spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតើខ្ញុំត្រូវអភិវឌ្ឍន៍ខ្លួនឯងតាមរបៀបណា?

តើខ្ញុំត្រូវអភិវឌ្ឍន៍ខ្លួនឯងតាមរបៀបណា?

-

នៅពេលដែលអ្នកសម្លឹងមើលទៅកាន់នរណាម្នាក់ដែលក្មេងជាងអ្នក ឬអាយុស្របាលៗនឹងអ្នក ដែលពួកគេគឺជាមនុស្សដែលមានសមត្ថភាពខ្លាំង មានជំនាញច្បាស់លាស់ ឆ្លាត ស្អាត​ រវៀសរវៃ និងមានភាពប៉ិនប្រសប់នឹងការងារ  តើអ្នកធ្លាប់លួចសរសើរ ឬចង់ធ្វើឲ្យខ្លួនឯងដូចជាពួកគេនៅថ្ងៃណាមួយដែឬទេ? ហេតុអ្វីបានជាគេឆ្លាតម្ល៉េះណ៎? ម៉េចបានជាគេពូកែអីក៏ពូកែម៉េស? ហើយពេលនោះអ្នកក៏ចាប់ផ្ដើមទទួលបានឥទ្ធិពលវិជ្ជមានពីពួកគេ និងប្រាប់ខ្លួនឯងខ្សឹបៗថា “ បើគាត់ខ្លាំង គាត់ឆ្លាត ហើយពូកែបែបហ្នឹង ថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យដូចគាត់ នឹងល្អជាងគាត់ទៅទៀត គាត់ធ្វើបាន​ ខ្ញុំក៏អាចធ្វើបានដែរ”

មិនខ្វល់ថាអ្នកចង់សម្រេចអ្វីនៅក្នុងជីវិតនោះទេ ជម្រើសមានតែមួយគត់ គឺ ប្រសិនបើអ្នកចង់ធ្វើឲ្យខ្លួនជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ ជាមនុស្សដែលពូកែនិងមានបុគ្គលិកលក្ខណៈល្អ អ្នកចាំបាច់ត្រូវតែធ្វើនូវរឿងមួយ គឺ ព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យបានជាប្រចាំ។

I Can and I Will Text On Green Background

តើខ្ញុំត្រូវអភិវឌ្ឍខ្លួនឯងតាមរបៀបណា? គួរចាប់ផ្ដើមពីណាទៅណាទៅ?

  • ផ្លាស់ប្ដូររបៀបគិត  បើអ្នកចង់ឲ្យខ្លួនឯងរីកចម្រើនជាងមុនបាន អ្នកត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកសិន។

បើពីមុនអ្នកតែងប្រកាន់ខ្ជាប់នូវផ្នត់គំនិតថា មិនហ៊ានធ្វើព្រោះខ្លួនគ្មានសមត្ថភាព មិនហ៊ានធ្វើព្រោះខ្លាចបរាជ័យឬត្រូវគេស្ដីបន្ទោស មិនហ៊ានធ្វើព្រោះតែខ្លួនមិនធ្លាប់ធ្វើ និងផ្នត់គំនិតអវិជ្ជមានផ្សេងៗទៀតដែលអ្នកតែងតែនិយាយ គឺអ្នកគួរតែលុបបំបាត់ការគិតបែបនោះបន្តិចម្ដងៗ កុំទុកឲ្យវាដុះស្នឹមនៅក្នុងខួរក្បាលរបស់អ្នកយូរពេក ព្រោះវាអាចប៉ះពាល់ដល់សមត្ថភាពនៃការគិត និងភាពរីកចម្រើនរបស់អ្នក។

Pink Sticky Notes on Glass Mirror

  • អានឲ្យបានច្រើន អានកាន់តែច្រើន ចំណេះដឹងនិងការគិតរបស់អ្នកក៏កាន់តែរីកធំទៅតាមហ្នឹងដែរ។ មិនថាអ្នកអានសៀវភៅ ឬអានអត្ថបទនៅលើបណ្ដាញសង្គមនោះទេ គឺសុទ្ធតែមានប្រយោជន៍ និងអាចជួយអ្នកឲ្យយល់ដឹងកាន់តែច្រើនអំពីព័ត៌មានសំខាន់ៗរបស់សង្គមជាតិ  ព្រមទាំងអនុញ្ញាតិឲ្យអ្នកយល់ដឹងអំពីផ្នត់គំនិតក៏ដូចជាទស្សនៈសំខាន់ៗជាច្រើនទៀតដែលអាចជួយឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើងជាងមុន។
  • ស្ដាប់ឲ្យបានច្រើន  ពេលខ្លះការនិយាយបូរបាច់ និយាយរៀបរាប់ច្រើនពេកគឺគ្មានផលប្រយោជន៍សម្រាប់អ្នកនោះទេ ហើយវាក៏មិនបានបង្ហាញថាអ្នកជាមនុស្សពូកែ ជាមនុស្សដែលដឹងគ្រប់រឿង ឬចេះគ្រប់សព្វនោះដែរ។ ដូចនេះរៀនស្ដាប់ពីមនុស្សជុំវិញខ្លួនឲ្យបានច្រើន និងសម្រាំងយកតែគំនិតណាដែលល្អ ដើម្បីយកចំណុចទាំងនោះមកបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់អ្នក ព្រោះមនុស្សម្នាក់ៗមានការគិត ការយល់ឃើញនិង មានទស្សនៈផ្សេងៗគ្នា។
  • សួរឲ្យបានច្រើន  រៀនឆ្ងល់ទៅលើរឿងដែលមានប្រយោជន៍ឲ្យបានច្រើន រៀនសួរសំណួរមកកាន់ខ្លួនឯងដើម្បីស្វែងរកទេព្យកោសល្យរបស់អ្នក និងសួរទៅកាន់អ្នកនៅជុំវិញខ្លួនអ្នកឲ្យបានច្រើនចំពោះអ្វីដែលអ្នកនៅតែមានមន្ទិលសង្ស័យ ឬនៅមានភាពស្រពិចស្រពិល តែអ្នកត្រូវតែប្រាកដថារឿងទាំងអស់នោះគឺជារឿងដែលមានប្រយោជន៍។
  • ស្រាវជ្រាវឲ្យបានច្រើន  ការសួរច្រើនគឺជារឿងល្អ នៅពេលដែលអ្នកដទៃមានពេលទំនេរឆ្លើយមកកាន់អ្នក ប៉ុន្តែអ្នកត្រូវចាំថា ពុំមាននរណាម្នាក់ដែលមានពេលទំនេរ 24h ចាំប្រាប់អ្នក ចាំឆ្លើយតបនឹងអ្នករហូតនោះទេ ពីព្រោះអ្នកដទៃនៅមានកិច្ចការងារច្រើនដែលត្រូវធ្វើ ហើយពេលខ្លះពួកគាត់ក៏មិនមានចម្លើយសម្រាប់សំណួររបស់អ្នកដែរ។ ដូច្នេះហើយ អ្នកគប្បីរៀនស្រាវជ្រាវឲ្យបានច្រើន រៀនរកចម្លើយទាំងអស់នោះដោយខ្លួនឯង តែបើករណីដែលអ្នកទាល់ហើយ អ្នកនៅតែមិនអាចរកចម្លើយនៃសំណួរទាំងនោះបានទេ ស៊ឹមសួរទៅកាន់អ្នកជុំវិញខ្លួនអ្នក។

អ្នកកាន់តែស្រាវជ្រាវ អ្នកនឹងទទួលបាននូវព័ត៌មាន និងមានចំណេះដឹងច្រើន

Photo Of Man Using Computer

  • រៀនជំនាញថ្មីៗ  ចំណុចមួយទៀតដែលអ្នកអាចអភិវឌ្ឍន៍ខ្លួនឯងបាននោះគឺ ចាប់ផ្ដើមរៀនជំនាញថ្មីៗ ជាជំនាញដែលគេកំពុងតែមានតម្រូវការ ដូចជាការឈ្វេងយល់អំពីជំនាញទីផ្សារឌីជីថល តាមដានអំពីការវិវត្តន៍នៃបច្ចេកវិទ្យា ឬការរៀនភាសាអន្តរជាតិជាដើម ដើម្បីធ្វើឲ្យខ្លួនអ្នកមានសមត្ថភាពលេចធ្លោជាងគេ ។

ហើយចំណុចចុងក្រោយនោះគឺ អ្នកត្រូវតែហ៊ានបោះជំហានចេញពីតំបន់សុវត្ថិភាពដែលអ្នកកំពុងតែរស់នៅនេះ កាត់បន្ថយការត្អូញត្អែរ ឈប់ពន្យាពេលទៀត ព្យាយាមធ្វើរឿងណាដែលជួយពង្រឹងសមត្ថភាពការគិត ការនិយាយ ជួយអ្នកឲ្យមានការយល់ដឹងជាងមុន និងថ្កុំថ្កើនជាងមុន។

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ