Home ធុរកិច្ច ភាពខ្លាំងចំនួន 3 ដែលធ្វើឱ្យធនាគារ ABA កាន់តែរីកចម្រើននៅកម្ពុជា

ភាពខ្លាំងចំនួន 3 ដែលធ្វើឱ្យធនាគារ ABA កាន់តែរីកចម្រើននៅកម្ពុជា

0

លោក Askhat Azhikhanov ជានាយកប្រតិបត្តិនៃធនាគារ ABA ហើយលោកក៏បានបង្ហាញត្រួសៗលើភាពខ្លាំងសំខាន់ៗអំពីអ្វីដែលធនាគារ ABA កាន់តែមានភាពរីកចម្រើន និងមានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទោះបីជាទីផ្សារបច្ចុប្បន្នមានធនាគារជាច្រើនក៏ដោយ ក៏ធនាគារនេះ នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់ជាប្រចាំ។

ភាពខ្លាំងទាំងនោះរួមមាន៖

1. កំណើនស្នាដៃ និងគោលជំហរផ្នែកហិរញ្ញវត្ថុ

នៅឆ្នាំ 2015 ធនាគារ ABA មានភាពលេចធ្លោយ៉ាងខ្លាំងដោយសារការរីកចម្រើនជាប្រចាំឆ្នាំ និងការពង្រឹងគោលជំហររបស់ខ្លួននៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងដ៏ខ្លាំង។ ភាពលេចធ្លោនេះ បានមកពីកិច្ចសហការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកាណាដា ការពង្រីកបណ្ដាញសាខាធំទូលាយ និងយុទ្ធសាស្រ្តចម្រុះផ្នែកផ្ដល់មូលនិធិ និងផ្ដល់កម្ចី។ កត្តានេះហើយដែលធ្វើឱ្យ ABA បន្តកំណើនស្នាដៃល្អៗ និងមានគោលជំហរកាន់តែរឹងមាំផ្នែកហិរញ្ញវត្ថុ។ ជាក់ស្ដែងនាពេលបច្ចុប្បន្ន ធនាគារ ABA ក៏កំពុងស្ថិតនៅទីតាំងល្អ និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើឱ្យធនាគារជាប់ចំណាត់ថ្នាក់លេខ 1 ប្រចាំប្រទេស ក្នុងការផ្គត់ផ្គង់សេវាធនាគារដែលអាចពឹងពាក់បាន ងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងផ្ដល់លក្ខណៈងាយស្រួលក្នុងការទទួលបានសេវាផងដែរ។

2. ផ្ដល់នូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់

ធនាគារ ABA ព្យាយាមនាំយកនូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់ទាំងអស់ ដោយក្នុងនោះ ABA ក៏បានសម្រេចនូវកិច្ចការសំខាន់ៗមួយចំនួន ដូចជា៖

  • ដាក់ឱ្យប្រើប្រាស់កម្មវិធីសេវាធនាគារ តាមទូរស័ព្ទវៃឆ្លាតពេញលេញដំបូងគេនៅកម្ពុជា ដោយអាចប្រើបានទាំង Android និង iOS។ កម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជនទាំងអស់អាចប្រើប្រាស់សេវាធនាគារបានរហ័សដោយមិនចាំបាច់មកទីតាំងផ្ទាល់ ដូចជាអាចផ្ញេរប្រាក់ពីគណនីមួយទៅកាន់គណនីមួយទៀត អាចត្រួតពិនិត្យសមតុល្យ អាចទូទាត់វិក្កយបត្រ និងការប្រើប្រាស់មុខងារជាច្រើនផ្សេងទៀតដោយឥតគិតថ្លៃ។
  • ពង្រីកបណ្ដាញម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ (Cash-In) ដែលធ្វើឱ្យដំណើរការនៃការដាក់សាច់ប្រាក់ និងការទូទាត់សងប្រាក់កម្ចីកាន់តែងាយស្រួលជាងមុន។
  • បើកឱ្យប្រើប្រាស់នូវសេវាធនាគារតាមអ៊ីនធឺណិតសម្រាប់សាជីវកម្មស្របតាមតម្រូវការកើនឡើងពីវិស័យអាជីវកម្មនានា។
  • ផ្ដល់សេវាដកសាច់ប្រាក់ដំបូងនៅកម្ពុជា ដោយមិនបាច់ប្រើប្រាស់កាតពីម៉ាស៊ីន ATM ដោយអាចដកប្រាក់តាមរយៈសេវា E-Cash ឬដកតាម QR Code នៅលើទូរ ATM។
  • ដាក់បញ្ចូលគ្នានូវមធ្យោបាយប្រើប្រាស់ប្រព័ន្ធធនាគារដោយខ្លួនឯង ហើយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារពហុបណ្ដាញដែលហៅថា សេវាធនាគារឆ្លាតវៃ (Smart Banking)។

3. ផ្ដល់កាតច្រើនប្រភេទក្នុងការប្រើប្រាស់

ធនាគារ ABA បានផ្ដល់ជូនកាតជាច្រើនប្រភេទ ដូចជា៖

  • កាតឥណពន្ធ Visa, Mastercard, កាត Union Pay International (UPI) ឬកាត CSS ដែលនឹងផ្ដល់ភាពរីករាយដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការទូទាត់ដោយមិនបារម្ភពីការប្រាក់ និងការពិន័យពីការទូទាត់ត្រឡប់មកវិញយឺតយ៉ាវ។ លើសពីនេះ យើងក៏អាចបើកកាតដោយឥតគិតថ្លៃ និងអាចដកប្រាក់ពី ATM ទាំងក្នុងនិងក្រៅប្រទេសជុំវិញពិភពលោកជាមួយការទិញអីវ៉ាន់ប្រចាំថ្ងៃពីបណ្ដាវិបសាយទូទាំងពិភពលោក ដូចជា eBay, AliExpress និងជាច្រើនទៀត ព្រមទាំងអាចប្រើប្រាស់ក្នុងការ Run Ads ក្នុងហ្វេសប៊ុកជាដើម។
  • កាត​ឥណទាន​ Visa​ ឬ​ Mastercard​ ដែលអាច​ឱ្យ​យើង​ចូល​ប្រើប្រាស់​ទឹកប្រាក់​ធនាគារ​បាន​គ្រប់ពេល​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​,​ ការ​ទិញ​អីវ៉ាន់​ផ្សេងៗ​ជា​បន្ទាន់​ណាមួយ​ដែល​មិន​បាន​គ្រោងទុក​មុន​,​ ការចាយវាយ​ក្នុង​ឱកាស​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ម្តងម្កាល​ ហើយយើង​អាច​ទូទាត់​សង​មក​វិញ​បាន​យ៉ាងស្រួល​នៅ​ពេល​ក្រោយតាមការកំណត់ ព្រមទាំងមានការអនុគ្រោះ​ការ​ប្រាក់​រហូត​ដល់​ 45​ ថ្ងៃ​​ ប្រសិនបើទូទាត់យឺតយ៉ាវ។​