អ្នកជំនាញ Savannah Sanchez ដែលជាអ្នកស្គាល់ច្បាស់អំពីការផ្សព្វផ្សាយនៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងយុទ្ធសាស្រ្តទីផ្សារ E-Commerce ។ បច្ចុប្បន្ននេះ នាងបានកំពុងសិក្សានិងសង្កេតយ៉ាងលម្អិតពីភាពជោគជ័យរាប់រយនៃការផ្សព្វផ្សាយ Campaign នៅក្នុង TikTok, Snapchat និង Instagram ។
នៅក្នុងអត្ថបទមួយនេះ គេហទំព័រ គំនិត នឹងបង្ហាញពីគន្លឹះសំខាន់ៗរបស់ Savannah ដើម្បីចាប់ផ្ដើមយុទ្ធនាការណ៍ផ្សព្វផ្សាយ Campaign នៅក្នុង TikTok ដ៏ជោគជ័យ។
គន្លឹះទាំងនោះ រួមមាន៖
ទី1.ធានាថា វីដេអូខ្លី៖ វីដេអូ 30វិនាទី ឬតិចជាងនេះ
ទី2. តេស្ត ភាពច្នៃប្រឌិត
មានន័យថា ម្ចាស់អាជីវកម្មទាំងអស់ត្រូវធានា ភាពច្នៃប្រឌិតដែលបង្កើតឡើងត្រូវមានភាពទាក់ទាញ និងខុសប្លែកពីអ្នកដទៃ ព្រមទាំងដាក់បញ្ចូលភាពច្នៃប្រឌិតយ៉ាងហោចណាស់ 3 នៅក្នុងការផ្សាយពាណិជ្ជកម្មណាមួយ។
ទី3. តេស្តពីអ្វីគ្រប់យ៉ាងដែលមាននៅក្នុង TikTok
ឈ្វេងយល់ឱ្យស៊ីជម្រៅពីជម្រើសផ្សាយពាណិជ្ជកម្មទាំងអស់ដែល TikTok ផ្តល់ជូន។ បន្ទាប់មក សាកល្បងពួកវា ដើម្បីដឹងថាអ្វីដែលនិយាយទៅកាន់ទស្សនិកជនរបស់អ្នក។ សិក្សាពីប្រព័ន្ធផ្សព្វផ្សាយរបស់ TikTok ឱ្យបានរួចរាល់ មុននឹងចាប់ផ្ដើមជ្រើសរើសការផ្សព្វផ្សាយបែបណានៅក្នុង TikTok ។
ទី4. ចាប់ដៃគូសហការជាមួយ អ្នកបង្កើតមាតិកា
ត្រូវធានាថា អ្នកបង្កើតមាតិកានោះ យល់ច្បាស់ពី Space របស់ TikTok ណាដែលល្អប្រសើរជាងគេ និងចាប់ផ្ដើមបង្កើតមាតិកាដ៏ល្អពោរពេញដោយភាពច្នៃប្រឌិត។ លើសពីនេះ ត្រូវធានាថា មាតិកាទាំងនោះផ្ដល់គុណតម្លៃ និងមនុស្សជាច្រើនចាប់ផ្ដើមអារម្មណ៍ខ្លាំង។
ទី5. តេស្ត ទស្សនិកជន
សិក្សាឱ្យបានច្បាស់ថា នរណានឹងក្លាយជា ទស្សនិកជនរបស់អ្នក ហើយពួកគេមានចំណង់ចំណូលចិត្តលើមាតិកាប្រភេទណាជាងគេ។ បន្ទាប់មកពីដឹងច្បាស់ហើយ នោះអ្នកនឹងងាយបង្កើតមាតិកាត្រូវនឹងទស្សនិកជន និងចាប់ផ្ដើមយុទ្ធសាស្រ្តទីផ្សារប្រម៉ូដអ្វីមួយបានដោយជោគជ័យ។