spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងគន្លឹះទាំង ៥ ក្នុងការជួយឱ្យការផ្សព្វផ្សាយរបស់អ្នកមានប្រសិទ្ធភាពខ្ពស់

គន្លឹះទាំង ៥ ក្នុងការជួយឱ្យការផ្សព្វផ្សាយរបស់អ្នកមានប្រសិទ្ធភាពខ្ពស់

-

បច្ចុប្បន្ននេះដើម្បីអាចឲ្យមនុស្សបានស្គាល់អំពីសេវាកម្ម ឬផលិតផលរបស់អ្នកបានឆាប់រហ័ស គ្រប់អាជីវកម្មទាំងអស់ មិនថាអាជីវកម្មខ្នាតតូច ឬធំនោះទេ គឺចាំបាច់ត្រូវតែធ្វើការផ្សព្វផ្សាយ និងស្វែងរកយុទ្ធសាស្ត្រទីផ្សារបែបណា ដើម្បីបង្កើនចំណង់ ឲ្យអតិថិជនចង់សាកល្បងប្រើប្រាស់ផលិតផលរបស់អ្នក។ ហើយខាងក្រោមនេះជាគន្លឹះសំខាន់ៗទាំង៥ អាចជួយដល់ការផ្សព្វផ្សាយឱ្យមានភាពល្អប្រសើរជាងមុន៖

  1. កំណត់គោលបំណងមួយឱ្យជាក់លាក់៖ មុននឹងយើងចង់ធ្វើការផ្សព្វផ្សាយអំពីផលិតផលអ្វីមួយ ទៅកាន់អតិថិជនរបស់អ្នក អ្នកចាំបាច់ត្រូវដឹងឱ្យបានច្បាស់ថាអ្នកចង់ផ្សព្វផ្សាយ ដើម្បីអ្វី? ដើម្បីឲ្យគេស្គាល់អ្នកសិន? ដើម្បីបង្កើនការលក់ឲ្យកាន់តែកើនឡើងទ្វេដង? ឬយ៉ាងណា? ដូច្នេះ អ្នកត្រូវកំណត់គោលដៅនៃការផ្សព្វផ្សាយឲ្យបានច្បាស់ជាមុនសិន។
  2. ត្រូវស្គាល់អតិជនគោលដៅឱ្យបានច្បាស់៖ ជាការពិតណាស់ ប្រសិនបើអ្នកចង់ឲ្យមានអតិថិជនប្រើប្រាស់ផលិតផលរបស់អ្នកកាន់តែច្រើន ជាដំបូងអ្នកត្រូវដឹង ឬសិក្សាជាមុនសិនអំពី Customer Persona ថាតើនរណាជាអតិថិជនគោលដៅរបស់អ្នក? ភេទអ្វី? មានអាយុប៉ុន្មាន? និងស្ថិតនៅក្នុងកម្រិតជីវភាពបែបណា? និងមានចំណង់ចំណូលចិត្តបែបណា ជាដើម។
  3. បង្កើតមាតិកាទាក់ទងផលិតផល៖ បច្ចុបប្បន្ននេះ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយ ថាការបង្កើតនូវមាតិកា គឺពិតជាសំខាន់ខ្លាំងមែនទែនសម្រាប់អាជីវកម្ម។ ហើយការបង្កើតមាតិកាឲ្យស៊ីគ្នាជាមួយនឹងប្រភេទអាជីវកម្មរបស់អ្នក គឺរឹតតែសំខាន់ទៅទៀត ដើម្បីឲ្យមនុស្សដឹងថាតើអ្នកប្រកបអាជីវកម្មអ្វីជាដើម។ តួយ៉ាង ការបង្កើតនូវមាតិកាទីផ្សារ នេះផងដែរ គឺតម្រូវឲ្យលោកអ្នក មានគំនិតច្នៃប្រឌិត បង្កើតអ្វីថ្មីៗ រចនារូបភាពឲ្យមានភាពទាក់ទាញ និងត្រូវដើរឲ្យទាន់នូវនិន្នាការសង្គមផងដែរ។ល។ ការបង្កើតមាតិការ វាពិតជាអាចជួយដល់ផលិតផលឱ្យអតិថិជនស្គាល់បាន ប៉ុន្តែវាក៏អាចធ្វើឱ្យផលិតផលរបស់យើងបាត់ទំនុកចិត្តពីអ្នកប្រើប្រាស់ផងដែរប្រសិនបើអ្នកបង្កើតមាតិកាខុសពីប្រភេទអាជីវកម្មរបស់អ្នក។
  4. ធ្វើការត្រួតពិនិត្យឡើងវិញចំពោះការផ្សព្វផ្សាយរបស់អ្នក៖ រាល់ការផ្សព្វផ្សាយនីមួយៗ ប្រាកដជាមានកំហុសណាមួយកើតឡើងជាមិនខាន ដូច្នេះហើយអ្នកចាំបាច់ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ទាំងយុទ្ធសាស្រ្តផ្សព្វផ្សាយ ទាំងការសរសេររបស់អ្នកកន្លងមកនេះ។
  5. ធ្វើការកែប្រែ និងច្នៃប្រឌិតបន្ថែម៖ ដំណាក់កាលចុងក្រោយនេះ អ្នកត្រូវការកែរាល់កំហុសឆ្គងដែលធ្លាប់មានពីមុនមក និងបង្កើនភាពច្នៃប្រឌិតបន្ថែមទៀត​ទៅលើការបង្កើតមាតិកា និងការផ្សព្វផ្សាយ ដើម្បីទទួលបានការគាំទ្រ និងទំនុកចិត្តពីអ្នកប្រើប្រាស់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ