ឌីជីថលម៉ាឃីតធីញឬការធ្វើយុទ្ធសាស្ត្រទីផ្សារសម័យទំនើបបានក្លាយទៅជាចំណាប់អារម្មណ៍សម្រាប់អាជីវកម្មសព្វថ្ងៃនេះ។ បើសិនជាអ្នកមិនអាចធ្វើឲ្យផលិតផលឬសេវាកម្មរបស់អ្នកអាចទៅដល់អតិថិជនគោលដៅទេនោះអ្នកនឹងបាត់បង់ទីផ្សារសម្រាប់ការប្រកួតប្រជែងជាមួយនឹងដៃគូលើទីផ្សារតាមប្រព័ន្ធអ៊ីនធឺណិតជាក់ជាមិនខាន។ ប្រសិនបើគម្រោងឌីជីថលម៉ាឃីតធីងរបស់អ្នកមិនទទួលបានលទ្ធផលល្អ វាប្រាកដណាស់ថាអ្នកកំពុងបង្កើតកំហុសឬមានអ្វីមួយដែលមិនប្រក្រតីហើយ។
- យុទ្ធសាស្រ្តមិនដូចជាយុទ្ធសាស្រ្ត ៖ ការបង្កើតវេបសាយនិងទំព័រហ្វេសប៊ុកមិនមែនជាអ្វីដែលពិបាកនោះទេប៉ុន្តែបញ្ហាត្រង់ថាតើអ្នកនឹងប្រើពួកវាដើម្បីសម្រេចប្រយោជន៍ដែលអ្នកបានគ្រោងទុកយ៉ាងដូចម្តេច។ នៅពេលដែលអ្នកបង្កើតអាជីវកម្មតាមវេបសាយ អ្នកត្រូវរកវិធីប្រើវាដើម្បីលក់ផលិតផលនិងសេវាកម្មរបស់អ្នក។ ក្រៅពីនេះអ្នកគួររកវិធីទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍នឹងអ្វីដែលអ្នកកំពុងលក់។ បញ្ហាទាំងអស់នេះអាចដោះស្រាយបានតាមរយៈការបង្កើតរូបភាព មាតិកា ឬវីដេអូជាដើមដែលគួរឲ្យចាប់អារម្មណ៍និងមានគុណតម្លៃក្នុងការចែកចាយបន្ត។ អ្នកគួរចងចាំថាយុទ្ធសាស្រ្តនីមួយៗមិនមែនសម្រាប់ការប្រើរយៈពេលខ្លីនោះទេប៉ុន្តែសម្រាប់ពេលវែងទៅខាងមុខទៀតដើម្បីធ្វើឲ្យមានការរីកចម្រើន។
- ផ្តល់សន្យាដែលធ្វើមិនបាន ៖ វាជាបញ្ហាដែលសំខាន់ណាស់ក្នុងការរក្សាភាពយូរអង្វែង។ ការសន្យាអ្វីជាមួយនឹងអតិថិជនហើយអ្នកមិនអាចសម្រេចបានវានឹងក្លាយជាកត្តាដែលនាំឲ្យអតិថិជនបាត់បង់ទំនុកចិត្តព្រមទាំងអាចឆ្លុះបញ្ចាំងពីចំណុចអវិជ្ជមានរបស់អាជីវកម្មអ្នក។ ការផ្តល់ឲ្យនូវអ្វីដែលអតិថិជនរំពឹងទុកនឹងធ្វើឲ្យពួកគេមានការពេញចិត្តជារឿងដ៏សំខាន់ណាស់ក្នុងការចងចិត្តអតិថិជន។
- កង្វះទិន្នន័យ ៖ ការដាក់យុទ្ធសាស្ត្រផ្សព្វផ្សាយណាមួយបញ្ចូលទៅក្នុងគេហទំព័រ បណ្តាញសង្គម ឬតាមប្រព័ន្ធអ៊ិនធឺណិតផ្សេងៗទៀតមិនប្រាកដថាមានប្រសិទ្ធភាពឡើយ។ ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកគប្បីរៀនពីកំហុសនិងចំណុចខ្វះខាតដែលនាំឲ្យយុទ្ធសាស្ត្ររបស់អ្នកមិនដំណើរការហើយកែប្រែវាឲ្យបានល្អចំពោះការផ្សព្វផ្សាយលើកក្រោយ។ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺកង្វះទិន្នន័យដែលអាចបង្ហាញពីចំណុចខ្វះខាតរបស់អាជីវកម្មអ្នកព្រោះភាពជោគជ័យចាប់ផ្តើមពីការបង្កើតកំហុស។ ដូចនេះអ្នកអាចសិក្សាពីវាបាននិងកែប្រែវាឲ្យកាន់តែល្អសម្រាប់ការផ្សព្វផ្សាយលើកក្រោយទៀត។