spot_img
spot_img
Homeភាពជាអ្នកដឹកនាំHBR…តើធ្វើយ៉ាងណាឲ្យ ការសម្រេចចិត្ត ជាក្រុម ទទួលបានផលល្អប្រសើរ?

HBR…តើធ្វើយ៉ាងណាឲ្យ ការសម្រេចចិត្ត ជាក្រុម ទទួលបានផលល្អប្រសើរ?

-

It is one of the most widely prescribed steroids in the world, after testosterone. Dapoxetine 30mg price in sri lanka are generally not available as a generic substitute, even if there were an Bulandshahr online option, and the cost to order a generic dapoxetine 30mg would normally be higher. Prednisone has a wide variety of uses that include anti-inflammatory drugs, immunosuppressants, anti-cancer drugs and as an anti-inflammatory agent for rheumatic diseases such as arthritis.

Casino de france casino online free bonus codes and promo codes to download free bonus code for you to enjoy the best casino games at the best bonuses. I https://patrickrhone.com/2011/10/14/my-running-game Colachel am currently taking an anti-inflammatory for my leg. The larvae are considered destructive to corn and other grains.

នៅពេលអ្នកជួប​បញ្ហាពិបាកដោះស្រាយ អ្នកទំនងជានឹងយក​វា​ទៅ​ពិភាក្សាជា​​ក្រុម​។ តើ​មាន​អ្នក​ជួយ​គិត ​ប្រសើរ​ជាង​គិត​ម្នាក់ឯង​ មែនទេ? ​​វាមិន​អញ្ចឹងគ្រប់ពេលនោះ​ទេ​។ហេតុអ្វី? ការ​ប្រមូល​ចំណេះដឹងពី​មនុស្ស​​ច្រើននាក់​ មិនមែន​ធានាបាន ​នូវលទ្ធផលល្អប្រសើររហូត​ទេ។ ដោយសារតែ មានការពឹងផ្អែកខ្លាំងលើឋានានុក្រម សភាវគតិបង្ការ​ទៅ​នឺង​ការខ្វែង​​គំនិត​គ្នា​ និង​ចេតនាថែរក្សា​ភាព​ចុះ​សម្រុង​គ្នា​ ការធ្វើការក្រុម​ភាគច្រើន ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ groupthink  (គឺជាឈ្មោះទ្រឹស្តីមួយដែលត្រូវបានដាក់​ ដោយ Irving Janis (១៩៧២) ដើម្បីពិពណ៌នាអំពីការសម្រេចចិត្តខុសដែលកើតមាន​ក្នុង​ក្រុម ដែលជាលទ្ធផលនៃការ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​​ក្រុម)។

ការ​យល់​ឃើញ​ដែល​ភាន់​ច្រលំ ​អាចនឹង​នាំ​ការ​សម្រេច​ចិត្ត​ក្រុម​ទៅទិសដៅមួយផ្សេងវិញ។​​ ភាព​លម្អៀង​​របស់​បុគ្គល​ អាច​កើតមានឡើង​ហើយ​រាល​ដាល​ពាស​ពេញ​ក្រុម​ ហើយ​នាំ​ឲ្យ​លទ្ធផល​ទទួល​បាន​ មាន​ភាព​ខុស​ឆ្ងាយ​និង​ផ្ទុយពី​ការ​ពេញ​ចិត្ត​របស់បុគ្គល​​​ម្នាក់ៗទៅវិញ។ ហើយភាគច្រើនរឿង​បែប​នេះ​កើតឡើង ដោយមិនដឹងខ្លួននោះ​ទេ​។

វា​មិនមែនមានន័យថា អ្នក​មិន​គួរធ្វើការសម្រេចចិត្តក្រុម​នោះ​ទេ​ ប៉ុន្តែអ្នកត្រូវបង្កើតបែប​ផែន​ការងារ​ត្រឹមត្រូវមួយ​ សម្រាប់ការសម្រេច​ចិត្ត​ក្រុម​ ។ ផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ អំពីអាកប្បកិរិយានិងការសម្រេចចិត្ត បូក​រួម​​ជាមួួយ​បទពិសោធន៍នៃអនុវត្ត​ជាច្រើនឆ្នាំ យើងបានកំណត់យុទ្ធសាស្ត្រសាមញ្ញចំនួន ៧ សម្រាប់ការ​សម្រេចចិត្ត​ក្រុម ឲ្យ​មានប្រសិទ្ធភាព៖

ពេល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ អ្នក​គួរ​តែ​ពិភាក្សា​ក្នុង​ក្រុម​តូច

ការ​សម្រេច​ចិត្ត​ក្នុង​ក្រុមធំ ៗ ទំនងមានភាព​​លំអៀងខ្លាំង​​។ ឧទាហរណ៍នៃ​ការស្រាវជ្រាវបាន​បង្ហាញថា ក្រុមដែលមានសមាជិក ៧ នាក់ឬច្រើនជាងនេះ ងាយនឹងមានភាពលំអៀង confirmation bias ។ ក្រុមកាន់​តែ​ធំ ទំនោរកាន់​តែ​ខ្លាំង ដែល​សមាជិកក្រុមធ្វើ​ការស្រាវជ្រាវនិងវាយតម្លៃព័ត៌មាន តាមរបៀបមួយដែលស្របទៅ​នឹងព័ត៌មាននិងជំនឿ ដែលពួក​គេ​មានរួច​ជា​ស្រេច​។ ដោយរក្សាក្រុម ឱ្យនៅចន្លោះពី ៣ ទៅ ៥ នាក់ អ្នកអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ ខណៈដែលនៅតែអាច​ទទួលបានអត្ថប្រយោជន៍ពីទស្សនវិស័យផ្សេងៗគ្នា​។

ជ្រើសរើសក្រុមវិសមាណ

ការសិក្សាផ្សេងៗបានរកឃើញថា ក្រុមដែលរួម​បញ្ចូល​ដោយ​​បុគ្គលមានគំនិតនិងជំនឿដូចគ្នា មានទំនោរខ្លាំង​ទៅរកការសម្រេចចិត្តលំអៀង។ ក្រុមដែលមានបុគ្គល​ទស្សនៈផ្ទុយគ្នា​ អាចមាន​ភាពលំអៀងតិច​ជាង។​ ទោះយ៉ាងណាក៏ដោយ វាក៏​អាស្រ័យទៅ​តាម​​បរិបទផង​ដែរ​​។ នៅពេលដែលព្យាយាមបំពេញភារកិច្ចស្មុគស្មាញ ដែលទាមទារជំនាញនិងទស្សនវិស័យផ្សេងៗ ដូចជាការងារ​ស្រាវជ្រាវនិងបង្កើត​បែប​ផែនជាដើម​ ក្រុមវិសមាណ​​អាចធ្វើ​ការ​បាន​ប្រសើរជាង។ ប៉ុន្តែចំពោះ​កិច្ច​ការ​ដដែលៗ ដូចជាការប្រកាន់ខ្ជាប់នូវនីតិវិធីសុវត្ថិភាពក្នុងការហោះហើរ ឬការថែរក្សាសុខភាព ក្រុមដែលមានភាពដូចគ្នាភាគច្រើនធ្វើបានល្អជាង។ ក្នុងនាមជាអ្នកដឹកនាំ ជាដំបូងអ្នកត្រូវយល់ពីលក្ខណៈនៃការសម្រេចចិត្ត ដែលអ្នកស្នើសុំឱ្យក្រុមធ្វើ មុនពេលអ្នកប្រមូលផ្តុំក្រុមដែលសមរម្យ។

ចាត់​តាំងឲ្យ​មាន​អ្នក​ខ្វែង​យោបល់​ម្នាក់ (ឬពីរនាក់) 

វិធីមួយដើម្បីប្រឆាំងនឹងទំនោរនៃ ​groupthink ​ គឺការចាត់​តាំង អ្នកតស៊ូមតិម្នាក់​ឡើង​មក​។ មនុស្សម្នាក់​នេះ មានភារកិច្ចដើរតួជាអ្នកប្រឆាំង នឹងការឯកភាពគ្នា​របស់ក្រុម។ ការស្រាវជ្រាវបង្ហាញថា ការផ្តល់សិទ្ធិអំណាច ដល់មនុស្សយ៉ាងហោចណាស់ម្នាក់ ឲ្យ​មានសិទ្ធិជំទាស់ការ​សម្រេចចិត្តរបស់ក្រុម អាចនាំឱ្យ គុណភាពនិងលទ្ធផលនៃការសម្រេចចិត្ត ​រីកចម្រើនគួរឱ្យកត់សម្គាល់។ សម្រាប់ក្រុមធំ ដែលមានសមាជិក ៧ នាក់ឬច្រើនជាងនេះ ការ​ចាត់​តាំងអ្នកតស៊ូមតិយ៉ាងហោចណាស់ពីរនាក់ ដើម្បីប្រាកដថាអ្នកតស៊ូមតិម្នាក់ៗ​​មិនត្រូវបានសមាជិកផ្សេងទៀតគិត​ថា​ជា​អ្នក​បង្កបញ្ហារំខាននោះទេ។

 ប្រមូលមតិដោយឯករាជ្យ

ការ​ប្រមូល​ចំណេះ​ដឹងជា​ក្រុម គឺមានគុណប្រយោជន៍ ប្រសិនបើអ្នក​​ប្រើប្រាស់​វា​​ត្រឹមត្រូវ។ ដើម្បីទាញ​អត្ថប្រយោជន៍ច្រើនបំផុត ពីសមត្ថភាពខុសៗ​គ្នានៃក្រុមរបស់អ្នក យើងសូមផ្តល់យោបល់​ឱ្យប្រមូលផ្តុំគំនិតទាំង​នោះម្តង​ម្នាក់ៗ​ មុននឹង​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ជាក្រុម​។​ ឧទាហរណ៍អ្នកអាចស្នើសុំឱ្យសមាជិកក្រុមម្នាក់ៗ​ កត់ត្រាគំនិតរបស់ពួកគេ ដោយឯករាជ្យនិងអនាមិក។ បន្ទាប់មក ឱ្យក្រុមវាយតម្លៃគំនិតទាំងអស់​​នោះ​ ដោយឯករាជ្យនិងអនាមិក ដោយមិនចាំបាច់ផ្តល់យោបល់អ្វី​ដល់សមាជិកក្រុមណាម្នាក់​ឡើយ។ ដោយធ្វើតាមរបៀប​​នេះ ក្រុមអាចទប់ទល់​នឹងភាពលំអៀង និង groupthink ។ បែបផែន​នេះ​ក៏ធ្វើឱ្យការជះឥទ្ធិពល​ពី​ការ​​យល់​ឃើញរបស់​ បុគ្គ​ល​​ដែលបាន​​ធ្វើ​ការ​យូរ​ឆ្នាំ​​ បុគ្គល​​ដែល​មើល​ទៅ​ដូច​អ្នក​ជំនាញ ឬ​បុគ្គល​ដែល​មាន​បំណងអ្វី​​ផ្សេង​​ មិនប៉ះ​ពាល់​អវិជ្ជមាន​ដល់​ការ​សម្រេចចិត្តក្រុមដែរ​​។

បង្កើត​បរិយាកាស​សុវត្ថិភាព​ក្នុង​ការបញ្ចេញ​មតិ

ប្រសិនបើអ្នកចង់​ឲ្យ​សមាជិក​ក្រុម​ ចែករំលែកយោបល់ និងចូលរួមក្នុងតស៊ូ​មតិ​ក្នុង​ន័យស្ថាបនា​​ អ្នក​ត្រូវ​បង្កើត​បរិយាកាស​មួយ​ដែល​ឲ្យ​ពួក​គេ​មាន​អារម្មណ៍ថា ពួកគេអាចនិយាយដោយមិនខ្លាចការសងសឹក។

ចូរ​ជម្រុញនិង​លើក​ទឹក​ចិត្ត​​​យ៉ាង​សកម្ម​លើ​ ការឆ្លុះបញ្ចាំង​និង​ពិភាក្សាគំនិតឬចម្ងល់ ដែល​មាន​ការ​យល់​ឃើញ​ខុសៗគ្នា ដោយ​បង្កើត​បទពិសោធន៍ដែល​ម្នាក់​ៗ​ទទួល​បានការ​គោរព​។ ធាតុសំខាន់​ៗ​មាន​ចំនួន ៣ ដើម្បីអាច​បង្កើតបរិយាកាស​សុវត្ថិភាព និងប្រើប្រាស់ភាពចម្រុះរបស់ក្រុមយ៉ាងមានប្រសិទ្ធិភាពបំផុត។ ទីមួយ ត្រូវ​ឲ្យ​មតិ​ឆ្លើយ​តប​ ដោយ​ផ្តោត​លើ​ យុទ្ធសាស្ត្រដែល​កំពុង​ពិភាក្សា មិនមែនលើបុគ្គលទេ។ ទីពីរ ត្រូវ​បង្ហាញមតិ​យោបល់ ក្នុង​ន័យ​ស្នើសុំ​ មិនមែនជាបញ្ជា​ទេ។ ទីបី ត្រូវ​បង្ហាញមតិឆ្លើយ​តប​ តាមរបៀបដែលបង្ហាញថា អ្នកយល់ចិត្តនិងអបអរ​ ចំពោះបុគ្គល ​ដែលចូល​រួម​ធ្វើការសហការ​ ​ដើម្បី​ឆ្ពោះទៅរកគោលដៅរួមរបស់អ្នក។

កុំពឹងផ្អែកលើអ្នកជំនាញខ្លាំង​ពេក​

អ្នកជំនាញ អាចជួយក្រុម ធ្វើការសម្រេចចិត្ត ឱ្យកាន់តែច្បាស់។ ទោះជាយ៉ាងណាក៏ដោយ ការជឿទុកចិត្តលើគំនិតយោបល់របស់អ្នកជំនាញ អាចធ្វើឱ្យក្រុម ងាយនឹងលំអៀងនិងបង្ខូចលទ្ធផល។ ការស្រាវជ្រាវបង្ហាញថា ការឲ្យ​អ្នក​ជំនាញ​ចូល​រួម​ក្នុង​ការសម្រេចចិត្ត អាចធ្វើឱ្យក្រុម សម្របគំនិតរបស់ពួកគេ ទៅតាមអ្នកជំនាញ។ ដូច្នេះការ​អញ្ជើញអ្នកជំនាញ គួ​រ​តែ​ធ្វើ​ឡើង​លើ​ប្រធានបទ​ជាក់​លាក់​ ហើយ​កំណត់យ៉ាងច្បាស់ថា​ពួកគេជាភ្ញៀវ​តែប៉ុណ្ណោះ​។​

ចែករំលែកទំនួលខុសត្រូវរួម

នៅទីបំផុត លទ្ធផលនៃការសម្រេចចិត្ត អាចត្រូវបានជះឥទ្ធិពលដោយធាតុដែលសាមញ្ញដូចជា ការ​ជ្រើស​រើស​ អ្នកនាំសារ របស់ក្រុម។ ជាញឹកញាប់ យើងសង្កេតឃើញថា បុគ្គលតែម្នាក់ ទទួលខុសត្រូវចំពោះ ការជ្រើសរើសសមាជិកក្រុម រៀបចំរបៀបវារៈ និងការទំនាក់ទំនងលទ្ធផល។ ក្នុង​ករណី​នេះ​ ភាពលំអៀងរបស់​បុគ្គល អាចមានឥទ្ធិពលយ៉ាង​ងាយ​លើការសម្រេចចិត្ត របស់ក្រុមទាំងមូល​។ ការស្រាវជ្រាវបង្ហាញថា ទំនោរអវិជ្ជមានបែបនេះ អាចត្រូវបានទប់ទល់​យ៉ាងមានប្រសិទ្ធភាព ប្រសិនបើតួនាទីខុសគ្នា ត្រូវបានផ្តល់ទៅឱ្យសមាជិកក្រុមផ្សេងៗគ្នា ដោយផ្អែកលើជំនាញរបស់ពួកគេ។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ សមាជិកទាំងអស់គួរតែមានគណនេយ្យភាព ចំពោះដំណើរការនៃការសំរេចចិត្តរបស់ក្រុម និងលទ្ធផលចុងក្រោយ។ វិធីមួយដែល​យើង​អាច​ធ្វើ​ គឺស្នើសុំឱ្យក្រុមការងារចុះហត្ថលេខាលើសេចក្តីថ្លែងការទទួលខុសត្រូវរួមគ្នានៅដើមដំបូង ដែលនឹង​នាំឱ្យមានការចែកចាយថាមពលកាន់តែមានតុល្យភាព និងការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។

ប្រភព hbr.org

Suos Sovanna
Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ