ក្នុងការសិក្សារសព្វថ្ងៃ ការប្រឡងបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់សិស្សានុសិស្សទៅហើយ។ នៅពេលដែលកម្រិតសិក្សាកាន់តែខ្ពស់ នោះការប្រឡងកាន់តែមានសារៈសំខាន់ហើយកាន់តែលំបាក។
វាចៀសមិនផុតឡើយសម្រាប់សិស្សានុសិស្សគ្រប់រូបដែលមានភាពភ័យខ្លាច និងព្រួយបារម្ភមុនការប្រឡងមកដល់។ ជួនកាល ការភ័យខ្លាច និងព្រួយបារម្ភខ្លាំងពេកអាចធ្វើឲ្យយើងធ្វើមិនបានល្អក្នុងអំឡុងពេលប្រឡង។ ដូចនេះ «គំនិត» នឹងលើកយកដំបូន្មានខ្លះៗក្នុងការកាត់បន្ថយភាពរសាប់រសល់មុនពេលប្រឡងជូនដល់សិស្សានុសិស្សដែលមានដូចខាងក្រោម៖
១-ត្រៀមការសិក្សាឲ្យបានច្រើនថ្ងៃតាមដែលអាចធ្វើទៅបានមុនការប្រឡងព្រោះថា ការប្រឡង ឆមាស Midterm ឬ Final ត្រូវការរយៈពេលច្រើន។ ចូលចងចាំថា ការខិតខំរៀនយ៉ាងវក់វីមុនពេលប្រឡងមួយថ្ងៃ មិនអាចជួយអ្នកបានឡើយហើយថែមទាំងធ្វើឲ្យអ្នកកាន់តែរសាប់រសល់ជាមួយការប្រឡងទៀតផង។ អ្នកគួរមើលមេរៀនឡើងវិញក្នុងកម្រិតបន្តិចម្តងៗ ហើយបង្កើនចំនួនការមើលឲ្យបានច្រើននៅពេលការប្រឡងខិតចូលមកដល់។ អ្នកនឹងភ្ញាក់ផ្អើលចំពោះអ្វីដែលអ្នកបានមើល។
២-មើលការចង្អុរបង្ហាញរបស់មេរៀនឲ្យបានម៉ត់ចត់។ មានសិស្សជាច្រើនដែលមើលរំលងចំនុចនេះ ដោយពួកគេចាប់ផ្តើមតែម្តងទៅកាន់ការធ្វើលំហាត់។ ទង្វើរនេះអាចនឹងធ្វើឲ្យពួកគេងាយធ្វើខុសជាទីបំផុត ហើយជួនកាលពួកគេត្រូវចំណាយពេលជាច្រើនក្នុងការធ្វើលំហាត់ម្តងហើយម្តងទៀត។ អ្នកគួរមើលការចង្អុរបង្ហាញ និងយល់ពីអ្វីដែលគេចង់និយាយ។
៣- មើលគំរូរបស់សំណួរ ហើយជ្រើសរើសសំណួរណាដែលអ្នកគិតថាអាចធ្វើបាន។ គួរចាប់ផ្តើមធ្វើពីសំណួរស្រួលទៅលំបាក ហើយកុំចំណាយពេលច្រើនពេកចំពោះសំណួរដែលមិនអាចធ្វើបាន។ អ្នកអាចរំលងសំណួរដែលអ្នកធ្វើមិនចេញ ហើយកត់ចំណាំសម្រាប់សួរមិត្តភ័ក្តិ ឬលោកគ្រូអ្នកគ្រូមុនថ្ងៃប្រឡងមកដល់។
៤-អ្នកគួរទទួលទានដំណេកឲ្យបានល្អមុនថ្ងៃប្រឡង អ្នកជំនាញចិត្តវិទ្យាខាងផ្នែកសិក្សាអប់រំជាច្រើនបានអះអាងថា អ្នកមិនគួររៀននៅពេលយប់មួយថ្ងៃមុនថ្ងៃប្រឡងឡើយ។ អ្នកគួរតែសម្រាកយកកម្លាំងវិញ បើចាំបាច់ត្រូវតែរៀនអ្នកអាចមើលតែចំណុចសំខាន់ៗបានហើយ។
៥-ក្នុងអំឡុងពេលប្រឡង កុំស្លន់នៅពេលឃើញសំណួរដែលអ្នកមិនចេះ។ អ្នកគួររំលងវា ហើយអាចត្រឡប់មកមើលវាវិញនៅពេលក្រោយ។ អ្នកគួរផ្តោតទៅលើសំណួរដែលអាចធ្វើបាន ហើយប្រុងប្រយ័ត្នក្នុងការដោះស្រាយ។ កុំកើតទុក្ខពីសំណួរដែលអ្នកមិនអាចធ្វើបាន ព្រោះថាវាអាចជះឥទ្ធិពលដល់សំណួរដែលអ្នកចេះធ្វើ។
*សូមបញ្ចាក់ថាទ្រឹស្តីខាងលើនេះអាចផ្លាស់ប្តូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ដកស្រង់ និង កែសម្រួលពី:
http://www.ehow.com/how_2304919_conquer-test-anxiety.html