អ្នកប្រហែលជាមិនជឿទេថា យើងអាចគុណលេខគ្រប់ចំនួននឹង១១ ដោយប្រើរយៈពេលតិចជាង៦វិនាទីនោះ។ ប៉ុន្តែ បន្ទាប់ពីអ្នកបានអានអត្ថបទនេះហើយ អ្នកនឹងមានការភ្ញាក់ផ្អើល ហើយអ្នកនឹងមិនត្រូវការម៉ាស៊ីនគិតលេខដើម្បីគណនាវាទៀតនោះទេ គឺ អ្នកអាចប្រើខួរក្បាលរបស់អ្នកគិតលេខបានយ៉ាងរហ័ស។
មុននឹងឈានទៅប្រាប់វិធីដ៏ពិសេសនេះ សូមអ្នកធ្វើការគណនាលេខ: ២៣៤២២ x ១១ ដោយមិនប្រើម៉ាស៊ីនគិតលេខ។ តើអ្នកចំណាយអស់រយៈពេលប៉ុន្មាន? ប្រសិនបើអ្នកធ្វើការគណនាតាមរបៀបដែលរៀនពីសាលាដូចរូបខាងក្រោមនោះ អ្នកនឹងចំណាយពេលច្រើនគួរសមដើម្បីទទួលបានចម្លើយ។
វិធីដែលគំនិតបង្ហាញនៅថ្ងៃនេះ គឺជាវិធីផ្លូវកាត់ ដែលធ្វើអោយអ្នកអាចគណនាលេខគ្រប់ចំនួនដែលគុណនឹង១១ ដោយចំណាយពេលតិចជាង៦វិនាទីប៉ុណ្ណោះ។ តើអាចទៅរួចទេ? ប្រាកដជាអាច! ឧទាហរណ៍ យើងនឹងធ្វើការគុណនូវចំនួនខាងលើគឺ ២៣៤២២ x ១១៖
– រក្សាចំនួនខ្ទង់ទីមួយ និងចំនួនចុងបញ្ចប់(២៣៤២២) អោយនៅដដែល គឺ២xxxx២ ។
-យើងនឹងធ្វើការបំពេញលេខដែលនូវចន្លោះលេខ២ទាំងពីរនេះ
– ចន្លោះទី១(បន្ទាប់ពីលេខ២) យើងយកចំនួនខ្ទង់ទី១ មកបូកនឹងចំនួនខ្ទង់បន្ទាប់ (២៣៤២២ គឺយកពី២+៣=៥) ដូច្នេះយើងបាន ២៥ xxx២។
-បន្ទាប់មក យកអនុវត្តដូចវិធីខាងលើ ដោយគ្រាន់តែរម្កិលមួយខ្ទង់ទៅមុខ (២៣៤២២ គឺយក៣+៤=៧)។ ដូច្នេះយើងបាន ២៥៧xx២។ ធ្វើដូចនេះរហូតដល់ខ្ទង់ចុងក្រោយ។ សូមមើលរូបខាងក្រោមដើម្បីបង្កើនការយល់ដឹងកាន់តែច្បាស់។
-លទ្ធផលចុងក្រោយយើងនឹងទទួលបាន ២៥៧៦៤២។
ខាងក្រោមនេះ គឺជា ឧទាហរណ៍មួយទៀតដើម្បីអោយអ្នកយល់កាន់តែច្បាស់ពីវិធីគណនា៖