ឆ្នាំ២០១៧គឺបានរសាត់អស់ពេល៣/៤ទៅហើយ ហើយឆ្នាំ២០១៨ក៏កំពុងតែខិតជិតមកដល់។ សម្រាប់អាជីវកម្មដើម្បីឱ្យមានភាពរីកលូតលាស់ល្អ អ្នកត្រូវតែគិតទុកពីយុទ្ធសាស្ត្រឱ្យបានមុនឆ្នាំថ្មី ដើម្បីឱ្យអ្វីៗដំណើរការបានរលូននៅឆ្នាំថ្មីខាងមុខ។ ឆ្នាំ២០១៨គឺនឹងមានកម្រិតការប្រកួតប្រជែងកាន់តែខ្លាំងក្លា តើវាមានន័យយ៉ាងណាសម្រាប់អ្នក? អ្នកមានបំណងបង្កើនចំណូលនិងធ្វើឲ្យអាជីវកម្មកាន់តែជោគជ័យ។ ដូចនេះ ចូរធ្វើគោលដៅទាំងនោះឲ្យក្លាយជាការពិត។ ទាំងនេះជាជំហានសាមញ្ញៗទាំង១០ដែលអ្នកគួរធ្វើតាមមដើម្បីឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកដុះដាលទៅមុខ៖
- មានផែនការជាក់លាក់ទៅលើគោលដៅដែលអ្នកចង់បាននិងវិធីក្នុងការសម្រេចវា។ បើអ្នកមិនមានគ្រោងការជាក់លាក់ អ្នកនឹងអាចដើរផ្លូវខុស។ ហេតុនេះហើយ អ្នកត្រូវបង្កើតគម្រោងដែលសាមញ្ញៗនឹងអាចសម្រេចវាបាន។ វាជាការប្រសើរណាស់បើអ្នកមានដែគូសហការ។
- ផ្តោតទៅលើលំហូរសាច់ប្រាក់ដោយមានការរៀបចំប្រព័ន្ធគ្រប់គ្រងប្រាក់ព្រោះវាអាចឲ្យអ្នកប្រាកដថាអតិថិជនទូទាត់ប្រាក់ទៀងទាត់។
- អាជីវកម្មតូចៗខ្លះមិនមានទិន្នន័យគ្រប់គ្រងប្រចាំខែឡើយដោយពួកគេមិនបានដឹងពីចំនួនប្រាក់ចំណេនិងចំណាយដែលត្រូវបង់ពន្ធឡើយ។ ដូច្នេះអ្នកគួរប្រើទិន្នន័យគ្រប់គ្រងប្រាក់ប្រចាំខែដោយឲ្យគណនេយ្យករឬអ្នកប្រឹក្សាអាជីវកម្មធ្វើតួនាទីនេះ។
- អាជីវកម្មខ្លះចង់បង្កើនអតិថិជន ប៉ុន្តែពួកគេមិនមានយុទ្ធសាស្រ្តទាក់ទាញអតិថិជនថ្មីឡើយ។ ដូចនេះអ្នកត្រូវស្គាល់ពីអ្វីដែលអតិថិជនត្រូវការនិងចង់បានឲ្យបានច្បាស់ដើម្បីបង្កើតយុទ្ធសាស្ត្រទាក់ទាញពួកគាត់ឬការប្រើវិធីចាស់ៗដែលធ្លាប់ទាក់ទាញអតិថិជនចាស់ពីមុន។
- អ្នកគប្បីមានយុទ្ធសាស្រ្តក្នុងការបែងចែកឲ្យដាច់នូវផលិតផលនិងសេវាកម្ម។
- ស្វែងយល់ឲ្យបានស៊ីជម្រៅពីចំណូលដែលបានមកពីការលក់ផលិតផលនិងសេវាកម្មទាំងអស់ ថាតើផលិតផលឬសេវាកម្មមួយណាដែលផ្តល់ប្រាក់ចំណេញច្រើនជាងគេហើយអ្នកអាចផ្តោតទៅលើការលក់នោះឲ្យបានច្រើន។
- អ្នកគួរដឹងពីអតិថិជនណាដែលផ្តល់ផលចំណេញច្រើនជាងគេហើយយកចិត្តទុកដាក់ទៅលើពួកគេឲ្យបានខ្លាំងជាទីបំផុតព្រោះថាវាជាចំណុចដែលធ្វើឲ្យអាជីវកម្មអ្នកកើនប្រាក់ចំណូល។ ប៉ុន្តែវាមិនមែនមានន័យថាអ្នកមិនយកចិត្តទុកដាក់ចំពោះអតិថិជនផ្សេងនោះទេ។
- អ្នកគួរពិចារណាឲ្យច្បាស់ជាមុនសិនសឹមសម្រេចចិត្តតម្លើងតម្លៃផលិតផលដោយផ្តល់ជូននូវតម្លៃមួយដ៏សមរម្យ។
- មិនថាអ្នកធ្វើអាជីវកម្មតែម្នាក់ឯងឬមានបុគ្គលិក អ្នកគួររៀបចំអាជីវកម្មជាប្រព័ន្ធ។
- បណ្តុះបណ្តាលមនុស្សនៅក្នុងក្រុមឲ្យយល់ដឹងព្រោះការងារក្រុមរលូននាំអាជីវកម្មទៅរកភាពជោគជ័យ។