ចាំបាច់ទៅបោះតង់នៅព្រៃអីនេះមក បោះតង់ Restaurant-Bar & Drink ក៏បាននៅភ្នំពេញទួលគោកយើងតាស៎! មកជាមួយបរិយាកាសបែបបោះតង់ពិតៗមានទាំងតង់ មានទាំងតុកៅអី ចង្កៀងបំភ្លឺជាច្រើនដូចបោះតង់ចឹង។ អ្នកទាំងអស់គ្នាអាចអង្គុយក្នុងតង់ក៏បាន ក្រៅតង់ក៏បាន តុទាបឬតុខ្ពស់ទៅតាមចំណង់ចំណូលចិត្ត។ សំខាន់នៅនេះក៏មានភ្លេងស្ដាប់ព្រមទាំងតន្រ្ដីដែរច្រៀងដោយអ្នកចម្រៀង និងក្រុុម original song ផងដែរ។
បើនិយាយពីម្ហូបវិញសម្រាប់អ្នកដែរនឹករសជាតិម្ហូបថៃគឺដឹងតែត្រូវហៃ! នៅនេះមានជា BBQ បែបថៃដូចជា សាលម៉ុន មឹក បង្គា ប្រហិត និងបន្លែជាច្រើនមុខ។
ហើយអ្វីដែរពិសេសនោះគឺ Jellyfish ដែលយើងតែងតែហៅថាមឹកចាហួយហ៎ យើងធ្លាប់តែឃើញមានលក់នៅប្រទេសថៃដែរគេយកមកធ្វើជាអាហារ តែឥឡូវនៅបោះតង់ក៏មានលក់ដែរ ជាប្រភេទ Jellyfish អាំងដែលធ្វើយ៉ាងស្អាតដោយចុងភៅយ៉ាងជំនាញអាចញំុាបានរសជាតិ ច្រុបៗជ្រល់ជាមួយទឹកត្រីកោះកុងអេម។
មិនត្រឹមតែ BBQ ទេនៅនេះមានទាំងម្ហូបជាច្រើនមុខទាំងហិលតិចទាំងហិលខ្លាំង បើចង់ហិលខ្លាំងយកជើងមានទឹកភ្នែកទធានាទឹកភ្នែកម៉ង បើហិលតិចៗមានភ្លា ឆា ផ្សេងៗ។ បើចង់ផ្អែមហិលតិចៗគល់ស្លាបមាន់ជាតិណាស់។
សក្ដិសមបំផុតសម្រាប់អ្នកដែរចូលចិត្ត chill chill ល្ងាចៗឡើងចង់បានបរិយាកាសប្លែកៗអង្គុយស្ដាប់ភ្លេងញុំា BBQ អីហ្នឹង! អាចហៅមិត្តភក្ដិ ក្រុមការងារ ឬដៃគូមកបន្ធូរអារម្មណ៍ សប្បាយៗនៅទីនេះបាន! ទីតាំងស្ថិតនៅផ្លូវ 568 ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្រោយសាលាឥន្រ្ទទេវី) ចាប់បើកពីម៉ោង 4ល្ងាច ដល់ 11យប់ ។
ហាង: បោះតង់ Restaurant-Bar & Drink
⏰ បើកម៉ោង 4ល្ងាច ដល់ 11យប់
☎️ 081543724
📍ទីតាំង: ផ្លូវ 568 ទួលគោក រាជធានីភ្នំពេញ ( ក្រោយសាលាឥន្រ្ទទេវី )