ថ្មីៗនេះ រដ្ឋាភិបាលប្រទេសទួរគី(Turkey)ដាក់លិខិតផ្លូវការមួយទៅអង្គការសហប្រជាជាតិដើម្បីស្នើរសុំឲ្យគេហៅប្រទេសរបស់ខ្លួនថាជា ទួរគីយ៉េ(Türkiye)វិញ។
ការស្នើសុំនេះគឺជាផ្នែកមួយដើម្បីផ្លាស់ប្តូរម៉ាកយីហោប្រទេសដើម្បីកាត់ផ្តាច់ការផ្សារភ្ជាប់បែបអវិជ្ជមានប្រទេសខ្លួនទៅនឹងបក្សីយក្សមួយប្រភេទដែលមានឈ្មោះ Turkey។
ប្រធានាធិតបីលោក Recep Tayyip Erdogan បានធ្វើការជម្រុញឲ្យមានការទទួលស្គាល់ពីការផ្លាស់ប្តូរនេះពីទួរគី ទៅជាទួរគីយ៉េវិញ ដែលវាជាសូរដើមសម្រាប់ប្រជាជនប្រទេសនេះបានហៅខ្លួនឯងតាំងពីទទួលបានឯករាជ្យឆ្នាំ១៩២៣។
កាលពីចុងឆ្នាំមុន ប្រធានាធិបតីទួរគី បានបញ្ជាឲ្យប្រើប្រាស់ពាក្យទួរគីយ៉េវិញដើម្បីអាចបង្ហាញពីអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃកាន់តែប្រសើរ ហើយក៏តម្រូវឲ្យក្រុមហ៊ុនដែលនាំចេញទំនិញផលិតនៅទីនោះទាំងអស់ដាក់ថាផលិតនៅប្រទេសទួរគីយ៉េវិញផងដែរ។