spot_img
spot_img
Homeបច្ចេកវិទ្យាប្រ​ហោង​ខ្មៅ និង​ឥទ្ធិ​ពល​នៃ​ទំ​នាញ​ម៉ាស​

ប្រ​ហោង​ខ្មៅ និង​ឥទ្ធិ​ពល​នៃ​ទំ​នាញ​ម៉ាស​

-

កញ្ចុំ​ផ្កាយ​មីលគី​ហ្វេ និង​​ទី​តាំង​របស់​ព្រេះ​អា​ទិត្យ​(សញ្ញា​ព្រួញ​) រូបភាព​ពីNASA

ដោយ​មាន​ការ​ស្នើរ​ពី​អ្នក​អាន​មួយ​ចំ​នួន​​ ​គេហ​ទំព័រ​គំនិត​បាន​លើក​យក​​​អត្ថបទ​ស្តីពី ប្រ​ហោង​ខ្មៅ​មក​បក​ស្រាយ។ប៉ុន្តែ​ជា​ដំ​បូង​យើង​ត្រូវ​ការ​មូល​ដ្ធាន​គ្រឹស្ថមួយ​ចំនួន។

ចក្រវាឡ​យើង​ត្រូវ​បាន​អ្នក​វិ​ទ្យាសាស្រ្ត​ប៉ាន់​ស្មាន​ថា​មានអាយុជាង ១៣០០០ លាន​ឆ្នាំ។ ក្នុង​ចក្រវាឡ​​នេះ​មាន​របស់​មួយ​ចំនួន​តូចដែល​យើង​អាច​មើល​ឃើញ និង​របស់​មួយ​ចំនួន​ធំ​ដែល​យើងមិនទាន់មើល​ឃើញ។ របស់​​ដែល​យើង​មើល​​ឃើញ​ច្បាស់​ជាង​គេ​នោះ​គឺ​​កញ្ចុំ​ផ្កាយ(Galaxy)ដ៏​ច្រើន​ដែល​រាប់​មិន​អស់។ ក្នុង​កញ្ចុំ​ផ្កាយ​នីមួយៗ មាន​ផ្កាយ​រាប់​រយ​ពាន់​លាន ហើយ​កញ្ចុំ​ផ្កាយ​ដែល​យើង​ស្គាល់​ច្បាស់​ជាង​គេ​គឺ មីលគី ហ្វេ (​Milky Way)​ដែល​មាន​ផ្កាយ​ប្រ​ហែល​ជា​ ៣០០ពាន់​លាន​ផ្កាយ(១) ឯព្រះ​អា​ទិត្យ​យើងជា​ផ្កាយ​មួយ​ក្នុង​ចំ​ណោម​ផ្កាយ​ទាំង​នេះឯង។

អ្នក​វិទ្យា​សាស្រ្ត​ក៏បាន​សង្កេត​ឃើញ​ថា​មាន​កម្លាំង ៤​ប្រ​ភេទ​ដែលអាច​ពន្យល់​អំ​ពី​កំណើតហេតុ​នៃ​អង្គធាតុ​ ឬបាតុ​ភូត​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ចក្រ​វាឡ​យើង​។កម្លាំង​ទាំង​ ​៤​នោះ​គឺ​ (តាម​លំដាប់​ពី​ខ្លាំង​ទៅ​ខ្សោយ​ជាង​)​៖ នូ​គ្លាខ្លាំង(strong nuclear force) អេឡិច​ត្រូ​ម៉ា​ញេ​តិច​ (electromagnetism) នូ​គ្លាខ្សោយ(weak nuclear force) និង​ទំនាញ​ម៉ាស(gravity)។ ទំ​នាញ​ម៉ាស​សមមាត្រ​ទៅ​នឹង​ម៉ាស​ នេះ​មាន​ន័យ​ថា​បើ​ខ្ញុំ​ទំ​លាក់​វត្តុ​ពីរ​ មួយ​នៅ​លើ​ផែន​ដី​ ឯ​មួយ​ទៀត​នៅ​លើ​ភព​ព្រះ​អង្គារ​ នោះ​វត្ថុ​ដែល​នៅ​លើ​ផែន​ដី​នឹង​ធ្លាក់​ដល់​មុន​ពិព្រោះ​ផែន​ដី​មាន​ទម្ងន់​ធ្ងន់​ជាង​ និង​បណ្តាល​អោយ​​មាន​ទំ​នាញ​ខ្លាំង​ជាង​ដែរ​។

កញ្ចុំ​ផ្កាយ​មើល​ពី​ជិត​ និងប្រ​ហោង​ខ្មៅ​ដែល​អាច​ស្រូប​យក​ ផ្កាយ​ ភព និង​ពន្លឺបាន​ (រូបភាព​ពីNASA)

ផ្កាយនីមួយ​ៗ​មាន​ម៉ាស​ និង​ទំ​នាញ​ច្រើន​ជាង​ភព​រាប់​ម៉ឺនសែន​ដង​ ផ្កាយ​​​បញ្ជេញ​ពន្លឺទៅ​បាន​ដោយ​សារ​ប្រ​តិ​កម្ម​ម្យ៉ាង​ឈ្មោះ​ថា​​ នូ​គ្លា​បង្រួម។ ក្នុង​ប្រ​តិ​កម្ម​នេះ​អា​តូមអ៊ី​ដ្រូ​ស៊ែន​ (Hydrogen)បង្រួ​មចូល​គ្នា​​ដើម្បី​បង្កើត​ជា​ហេលី​យ៉ូម (Helium-4) ធ្វើ​អោយ​បញ្ចេញថាម​ពល ជាពន្លឺ(photon)​។ នា​ពេល​ដែល​ផ្កាយ​ប្រើ​ប្រាស់​​អ៊ី​ដ្រូ​ស៊ែន​​អស់​ វា​នឹង​ផ្ទុះ(Supernova) ​និង​បញ្ជេញ​ពន្លឺ​ដ៏​ភ្លឺអស្ចារ្យ​ជា​លើក​ចុង​ក្រោយ​។ បន្ទាប់​ពី​ការ​ផ្ទុះ​នោះ វា​អាច​មាន​លទ្ធ​ផល​ពីរ​ដ៏​អា​ណោច​អា​ធម្ម ករណី​ទី​មួយ​បើ​ផ្កាយ​នោះ​មាន​ម៉ាស​តិច (តូច​​ជាង ៤០ដង​នៃ​ម៉ាស​ផែន​ដី) វា​នឹង​បន្សល់​នៅ​សាក​សពផ្កាយ​ដ៏​តូច​មួយ​ (neutron star-white dwarf) ករណី​ទី​ពីរ​បើ​ផ្កាយ​នោះ​មាន​ម៉ាស​ធំ​ (ធំ​​​ជាង ៤០ដង(២)​នៃ​ម៉ាស​ផែន​ដី) ល្មម​ដែល​​មាន​ទំ​នាញ​គ្រប់​គ្រាន់​នឹង​អាច​​ចោះ​ប្រហោង​ក្នុង​លំហ​ដែល​​អាច​ទាញ​អង្គធាតុ​ផ្សេង​ៗ​ សូម្បី​តែពន្លឺដែល​មាន​ល្បឿន​ ជិត​៣០០​លាន​ម៉ែត្រ​ក្នុង​មួយ​វិនាទី​ក៏​នៅ​តែ​អាច​ត្រូវ​ប្រ​​ហោង​នេះ​ស្រូប​បាន​ដែរ​។​

ទោះ​ជា​យើង​មាន​ការ​យល់​ដឹង​មួយ​ចំ​នួន​អំ​ពី​ប្រ​ហោង​ខ្មៅ​​ក៏​ដោយ ក៏យើង​មាន​សំណួរ​ជា​ច្រើន​ដែល​យើង​មិន​ទាន់​យល់​ដូច​ជា​ តើ​អ្វី​ៗ​ដែល​ស្រូប​នោះ​បាត់​ទៅ​ណាឬ​បម្លែង​ទៅ​ជា​អ្វី? ការ​យល់​ដឹង​និង​សំណួរទាំង​នេះ​វា​ប្រ​ហែល​ជា​គ្មាន​សារ​ប្រ​យោជន៏​ផ្ទាល់​នៅ​ក្នុង​សង្គម​ ​ប៉ុន្តែ​វា​ជា​សំណួរដែល​គួរ​សួរដើម្បី​​ចំណីគិតិ​ ​បង្កើន​ទស្សនៈ​ និង​ចំណេះដឹង​យើង​ ពិ​ព្រោះ​ទាំង​​នេះ​ហើយ​ដែល​ធ្វើ​អោយ​មនុស្ស​លោក​មាន​ប្រៀប​ទៅ​លើ​សត្វ​លោក​ផ្សេង​ៗ៕

​​

(១)៖ ព៌តមានទទួល​បាន​ពី Wikipedia

(២)៖ ព៌តមានទទួល​បាន​ពី European Southern Observatory

 

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ