ចម្លើយ: តាមពិតទៅសន្លឹកបៀរដែលមាននៅទំព័រខាងមុខទាំងអស់សុទ្ធតែខុសពីសន្លឹកបៀរនៅទំព័របន្ទាប់ទាំងអស់ ។ ដូចនេះ មិនថាលោកអ្នកជ្រើសរើសយកមួយណាទេ ក៏នៅទំព័របន្ទាប់គ្មានសន្លឹកបៀររបស់អ្នកដែរ ។
តើអ្នកបានដឹងចម្លើយមុនពេលគំនិតប្រាប់ដែរឬទេ ? “គំនិត” សង្ឃឹមថាលោកអ្នកចូលចិត្តល្បែងកំសាន្តមួយនេះ ។
សូមញ្ជាក់: បើលោកអ្នកចង់យកល្បែងនេះទៅសំដែងផ្ទាល់ជាមួយបងប្អូន ឬ មិត្តភ័ក្តអ្នកអាចបែងចែកសន្លឹកបៀរជា ២ ក្រុម ។ អ្នកអាចបង្ហាញសន្លឹកបៀរក្រុមទី១ដែលដូចនៅទំព័រខាងមុខ ហើយរបៀបធ្វើគឺដូចគ្នាទៅនឹងក្នុងអត្ថបទនេះ ដោយគ្រាន់ថាអ្នកត្រូវរកវិធីណាមួយដើម្បីផ្លាស់ប្តូរសន្លឹកបៀរពីក្រុមទី១ ទៅ ក្រុមទី២ ដូចជាឲ្យពួកគេបិទភ្នែក (មួយភ្លេត) ជាដើម ។ល។