តើការគិតបែបវិភាគគឺជាអ្វី?
ការគិតបែបវិភាគ គឺជាការប្រមូលយកនូវពត៌មានទាំងឡាយយកមកបំបែកជាចំណុចតូចៗឲ្យកាន់តែលម្អិត និង ជាក់លាក់ ដើម្បីជួយធ្វើឲ្យអ្វីដែលយើងប៉ាន់ស្មាន និងអ្វីដែលយើងបានគិតវិភាគនោះកាន់តែមានភាពត្រឹមត្រូវ និង ច្បាស់លាស់។ ហើយខាងក្រោមនេះគឺជាចំណុចដែលអាចធ្វើឲ្យអ្នកអាចបង្កើនការគិតបែបវិភាគបាន៖
- ត្រូវដឹងឲ្យច្បាស់ពីមូលហេតុដែលអ្នកត្រូវការព័ត៌មានទាំងនោះ ថាតើអ្នកចង់បានព័ត៌មានទាំងនោះមកធ្វើអ្វី?
- ប្រមូលពត៌មានឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដូចជាសាកសួរមិត្តភក្តិ សាស្ត្រចារ្យ អ្នកជំនាញ ឬទៅស្រាវជ្រាវមើលនៅលើ Website ដែលគួរទុកចិត្តនិងអាចផ្ដល់នូវព័ត៌មានពិតៗជាដើម
- រៀបចំសំនួរក៏ដូចជាទាញយកគំនិតដែលបានគិតនោះឡើងវិញ ដើម្បីទទួលបានទស្សនៈផ្សេងគ្នាអំពីទិន្នន័យ ក៏ដូចជាដំណោះស្រាយនៃបញ្ហាទាំងនោះ។
- បំបែកបណ្តុំសំណួរនៃបញ្ហាទាំងនោះជាផ្នែកតូចៗ ដើម្បីវិភាគមើលថាតើ បញ្ហាទាំងនោះវាមកពីប្រភពណា ឬកើតឡើងដោយសារអ្វី? រួចស៊ឹមចាប់ផ្ដើមស្វែងរកដំណោះស្រាយ។
- រៀបចំកន្លែងដែលអ្នកអង្គុយឲ្យមានរបៀបរៀបរយ ដោយសារតែខួរក្បាលរបស់អ្នកអាចគិតបានលឿន និងអាចស្វែងរកទិន្នន័យបានរហ័សគឺវាពឹងផ្អែកទៅលើបរិវេនជុំវិញខ្លួនអ្នក
- បង្កើតជា Brain Storm និងសរសេរវាចូលទៅក្នុងក្រដាសដើម្បីជួយឲ្យយើងអាចរកផ្លូវចេញពីបញ្ហា និង អាចដោះស្រាយវាបានប្រសើរ។
- លេងប្រភេទហ្គេមផ្សេងៗដើម្បីជំនួយដល់ការគិតរបស់អ្នកឲ្យកាន់តែប្រសើរឡើង ដូចជាលេង Chess ជាដើម។
- ចោទជាសំណួរនិង រៀនដោះស្រាយបញ្ហាផ្សេងៗជាដើម។
https://bit.ly/3rQZqal