តើអ្នកទាំងអស់គ្នាមានដែលចាប់អារម្មណ៍ទេថា តើក្នុងមួយថ្ងៃយើងប្រិចភ្នែកជាមធ្យមប៉ុន្មានដង? បើចង់ដឹង តោះមកតាមដានជាមួយ«គំនិត»ទាំងអស់គ្នា!
សាច់ដុំដែលអនុញ្ញាតិឲ្យអ្នកធ្វើការប្រិចភ្នែកជាសាច់ដុំដែលរហ័សជាងគេនៅក្នុងខ្លួនប្រាណរបស់អ្នក។ វាអនុញ្ញាតិឲ្យអ្នកធ្វើការប្រិចភ្នែកបានចំនួន៥ដងក្នុង១វិនាទី។ ជាមធ្យម អ្នកប្រិចភ្នែក១៥០០០ដងក្នុង១ថ្ងៃ។ បើនិយាយទៅ គឺប្រហែល១០ដងក្នុង១នាទី ឬក៏ច្រើនជាង៥លានដងក្នុង១ឆ្នាំ ហើយជាទូទៅនារីៗគឺប្រិចភ្នែកច្រើនជាងបុរស។
មិនត្រឹមតែមនុស្សប៉ុណ្ណោះទេដែលប្រិចភ្នែកនោះ មានប្រភេទសត្វជាច្រើនទៀតក៏ដូច្នេះដែរ។ តួរយ៉ាងដូចជាសត្វបក្សីជាដើម(ជាធម្មតាជាបក្សីដែលមិនអាចហោះហើរបាន) ដែលពួកគេប្រើប្រាស់ត្របកភ្នែកខាងក្រោមដើម្បីប្រិចភ្នែក ហើយចំណែកឯសត្វព្រាបវិញ គឺវាប្រើត្របកភ្នែកទាំងលើ និងក្រោមដើម្បីប្រិចភ្នែក។ ចំពោះសត្វត្រី និងសត្វល្អិតផ្សេងៗទៀត ពួកវាគឺមិនមានត្របកភ្នែកនោះទេ ហើយភ្នែករបស់វាត្រូវបានការពារដោយកែវភ្នែកដ៏រឹង។
តើមានអ្វីអាចជួយបង្កើនគុណភាពភ្នែករបស់អ្នកដែរឬទេ?
ដើម្បីជួយថែរក្សានឹងបំប៉នភ្នែក ផ្លែការ៉ុតគឺជាជម្រើសដ៏ល្អ។ វានឹងជួយឲ្យភ្នែករបស់អ្នកមើលបានច្បាស់ជាងមុន។ វីតាមីន អាគឺជាសារជាតិដែលបង្កាជម្ងឺខ្វាក់នៅពេលយប់ ហើយផ្លែការ៉ុតគឺសម្បូរទៅដោយវីតាមីនប្រភេទនេះ។ មិនតែប៉ុណ្ណោះ ការ៉ុតក៏មានផ្ទុកនៅសារជាតិមានប្រយោជន៍ជាច្រើនទៀតដូចជា ប៉ូតាស្យូម វីតាមីនសេ beta-carotene(សារធាតុដែលល្អសម្រាប់សុខភាព) ដែលជាជំនួយក្នុងការកាត់បន្ថយជម្ងឺបេះដូង និងមហារីក។ ក្រៅពីនេះ ការ៉ុតគឺជាបន្លែដែលគ្មានផ្ទុកសារជាតិខ្លាញ់ ហើយនៅក្នុងផ្លែការ៉ុតមួយមានផ្ទុកវីតាមីនអាច្រើនជាង២០០%នៃចំនួនដែលយើងត្រូវការប្រចាំថ្ងៃ។
ឯកសារយោង៖ http://didyouknow.org/you-blink-15000-times-a-day/