ខេត្តសៀមរាបជាទឹកដីអង្គរដែលសំបូរទៅដោយប្រាសាទ និងកន្លែងដើរលេងជាច្រើនជាពិសេសម្ហូប និងនំនៅតាមតំបន់ពិតជាមានរសជាតិប្លែកមាត់ ព្រមទាំងឆ្ងាញ់។ ហើយក្រុមការងារទំនងតើនឹងបង្ហាញអ្នកទាំងអស់គ្នាពីម្ហូប និងនំដែលល្បីប្រចាំខេត្តសៀបរាប៖
ប្រហុកដុុតជ្រុញ
អ្នកណាក៏ល្បីជាមួយប្រហុកដុតជ្រុញ អ្នកដែរចូលចិត្តប្រហុកដុតផ្ទាប់ជាមួយបន្លែស្រស់តែងតែនឹកដល់សៀមរាបមុនគេព្រោះរសជាតិឆ្ងាញ់ខ្លាំងៗញុាំជាមួយបាយម្នាក់អស់ 2-3 ចានអីក៏មាន។ សម្រាប់ហាងប្រហុកដុតដែរឆ្ងាញ់ហើយល្បីមាននៅ៖
- អាហារដ្ឋាន: ប្រហុក
- អាហារដ្ឋាន បុកមាន់សៀមរាប
អាកោរត្នោត
អាកោរត្នោតធម្មតាយើងស្គាល់ហើយតែចំណុចពិសេសរបស់អាកោរត្នោត នៅសៀមរាបគឺអាកោរត្នោតមានខ្ទិុះពីក្នុង ហើយធ្វើភ្លាមៗដែរអាចអោយភ្ញៀវបានឃើញពីការធ្វើបាន។ បើនិយាយពីរសជាតិវិញឆ្ងាញ់ ឈ្ងុយ ដាក់មួយម៉ាត់ខ្ទិុះឆ្ងាញ់យកតែមែនទែន។ ហើយកន្លែងអាកោរខ្ទិុះដែរល្បីគឺ អាកោត្នោត ព្រះដាក់។
page: អាកោត្នោត ព្រះដាក់
បុកមាន់ មាន់រុំបាយ
ធ្លាប់តែញុាំបុកកំពិស បុកស្វាយ តែនេះបុកមាន់មាននៅអាហារដ្ឋានបុកមាន់សៀមរាប ដែលបុកមាន់នេះយើងញុាំជាមួយបន្លែស្រស់ពិតជាមានរសជាតិឆ្ងាញ់ប្លែកតែម្ដង។
ហើយនៅទីនេះក៏ល្បីជាមួយមាន់រុំបាយដែលគេរុំហើយយកទៅបំពងជាមួយខ្លាញ់យ៉ាងស្រួយ ហើយមាន់នៅខាងក្នុងក៏ឆ្អិន ឈ្ងុយ ចឹងយើងអាចញុាំបានទាំងបាយ និងមាន់តែម្ដង។ ដែលមាននៅ អាហារដ្ឋានបុកមាន់សៀមរាប។
នំបញ្ចុកទឹកប្រហុក
នឹកឃើញឃ្លានតែម្ដង! នំបញ្ចុកស្រុុះភ្លាមៗ ផ្ទាប់ជាមួយបន្លែត្រីអណ្ដែងអាំងហើយជ្រលក់ទឹកប្រហុកជាតិខ្លាំងណាស់ អ្នកណាមិនល្បីហើយមនុស្សទៅញុាំក៏ច្រើនព្រោះឆ្ងាញ់ សម្រាប់អ្នកដែលដើរលេងប្រាសាទហត់អាចទៅញុាំជាអាហារពេលថ្ងៃបាន។ កន្លែងគាត់មានឈ្មោះថា នំបញ្ចុកទឹកប្រហុក ស្រីម៉ៅ អង្គរ ។