ថ្ងៃពិសេសសម្រាប់អ្នកគ្មានគូរ (Singles’ Day) គឺជាថ្ងៃបុណ្យដែលមិនមានការឈប់សម្រាកមួយនៅប្រទេសចិនដែលជាឱកាសសម្រាប់អ្នកអត់គូរប្រារព្ធអបអរ។ លេខ១តំណាងឱ្យអ្នកមិនគូរ ហើយ១១.១១ គឺជាថ្ងៃតំណាងឱ្យក្រុមអ្នកគ្មានគូរទាំងមូល។ ថ្ងៃនេះចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែច្រើនឡើងៗ ហើយក៏ជាឱកាសសម្រាប់អ្នកអត់គូរសង្សារយកឱកាសនេះដើម្បីជួបគ្នាកសាងទំនាក់ទំនងផងដែរ ដែលតាមស្ថិតិបានបង្ហាញឱ្យឃើញថា ឱកាសថ្ងៃនេះ បានបង្កើនអាត្រារកគូរឃើញជាច្រើនពី១ឆ្នាំទៅ១ឆ្នាំ។
ក្រោយមកថ្ងៃនេះត្រូវបានក្លាយជាថ្ងៃទិញទំនិញដ៏សម្បើមនៅប្រទេសចិន ហើយមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លាដែលជាថ្ងៃប្រជាជនចាយលុយទិញទំនិញច្រើនបំផុត។ ក្រុមហ៊ុនអនឡាញយក្សប្រទេសចិនដែលទទួលបានផលពីថ្ងៃនេះច្រើនបំផុតគឺក្រុមហ៊ុន Alibaba និងក្រុមហ៊ុន JD.comដោយកាលពីឆ្នាំ២០១៩ ក្រុមហ៊ុនរបស់មហាសេដ្ឋីJack Maរកចំណូលបាន ៣៨.៤ពាន់លានដុល្លារក្នុងថ្ងៃ១១.១១នេះ កើនឡើង២៦%ប្រៀបធៀបនឹងឆ្នាំ២០១៨។
ថ្ងៃអ្នកគ្មានគូរ ឬថ្ងៃផ្តាច់ភាពឯកាមានដើមកំណើតនៅសាកលវិទ្យាល័យណានជីង ក្នុងឆ្នាំ១៩៩៣ ហើយត្រូវបានរីកសាយភាយទៅកាន់សាកលវិទ្យាល័យផ្សេងៗទៀតក្នុងទីក្រុងណានជីងក្នុងទស្សវត្សទី៩០នោះ។ មានការបកស្រាយជាច្រើនស្តីពីប្រវត្តិថ្ងៃអ្នកអត់គូរនេះ តែអ្វីដែលត្រូវបានគេទទួលស្គាល់ពិគំនិតថ្ងៃអត់គូរនេះគឺកើតចេញពីការប្រារពអបអរថ្ងៃនេះចេញអន្តេវាសិកដ្ឋានរបស់និស្សិតនៅសាកលវិទ្យាល័យណានជិង។ កាលនោះមានបុរសអត់គូរ៤នាក់បានជួបជុំគ្នាពិភាក្សាគញនាធ្វើយ៉ាងណាដើម្បីបំបែកភាពអត់គូររបស់ខ្លួន ហើយក៏សម្រេចចិត្តយកថ្ងៃទី១១ខែ១១នេះឡើងដើម្បីធ្វើការរៀបចំប្រារព្ធកម្មវិធីដើម្បីអបអរភាពឯកានេះ។ សកម្មភាពនេះក៏ត្រូវបានរីកសាយភាយបន្តិចម្តងៗពីបរិវេណសាកលវិទ្យាល័យរហូតដល់សហគមខាងក្រៅកាន់តែទូលំទូលាយទៅៗ។ ដោយសារតែវត្តមាន និងឥទ្ធិពលបណ្តាញសង្គមធ្វើឱ្យការប្រារព្ធនេះកាន់តែសម្បូរបែប និងមន្សុសកាន់តែច្រើនប្រារព្ធ រហូតដល់ក្លាយជាវប្បធម៌មួយក្នុងសង្គមចិនទូទៅទៅហើយ។
សម្រាប់អ្នករកស៊ីវិញ គេបានបង្កើតកម្មវិធីនេះឡើងដើម្បីបង្កើនការលក់ ដូចជាក្រុមហ៊ុនAlibab និង JD.comជាដើមដែលបានប្រែក្លាយថ្ងៃនេះដូចនឹងថ្ងៃBlack’s Fridayនៃប្រទេសលោកខាងលិច ហើយរហូតមកដល់សព្វថ្ងៃនេះ ថ្ងៃពិសេសសម្រាប់អ្នកអត់គូរនេះត្រូវបានរីកសាយភាពបន្តិចម្តងៗទៅកាន់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាបណ្តើរៗផងដែរ។