spot_img
spot_img
Homeបច្ចេកវិទ្យាម្សៅបូរ៉ាក់ជាអ្វី?

ម្សៅបូរ៉ាក់ជាអ្វី?

-

​​          បូ​រ៉ាក់​ជា​សារ​ធាតុ​ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ​សូដ្យូមបូរ៉ាត ។ ម្សៅ​បូរ៉ាក់​មាន​តួនាទី​ច្រើន​យ៉ាង​ដែល​គេ​អាច​ប្រើប្រាស់​ក្នុង​គ្រឿង​សំអាង ឬ​ ជា​ភ្នាក់ងារ​សំអាត​ផ្សេងៗ​ ។ ជា​ទូទៅ​សារធាតុ​បូរ៉ាក់​មាន​ប្រសិទ្ធិភាព ២​​​ ទៅ ៣​ ឆ្នាំ ហើយ​ត្រូវតែ​រក្សា​ឲឆ្ងាយពី​សំនើម ។

សារធាតុ​បូរ៉ាក់​ត្រូវ​បាន​រក​ឃើញ​ប្រើប្រាស់​មុន​ដំបូង​គេ​នៅ​សតវត្សទី ១០ នៅ​ប្រទេស​ចិន​ដែល​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ធ្វើឲ្យ​ក្អមឆ្នាំង​រលោង ។ ចាប់​តាំង​ពី​ពេល​នោះ​មកសារធាតុ​បូរ៉ាក់​ត្រូង​បាន​គេ​ប្រើប្រាស់​ធ្វើ​ជា​សារធាតុ​សម្អាត គ្រឿងសំអាង និង ថ្នាំ​ការពារ​សត្វល្អិត​ជាដើម ។

សារធាតុ​បូរ៉ាក់​មាន​មុខងារដូចជា៖

សារធាតុ​សម្អាត: ​នៅ​ក្នុង​សាប៊ូ​សម្អាត​សំលៀកបំពាក់​ភាគច្រើនមាន​ផ្ទុក​សារធាតុ​បូរ៉ាក់។​ ដោយសារ​សារធាតុ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និង ក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជំរះ​យ៉ាង​មាន​ប្រសិទ្ធិភាព និង ធ្វើ​ឲ​សំលៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។

គ្រឿងសំអាង: សារធាតុ​បូរ៉ាក់​ជាគ្រឿង​ផ្សំរបស់ ឡេលាបខ្លួន សាប៊ូអប់ ឬ សាប៊ូ​លាងខ្លួន​ជាដើម ។ វា​មានមុខងារ ការពារ ឬ លាង​សម្អាតជាតិខ្លាញ់ ។

ថ្នាំសម្លាប់សត្វល្អិត: សារធាតុ​បូរ៉ាក់​ជា​សារធាតុ​ដែល​មាន​ជាតិ​ពុល​ហើយមាន​ប្រសិទ្ធិភាព​ក្នុង​ការ​សម្លាប់សត្វ ស្រមោច កន្លាត និង​ សត្វល្អិតផ្សេងៗទៀត ។ល។

សារធាតុ​បូរ៉ាក់​ក៏​អាច​បង្ករ​ឲ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព និង អាយុជីវិតបានដែរ ។​ ការ​ប៉ះពាល់​សារធាតុ​បូរ៉ាក់​អាច​បង្ករ​ឲ្យមាន​ជំងឺ របកស្បែក ប្រគ្រីវកាច់ និង ខ្សោយក្រលៀន ។ល។ ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុបូរ៉ាក់​ត្រឹមតែ ១៥ ទៅ ២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះសំរាប់កុមារ ។ ដូចនេះ​សារធាតុ​បូរ៉ាក់​ត្រូវតែ​រក្សា​ឲ្យឆ្ងាយ​ពី​គ្រឿង​បរិភោគ ៕

 

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ