមានភាពតានតឹងនោះឡើយ មិនតែប៉ុណ្ណោះវានឹងធ្វើឱ្យអ្នកយល់ថាការរស់នៅរបស់អ្នកមានន័យពីមួយថ្ងៃទៅមួយថ្ងៃ។

អ្វីៗមិនតែងតែដូចការគ្រោងទុកនោះទេ៖  ដូចគ្នាទៅនឹងជីវិតអាចពោរពេញទៅដោយភាពភ្ញាក់ផ្អើល សប្បាយរីករាយ ការកើតមានឧបសគ្គដែលមិននឹកស្មានដល់ ឬផែនការមិនកើតឡើងដូចអ្វីដែលអ្នកបានគ្រោងទុក។ ជំនួសឱ្យការខកចិត្ត ចូរសម្របខ្លួន និងស្វែងរកដំណោះស្រាយ ហើយត្រូវទទួលស្គាល់ថា មិនមែនអ្វីទាំងអស់សុទ្ធតែអាចកើតឡើងបានដូចអ្វីដែលអ្នកបានគ្រោងទុកនោះទេ។ ដូច្នោះការគិតបែបនេះ និងធ្វើការរំលឹកខ្លួនឯងបែបនេះជាប្រចាំ នោះជីវិតរបស់អ្នកមិនសូវមានភាពស្មុគស្មាញ និងមិនសូវជួបការខកចិត្តឡើយ។

ផ្តោតលើដំណើរការមិនមែនលទ្ធផល៖ នៅពេលដែលអ្នកមានផែនការក្នុងការធ្វើកិច្ចការងារអ្វីមួយ ចូរអ្នកផ្តោតលើដំណើរការនៃការធ្វើកិច្ចការងារនោះឱ្យអស់ពីសមត្ថភាព។ កាលណាបើអ្នកផ្តោត និងយកចិត្តទុកដាក់ក្នុងការសម្រេចកិច្ចការនោះបានអស់ពីសមត្ថភាព បើទោះបីជាលទ្ធផលមិនបានដូចបំណង ក៏អ្នកមិនមានភាពសោកស្តាយ ឬស្តាយក្រោយជាងនៅពេលដែលអ្នកមានឱកាសគ្រប់គ្រាន់ ប៉ុន្តែមិនបានយកចិត្តទុកដាក់ក្នុងការសម្រេចវាឱ្យអស់ពីសមត្ថភាពនោះទេ។

ការធ្វើសមាធិ៖ សមាធិពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសអ្នកដែលមានភាព​តានតឹង​ គិតច្រើន និងមានភាពស្មុគស្មាញខ្លាំង។ កាលបើអ្នកបានធ្វើការសមាធិវានឹងធ្វើឱ្យអារម្មណ៍នៃផ្លូវចិត្តរបស់អ្នកមានភាពស្ងប់សន្តិភាព ថែមពីនេះទៀតវាជួយកាត់បន្ថយភាពតានតឹង ស្មុគស្មាញដែលមាននៅក្នុងចិត្តរបស់អ្នកបាន លើសពីនេះទៀតវាជំនួយឱ្យអ្នកមានការគិតឆាប់រហ័យ និងមានការចងចាំល្អជាងមុន។

ត្រូវក្លាហាន និងហ៊ានសាកល្បង៖ នៅពេលដែលអ្នកមានភាពក្លាហានក្នុងការប្រឈមមុខ និងដោះស្រាយបញ្ហាអ្វីមួយឱ្យលឿនដោយមិនពន្យារពេល អ្នកនឹងមានភាពធូរស្រាលក្នុងចិត្តកាន់តែឆាប់រហ័ស។ មិនតែប៉ុណ្ណោះគីត្រូវហ៊ានក្នុងការសាកល្បងនូវអ្វីដែលថ្មីជាមួយបច្ចេកទេស និងជំនាញផ្សេងៗ នោះវាធ្វើឱ្យអ្នកមានភាពច្នៃប្រឌិត និងមានសមត្ថភាពកាន់តែរីកចម្រើនដោយមិនដឹងខ្លួន ដែលធ្វើឱ្យអ្នកមិនសូវមានភាពតានតឹង នឹងយល់ថាខ្លួនឯងមានតម្លៃដែលបានធ្វើរឿងមានប្រយោជន៏ជាច្រើន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ