១ នៅក្នុងប្រទេសថៃ មិនស្លៀកខោក្នុងនៅពេលចេញពីផ្ទះគឺខុសច្បាប់។
២ នៅក្នុងប្រទេសជប៉ុន ប្រសិនបើអ្នកមិនស្ថិតនៅក្នុងអំឡុងពេលកាន់ទុក្ខ វាខុសច្បាប់បើសិនជាអ្នកស្លៀកពាក់ពណ៌ស្វាយ ។
៣ នៅម៉ាដាហ្កាស្កា ស្រ្តីមានគភ៌បើពាក់មូក គឺខុសច្បាប់ ។
៤ អ្នកអាចត្រូវចាប់ខ្លួននៅអ៊ីតាលី ប្រសិនបើអ្នកមិនយកវិក័យប័ត្របន្ទាប់ពីបង់ប្រាក់រួចក្នុងភោជនីយដ្ឋានអ៊ីតាលី ។
៥ ក្នុងប្រទេសហ្វាំងឡង់ដ៍ អ្នកត្រូវចេះអាន ដើម្បីរៀបអាពាហ៍ពិពាហ៍បាន ។
៦ នៅក្នុងប្រទេសអូស្រ្តាលី មានតែជាងអគិ្គសនីដែលមានលិខិតបញ្ជាក់តែប៉ុណ្ណោះ ទើបអាចប្តូរអំពូលភ្លើងខូចបាន ។ អ្នកដែលរំលោភអាចនឹងត្រូវពិន័យជាប្រាក់ប្រមាណ ១០ ដុល្លារ ។
៧ នៅប្រទេសលីបង់ បុរសអាចរួមភេទជាមួយសត្វញីទាំងឡាយ តែមិនអាចរួមភេទជាមួយសត្វឈ្មោលឡើយ ។
៨ នៅហុងកុង ប្រពន្ធស្របច្បាប់មានសិទ្ធិសម្លាប់ប្ដីផិត ក្នុងល័ក្ខខ័ណ្ឌនាងប្រើតែដៃទទេ គ្មានអាវុធ ។ នាងអាចសម្លាប់ស្រីកំណាន់របស់ប្ដីខ្លួនដោយវិធីអ្វីក៏បានដោយមិនខុសច្បាប់ ។
៩ ម្ចាស់កម្មសិទ្ធិសត្វគោមិនអាចធ្លាក់ខ្លួនស្រវឹងបានទេ នៅប្រទេសស្កុដឡងដ៍ ។
១០ នៅចក្រភពអង់គ្លេស វាខុសច្បាប់បើស្លាប់ក្នុងសភា ។
សូមបញ្ជាក់ថាច្បាប់ទាំងនេះអាចមិនត្រូវបានគេយកមកអនុវត្តន៍ ហើយមិនមានការផ្តន្ទាទោស ឬ ការផាកពិន័យ ប៉ុន្តែច្បាប់ទាំងនេះសុទ្ធតែបានចែងយ៉ាងច្បាស់ក្នុងច្បាប់របស់ប្រទេសនោះ ។
ដកស្រង់ និង កែសម្រួលពី : Iphone application, amazing facts