spot_img
spot_img
Homeធុរកិច្ចដំបូន្មាន​ពី​​មហាសេដ្ធី​ចេក​ម៉ាសម្រាប់​អ្នក​ចង់​បាន​ចំណូល​ខ្ពស់​នា​ពេល​អនាគត​

ដំបូន្មាន​ពី​​មហាសេដ្ធី​ចេក​ម៉ាសម្រាប់​អ្នក​ចង់​បាន​ចំណូល​ខ្ពស់​នា​ពេល​អនាគត​

-

លោក​​ ចេក ​ម៉ា​ (Jack Ma) ដែ​ល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន​យក្សអាលី​បាបា​ដ៏​ល្បី​ល្បាញ​ទូទាំង​សក​លលោក​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​តាម​ការ​ប្រ​មើ​លមើល​របស់​លោក​ ពិភពលោក​នឹង​ជួប​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​៣០​ឆ្នាំ​ខាង​មុខ​ទៀត។ នោះ​គឺ​​រលក​នៃយុគ្គ​សម័យថ្មី​ដែល​នឹង​មាន​​​ការប្រើ​ប្រាស់​ប្រាជ្ញា​សិប្បនិមិត្ត (Artificial Intelligent)​ជំនួស​ការ​ប្រើប្រាស់​ប្រាជ្ញា​មនុស្ស។​

លោក​ ម៉ា​បន្ត​ថា​រលក​ថ្មីនេះ​កំពុង​តែ​បក់​មករវើយៗ​មួយ​ឆ្នាំ​ខ្លាំង​​ជាង​មួយ​ឆ្នាំ​ ហើយនៅ​ពេលដែល​​​រលក​នេះបក់​មក​ដល់ពេញ​ទី​​វា​នឹង​ឆក់យកឱកាស​ការងារ​ចេញ​ពី​​មនុស្ស​ម្នាកាន់​តែ​ច្រើន ហើយច្រើន​ជាង​អ្វី​ដែល​យើង​ឃើញ​នាពេល​បច្ចប្បន្ន​​។ មនុស្ស​ខ្លះ​ដែល​មាន​សមត្ថ​ភាព​អាច​គ្រប់​គ្រង់រាល់​​​ការ​ផ្លាស់​ប្តូរនិង​ស្ថាន​ការណ៍​ថ្មី​ដែល​​រលក​នេះនាំ​មក​ជាមួយ​ ពួក​គេ​អាច​នឹង​​មានឱ​កាស​ច្រើន​ក្នុង​ការ​​ក្លាយ​ជា​អ្នក​មាន​។​ ក៏​ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគ​ច្រើន ពួក​គេ​​នឹង​រង​ទុក្ខ​លំបាក​ដោយសារតែ​មិន​បាន​ដឹង​ឬ​មិន​មាន​លទ្ធភាព​ទប់​ទល់​នឹង​​​សារ​ស្ថានការណ៍​និង​បម្លាស់​ប្តូរ​ថ្មី​​។ រលក​នៃ​យុគ្គ​បចេ្ចកវិទ្យា​នេះ​​គឺ​យុគ្គ​​សម័យដែល​អ្វីៗ​គ្រប់​យ៉ាង​មាន​ការ​ផ្សារភ្ជាប់​គ្នា​និង​បង្កើត​ឡើង​ដោយ​ទិន្នន័យ​ (data)។ ដូច្នេះលោក​ ម៉ា​បាន​សង្កត់​ធ្ងន់​លើ​ការ​សន្មត​របស់​គាត់​ថា​ជំនាញ​ដែល​ពាក់​ព័ន្ធទៅ​នឹង​ទិន្នន័យ​​និង​ការ​វិភាគ​លើ​ទិន្នន័យ​​នឹង​មាន​តម្លៃ​បំផុត​ក្នុង​ពេល​អនាគត។​

ក្រុម​ហ៊ុន​អាលីបាបា​បាន​ប្រមូល​និង​កាន់​កាប់​ទិន្នន័យ​​យ៉ាង​ច្រើន​របស់​អតិថិជន​ខ្លួន​។​ ចំនួនទិន្នន័យ​​​ដ៏​ច្រើន​សន្ធឹក​នេះ​ហើយ​ដែល​បាន​​ឲ្យ​លោក ​ម៉ាបាន​ឃើញ​ច្បាស់​ ​ភ្ញាក់​ផ្អើល​និង​ធ្វើ​ការ​សន្និដ្ខាន​​អំពី​ទំនោរ​ដែល​ពិភព​លោក​កំពុង​តែ​ដើរ​ទៅ​នៅ​ប៉ុន្មាន​ទស្សវត្ស​ខាង​មុខ​នេះ។​

លោក​បាន​បញ្ជាក់​ថាទិន្នន័យ​​នឹង​មាន​តម្លៃណាស់​​សម្រាប់ជីវិត​របស់​មនុស្ស​នា​ពេល​អនាគត។​​

បន្ថែម​ពី​លើ​នេះ​លោក​បាន​បញ្ជាក់​ថាទិន្នន័យ​​នឹង​មាន​តម្លៃណាស់​​សម្រាប់ជីវិត​របស់​មនុស្ស​នា​ពេល​អនាគត។​​

មិន​ត្រឹម​តែ​លោក​ម៉ា​ម្នាក់​នោះ​ទេ​ដែល​មើល​ឃើញ​ពី​រលក​នៃ​យុគ្គ​ប្រាជ្ញា​សិប្បនិមិត្ត​និង​ឲ្យ​តម្លៃ​លើ​ការងារ​ដែល​ទាក់​ទង​នឹង​ទិន្នន័យ​ នាយក​ប្រតិបត្តិរបស់​​ក្រុមហ៊ុន​តេស្លា(Tesla)​រួម​ជាមួយ​ស្ពេសអ៊ិច(SpaceX)​គឺ​លោក​អេឡន​ ម៉ូស្ឃ(Elon Musk) គាត់​កំពុង​តែ​ធ្វើ​ការ​លើ​គម្រោង​មួយ​ដែល​ភ្ជាប់​ខួរ​ក្បាល​មនុស្ស​ទៅ​នឹង​កុំ​ព្យូទ័រ​ដើម្បី​ពន្លឿន​ល្បឿនដ៏​យឺត​ក្នុង​​ដំណើរ​ការ​បក​ស្រាយ​ទិន្នន័យ​​របស់​​ខួរ​ក្បាល​មនុស្ស។​

ចំណែក​ឯ​លោក​ អ៊ីរិក​ ស្មីត​(​Eric Schmidt)ដែល​ជា​ប្រធាន​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុនអាល់​ហ្វាប៉េត​(Alphabet)ដែល​ជាក្រុមហ៊ុន​​មេរបស់​ហ្គូហ្គល​(Google)និង​លោក​ចូណាថាន់​ រ៉ូសេន​ប៊ឺជ(​Jonathan Rosenberg)ដែល​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​ប្រតិបត្តិឡារី​ ផេក​(Larry Page) មាន​ការ​យល់​ស្របទៅ​លើ​​សេចក្តីសន្និដ្ខានចំពោះ​ចំណេះ​ដឹង​លើ​ការ​​​វិភាគ​ទិន្នន័យ​​​នឹង​ក្លាយ​ជា​ជំនាញមួយ​​ដែល​ពេញ​និយម​និង​មាន​តម្រូវ​ការ​ខ្លាំង​បំផុត​នា​ពេល​អនាគត។​

លោក​​ស្មីត​ពន្យល់បន្ថែម​​​ថា​ ចំណេះ​ដឹង​លើ​ការ​វិភាគ​ទិន្នន័យ​គឺ​​សំដៅ​លើ​​ការ​យល់​ដឹង​ទៅ​លើ​​ស្ថិតិ​ និង​វិធី​សាស្រ្ត​ក្នុង​​ការ​សំយោង​សេចក្តី​ស្និដ្ខាន​ចេញ​ពី​ទិន្នន័យ​​ធំៗ។​ គាត់​និយាយ​ “ខ្ញុំ​យល់​ថាការ​យល់​ដឹង​ត្រឹម​​មូលដ្ខាននៃ​ការវិភាគទិន្នន័យ​​គឺ​មាន​សារៈសំខាន់​ធំធេង​ណាស់​សម្រាប់​​យុវជន​ជំនាន់​ក្រោយ​ពី​ព្រោះ​វា​គឺ​ជា​ពិភព​លោក​ដែល​ពួក​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់។​”

ខ្ញុំ​យល់​ថាការ​យល់​ដឹង​ត្រឹម​​មូលដ្ខាននៃ​ការវិភាគទិន្នន័យ​​គឺ​មាន​សារៈសំខាន់​ធំធេង​ណាស់​សម្រាប់​​យុវជន​ជំនាន់​ក្រោយ​ពី​ព្រោះ​វា​គឺ​ជា​ពិភព​លោក​ដែល​ពួក​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់។​

ប្រភព៖ http://www.cnbc.com

 

 

 

Suos Sovanna
Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ