Home យុទ្ធសាស្ត្រលក់ ជំនាញលក់សំខាន់បំផុត ដែលអ្នកលក់ទាំងអស់ត្រូវតែមាន!

ជំនាញលក់សំខាន់បំផុត ដែលអ្នកលក់ទាំងអស់ត្រូវតែមាន!

0
ជំនាញលក់សំខាន់បំផុត ដែលអ្នកលក់ទាំងអស់ត្រូវតែមាន!

ជំនាញលក់​ ជាផ្នែកមួយសំខាន់ណាស់សម្រាប់អ្នកចូលចិត្តការលក់ ជាពិសេសម្ចាស់អាជីវកម្ម ពីព្រោះបើម្ចាស់អាជីវកម្មគ្មានជំនាញលក់ទេ នោះនឹងពិបាកក្នុងការដឹកនាំក្រុមលក់ឱ្យទទួលបានលទ្ធផលល្អ​ដើម្បីបង្កើនការលក់ និងបង្កើនប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនផងដែរ។ ទោះបីជាយ៉ាងណា​ ជំនាញលក់ វាមានធាតុចូលជាច្រើន ដើម្បីអាចក្លាយជាអ្នកលក់ដ៏ខ្លាំងបាន ប៉ុន្តែខ្លឹមសារអត្ថបទនេះនឹងបង្ហាញនូវជំនាញពាក់ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីឱ្យអ្នកលក់គ្រប់រូបពង្រឹងសមត្ថភាពផ្នែកលក់ឱ្យកាន់តែខ្លាំង។

The oral strips are a popular drug that is used to treat erectile dysfunction. This pain is worse when lying flat Lainate on the back and. Cercar medicamentos e cada tipo de medicamento que necesites, y luego.

Uno scontro per il potere che si è scatenato nel 2014. Buy tadalafil online with no prescription and Preston Buy Ozempic Montreal you are in the best place to buy tadalafil. If it is happening more than three weeks before your period you should contact your physician.

1. ចំណេះដឹងលើផលិតផលឬសេវាកម្មដែលកំពុងលក់

ការបណ្ដុះខ្លួនឯងឱ្យមានចំណេះដឹងលើផលិតផលឬសេវាកម្មដែលខ្លួនឯងកំពុងលក់បានច្បាស់ និងបានច្រើនបំផុតតាមដែលអាចធ្វើបាន វាជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលក់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ហេតុអ្វីបានជាដូច្នេះ? ជាធម្មតាទេ ប្រសិនបើអ្នកលក់មានចំណេះដឹង ឬយល់ដឹងច្រើនលើផលិតផលឬសេវាកម្មដែលខ្លួនឯងកំពុងលក់ គឺពួកគេនឹងងាយស្រួលក្នុងការណែនាំនិងផ្ដល់ព័ត៌មានបានច្បាស់ដល់អតិថិជន។

ហេតុដូចនេះហើយ ក្នុងនាមជាអ្នកលក់ ត្រូវតែធ្វើឱ្យខ្លួនឯងមានចំណេះដឹងលើផលិតផលឬសេវាកម្មដែលខ្លួនឯងកំពុងលក់នោះឱ្យបានស៊ីជម្រៅ ដើម្បីអាចងាយស្រួលផ្ដល់ព័ត៌មានដល់អតិថិជនបានគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចដោះស្រាយរាល់ចម្ងល់របស់អតិថិជន។ល។

2. ជំនាញស្តាប់យ៉ាងសកម្ម

ការស្ដាប់យ៉ាងសកម្មនេះ វាពិតជាសំខាន់ណាស់សម្រាប់អ្នកលក់គ្រប់រូប ពីព្រោះវាជាផ្នែកមួយដើម្បីអាចឱ្យអ្នកឈ្វេងយល់ពីតម្រូវការរបស់អតិថិជនបានច្បាស់ និងធ្វើឱ្យអតិថិជនមានអារម្មណ៍ថាអ្នកបានយកចិត្តទុកដាក់ចំពោះពួកគេ។ បន្ថែមពីនេះ វាមិនមែនជាការគ្រាន់តែស្ដាប់អតិថិជននិយាយប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាការស្ដាប់ដោយយកចិត្តទុកដាក់ ការស្ដាប់ដើម្បីឈ្វេងយល់ពីអ្វីដែលអតិថិជនកំពុងជួបបញ្ហា​ឬកំពុងចង់បានអ្វីមួយ និងចេះសួរនាំបន្ថែម ដើម្បីអាចបំពេញគ្រប់តម្រូវការដែលអតិថិជនចង់បាន។

ហេតុនេះហើយ ក្នុងនាមជាអ្នកលក់ ត្រូវតែសិក្សាឈ្វេងយល់ និងអនុវត្តន៍ឱ្យបានច្រើនលើជំនាញក្នុងការស្ដាប់ឱ្យបានសកម្ម ដោយកាត់បន្ថយការស្ដាប់ដែលគ្រាន់តែស្ដាប់អតិថិជននិយាយ ហើយក៏ចប់ដោយមិនដឹងច្បាស់ថាអតិថិជនចង់បានអ្វី ហើយមិនដឹងគួរពន្យល់ណែនាំ ឬដោះស្រាយបែបណាឱ្យកាន់តែល្អដែលសមស្របទៅនឹងតម្រូវការអតិថិជនជាដើម។

3. ជំនាញយល់ចិត្ត

ជំនាញមួយនេះ គឺជាផ្នែកមួយក៏កាន់តែសំខាន់សម្រាប់អ្នកលក់គ្រប់រូបផងដែរ ពីព្រោះវាជាផ្នែកមួយដែលអាចឱ្យអ្នកលក់កាន់តែចូលជិតអតិថិជន តាមរយៈការយល់ពីស្ថានភាព និងអារម្មណ៍របស់អតិថិជន។ បន្ថែមពីនេះ អ្នកលក់នឹងកាន់តែដឹងថា អ្វីជាចំណុចឈឺចាប់ ការភ័យខ្លាច និងក្ដីព្រួយបារម្ភរបស់អតិថិជន តាមរយៈពាក្យសម្ដីរបស់អតិថិជន និងសកម្មភាពដែលអតិថិជនបង្ហាញមក។ ដូច្នេះហើយជាលទ្ធផល អ្នកលក់អាចបង្កើតទំនាក់ទំនងផ្នែកផ្លូវចិត្ត និងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។

4. ការកសាងទំនាក់ទំនង

ការកសាងទំនាក់ទំនង សំដៅលើការចងភ្ជាប់រវាងក្រុមហ៊ុនជាមួយនឹងអតិថិជន ដូច្នេះអ្នកលក់ទាំងអស់ត្រូវតែមានតិចនិកក្នុងការផ្ដល់ជូននូវគុណតម្លៃ ឬផលប្រយោជន៍ផ្សេងៗដល់អតិថិជន ជាជាងគ្រាន់តែនិយាយផ្ដល់នូវព័ត៌មានលម្អិតពីផលិតផលឬសេវាកម្មដល់អតិថិជន។ គួរបញ្ជាក់ផងដែរថា គោលដៅសំខាន់ក្នុងការកសាងទំនាក់ទំនងជាមួយអតិថិជននេះ គឺចង់បង្កើតទំនុកចិត្តជាមួយអតិថិជនបានកាន់តែខ្លាំង និងបម្លែងពួកគេឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់ជាមួយនឹងក្រុមហ៊ុន។

5. ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព

ការទំនាក់ទំនងឱ្យមានប្រសិទ្ធភាពនេះ អ្នកលក់ត្រូវតែចេះបង្វឹកខ្លួនឯងឱ្យស្ទាត់ជំនាញលើការទំនាក់ទំនងជាមួយនឹងអតិថិជនឱ្យបានល្អបំផុត ទាំងការជួបអតិថិជនផ្ទាល់ ឬការសន្ទនាក្នុងអនឡាញ។ បន្ថែមពីនេះ អ្នកនោះចេះប្រើប្រាស់កាយវិកាបែបវិជ្ជមានក្នុងការទំនាក់ទំនងជាមួយអតិថិជន ចេះប្រើប្រាស់សម្លែងក្នុងការនិយាយទៅមានភាពទាក់ទាញ ឬបង្ហាញពីការយល់ចិត្ត ចេះនិយាយបែប Storytelling និងចេះប្រើប្រាស់បញ្ញាផ្នែកអារម្មណ៍បានល្អ។

6. ជំនាញចរចា

ការលក់អ្វីក៏ដោយ តែងតែមានការតថ្លៃ ឬការចរចាពីអតិថិជន ដូច្នេះក្នុងនាមជាអ្នកលក់ក៏ត្រូវមានជំនាញចរចាឱ្យមានប្រសិទ្ធភាព និងបែបឈ្នះឈ្នះជាមួយអតិថិជនផងដែរ ដើម្បីអាចបង្ហាញថា ការសម្រេចចិត្តទិញលើអ្វីមួយនោះវាសក្តិសមបំផុតសម្រាប់គាត់ ហើយបញ្ចប់ការចរចាដោយមានការពេញចិត្តទាំងអស់គ្នា។ ហេតុដូចនេះ អ្នកលក់ត្រូវតែចាប់ផ្ដើមសិក្សារៀនសូត្របន្ថែមលើជំនាញនេះ។