ធនាគារអេស៊ីលីដា ត្រូវបានបង្កើតឡើងតាំងពីខែមករា ឆ្នាំ1993 ដោយតាំងនាមជាអង្គការជាតិសម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម ហើយនៅឆ្នាំ2003 ទើបប្ដូរឈ្មោះជាផ្លូវការមកជា ធនាគារ អេស៊ីលីដា ភីអិលស៊ី។ បើក្រឡេកមកទីផ្សារលើវិស័យធនាគារនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអាចដណើមចំណែកទីផ្សារ និងបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ទោះយ៉ាងនាពេលថ្មីៗនេះ ធនាគារអេស៊ីលីដា កំពុងមានការបង្កើតថ្មីនូវរបៀបនៃការទូទាត់ គឺ PayBrand។
PayBand គឺជាឧបករណ៍ឌីជីថលសម្រាប់ទូទាត់ថ្មី ទំនើប និងងាយស្រួល ដោយគ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS ឬអេធីអឹម contactless ដើម្បីធ្វើការទូទាត់ប្រាក់ ឬធ្វើប្រតិបត្តិការផ្សេងៗគ្រប់ប្រភេទជាការស្រេចជាមួយធនាគារអេស៊ីលីដា។
បន្ថែមពីនេះ ដើម្បីទទួលបាន PayBand ដ៏ស្រស់ស្អាតនេះមួយដោយឥតគិតថ្លៃ រាល់ការដាក់ប្រាក់បញ្ញើចាប់ពី 1000ដុល្លារអាមេរិក ឬ 4លានរៀល ឬ 4ម៉ឺនបាត។ ដូច្នេះអ្នកអាចដាក់ប្រាក់បញ្ញើ ដើម្បីទទួលបាន PayBand មួយហ្វ្រីនៅគ្រប់សាខារបស់ធនាគារអេស៊ីលីដាទូទាំងប្រទេស។
អត្ថប្រយោជន៍នៃការប្រើប្រាស់ PayBand
- អាចដាក់-ដកប្រាក់ និងធ្វើប្រតិបត្តិការផ្សេងៗគ្រប់ប្រភេទ ជាមួយអេធីអឹម អេស៊ីលីដា ដែលបំពាក់ប្រព័ន្ធ contactless
- ងាយស្រួលទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីន POS អេស៊ីលីដានៅតាមហាងលក់ទំនិញ-សេវាកម្មគ្រប់ប្រភេទ ទូទាំងប្រទេសកម្ពុជា
- មានសុវត្ថិភាពខ្ពស់ជំនួសឱ្យការប្រើសាច់ប្រាក់សុទ្ធ
លក្ខខណ្ឌតម្រូវនៃការប្រើប្រាស់ PayBand
- ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
- អតិថិជនត្រូវមានគណនី (គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ)
- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព