តើអ្វីជា ផែនការពង្រីកអាជីវកម្ម?
គឺជាការរៀបចំគម្រោងផែនការមួយ ដែលក្រុមហ៊ុនមើលឃើញក្នុងរយៈពេល 1 ទៅ 2 ឆ្នាំខាងមុខ ដោយអនុវត្តទៅតាមត្រីមាសនីមួយៗ ហើយនៅចុងបញ្ចប់នៃត្រីមាសនីមួយៗ ក្រុមហ៊ុនអាចពិនិត្យមើលឡើងវិញនូវគោលដៅណាដែលខ្លួនបានសម្រេច និងគោលដៅណាដែលពុំទាន់បានសម្រេច។ លើសពីនេះ អាចឆ្លុះបញ្ចាំងពីជំហរទីផ្សារបច្ចុប្បន្ន។
ហេតុអ្វី ផែនការពង្រីកអាជីវកម្មមានសារៈសំខាន់?
ទី1. ជួយក្រុមហ៊ុនឱ្យចៀសផុតពីបញ្ហាចំណែកទីផ្សារនៅតែថេរ ហើយកាត់បន្ថយចំណាយដែលកើតឡើង។
ទី2. អាចជួយឱ្យក្រុមហ៊ុនមានការត្រៀមលក្ខណៈទុកជាមុន ដោយការពារមិនឱ្យមានបញ្ហាខាតបង់មុនថ្ងៃកំណត់ ដោយធ្វើឱ្យក្រុមហ៊ុនអាចបង្កើតប្រាក់ចំណូលបានគ្រប់គ្រាន់ មានចរន្តសាច់ប្រាក់ល្អ និងអាចសងបំណុលចាស់បានទាន់ពេលវេលា។
ទី3. ជួយកាត់បន្ថយហានិភ័យដែលនឹងកើតឡើងនាពេលអនាគត និងនៅតែធ្វើឱ្យដំណើរការលក់ មានប្រសិទ្ធភាព។
ទី4. ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនទាំងមូល លើសពីនេះ យើងអាចសរសេរវាជាមួយវិនិយោគិន ដើម្បីបង្កើតការលក់ឱ្យបានកាន់តែច្រើននៅខែក្រោយបន្ទាប់។
ទី5. ជួយដល់ការបង្កើតផែនការបង្កើនប្រាក់ចំណូល ដោយធ្វើឱ្យក្រុមហ៊ុនមានផែនការរកលុយតាមត្រីមាសនីមួយៗ។
តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលខ្លាំងដល់ភាពរីកចម្រើនអាជីវកម្ម?
ទី1. ភាពជាអ្នកដឹកនាំ៖ ដើម្បីសម្រេចគោលដៅអាជីវកម្ម ម្ចាស់អាជីវកម្មត្រូវមានជំនាញភាពជាអ្នកដឹកនាំ ហើយត្រូវស្គាល់ច្បាស់ពីដំណើរការនៃអាជីវកម្ម។ ធ្វើបែបនេះ ទើបអាចដឹកនាំ និងបង្វឹកក្រុមការងារឱ្យខ្លាំង ដើម្បីឆ្ពោះទៅកាន់ការរកប្រាក់ចំណូលបានខ្ពស់។
ទី2. ការគ្រប់គ្រង៖ ក្នុងនាមជាម្ចាស់អាជីវកម្ម ចាំបាច់ណាស់មានជំនាញនៃការគ្រប់គ្រង ដើម្បីអាចគ្រប់គ្រងចរន្តសាច់ប្រាក់ និងដំណើរការក្រុមហ៊ុនទាំងមូលបានល្អ ដើម្បីបង្កើនប្រាក់ចំណូល។
ទី3. អតិថិជនដ៏ស្មោះត្រង់៖ អតិថិជនប្រភេទនេះ ក្រុមហ៊ុនត្រូវតែបង្កើតឱ្យបានច្រើន ពីព្រោះកាលណាអតិថិជនមានការពេញចិត្តខ្លាំង ហើយមិនដកចិត្តជាមួយនឹងផលិតផលឬសេវាកម្មរបស់យើងទេ នោះគាត់គឺជាអតិថិជនដ៏ស្មោះត្រង់បំផុត ហើយក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ភាពរីកចម្រើនរបស់ក្រុមហ៊ុនរបស់អ្នកផងដែរ។
យុទ្ធសាស្រ្តរីកចម្រើន 4 សម្រាប់អនុវត្តនៅក្នុងអាជីវកម្ម
ទី1. យុទ្ធសាស្រ្តទីផ្សារ៖ សំដៅលើ ការធ្វើយ៉ាងណាឱ្យផលិតផលឬសេវាកម្ម បានទៅដល់អតិថិជនគោលដៅ និងអាចទាញចំណាប់អារម្មណ៍ពួកគេបាន?
ទី2. យុទ្ធសាស្រ្តអភិវឌ្ឍន៍៖ ធ្វើយ៉ាងណាឱ្យផលិតផលឬសេវាកម្មកាន់តែល្អ កាន់តែមានតម្រូវការខ្ពស់ និងអាចចូលទៅកាន់ទីផ្សារថ្មីបាន។
ទី3. យុទ្ធសាស្រ្តបង្កើតផលិតផល៖ ផ្ដោតលើការបង្កើតផលិតផលឬសេវាកម្មថ្មី ដែលអាចជាតម្រូវការខ្ពស់នៅក្នុងទីផ្សារបច្ចុប្បន្ន។
ទី4. យុទ្ធសាស្រ្តពង្រីកបណ្ដាញលក់ផលិតផល និងទីផ្សារឱ្យបានច្រើន៖ ដើម្បីទាញទំនុកចិត្ត ភាពជឿជាក់ពីអតិថិជនបានកាន់តែច្រើន។
ធាតុផ្សំ 5 ដែលត្រូវបញ្ចូលនៅក្នុងផែនការពង្រីកអាជីវកម្ម
ផែនការពង្រីកអាជីវកម្ម ផ្តោតលើការពង្រីក និងវិធីដែលម្ចាស់អាជីវកម្មនឹងសម្រេចបាន។ ហើយដើម្បីធ្វើផែនការពង្រីកអាជីវកម្ម ចូរបញ្ចូលធាតុផ្សំទាំង 5 ខាងក្រោម៖
ទី1. ការពិពណ៌នាអំពីឱកាសពង្រីក
ទី2. គោលដៅហិរញ្ញវត្ថុ ត្រូវបែងចែកតាមត្រីមាស និងឆ្នាំ
ទី3. ផែនការទីផ្សារ ដែលអាចជួយដល់ការម្រេចនូវគោលដៅពង្រីក
ទី4. កំណត់ផែនការហិរញ្ញវត្ថុ ដើម្បីជួយជំរុញនៃការពង្រីក
ទី5. បែងចែកតួនាទី និងទំនួលខុសត្រូវរបស់បុគ្គលិកម្នាក់ៗឱ្យបានច្បាស់លាស់
ដំណាក់កាលនៃការសរសេរផែនការពង្រីកអាជីវកម្ម
ទី1. គិតពីគោលដៅដែលចង់សម្រេចនាពេលអនាគត
ទី2. ឈ្វេងយល់ពីផែនការពង្រីកឱ្យបានច្រើន
ទី3. ស្វែងរកឱកាសក្នុងការពង្រីក
ទី4. វាយតម្លៃក្រុមការងារ
ទី5. ស្វែងរកប្រភពដើមទុន
ទី6. ប្រឡូកនៅក្នុងពិភពទីផ្សារខាងក្រៅ
ទី7. ស្វែងរកជំនួយបន្ថែម
ទី8. ចាប់ផ្ដើមសរសេរផែនការ