តើអ្នកធ្លាប់មានអារម្មណ៍ថារីករាយ រំភើប ឬ បេះដូងលោតញាប់ខុសពីធម្មតានៅពេលអ្នកមានស្នេហា ឬ លួចស្រលាញ់នរណាម្នាក់ដែរឬទេ? តើអ្នកដឹងថានេះបណ្តាលមកពីអ្វីទេ ?
ខាងក្រោមនេះជាសារធាតុគីមីដែលបង្ករអោយអ្នកមានអារម្មណ៍ផ្សេងៗនៅពេលអ្នកមានជាប់ទាក់ទងនឹងស្នេហា៖
១. សារធាតុ ”ហ្វេនីលអេទីលអាមីន” (Phenylethylamine ឬ PEA): ជាប្រភេទសារធាតុអាមីនដែលកើតឡើងដោយឯងៗនៅក្នុងខួរក្បាល ឬ អាចមាននៅក្នុងប្រភេទអាហារខ្លះដូចជា ស្ករសូកូឡា ។ វាជាសារធាតុបង្កើនកំលាំង ឬ ទឹកចិត្តដែលបង្ករឲមានការបញ្ចេញ “Norepinephrine ឬ Dopamine”នៅក្នុងខួរក្បាល ។ សារធាតុនេះកើតមាននៅពេលអ្នកមានស្នេហាហើយវាធ្វើឲអ្នករំភើប និង រីករាយ ។
២. Norepinephrine: នៅពេលសារធាតុ “PEA” បញ្ចេញសារធាតុនេះអ្នកនឹងបែកញើសចុងដៃចុងជើង និង បេះដូងលោតញាប់ខុសពីធម្មតា ។
៣. Dopamine: ជាប្រភេទអ័រម៉ូនប្រសាទដែលជាប់ទាក់ទងនឹងការជ្រើសរើសដៃគូរស្នេហា ។ នៅពេលអ្នកលួចស្រលាញ់នរណាម្នាក់ហើយចង់បានគេធ្វើជាសង្សារនោះមានន័យថាខួរក្បាលរបស់អ្នកកំពុងបញ្ចេញអ័រម៉ូនDopamineហើយ។
៤. Oxytocin: Dopamineជាអ្នកជំរុញអោយមានសារធាតុនេះហើយវាកើតឡើងនៅពេលមានការប៉ះពាល់គ្នា ។
៥. Endorphins: នៅពេលខួរក្បាលអ្នកទទួលបាននូវភាពរំភើបពីស្នេហានោះវានឹងបញ្ចេញសារធាតុ Endorphins នេះ ។ វាជាសារធាតុដែលធ្វើឲយើងមានអារម្មណ៍ស្និតស្នាល និង សុខស្រួលជាមួយអ្នកដែលយើងស្រលាញ់ និង ជាអ័រម៉ូនដែលកាត់បន្ថយការឈឺចាប់ និង បំបាត់ភាពតានតឹង ៕