spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងយុទ្ធសាស្រ្ត 1នាទីជាអ្នកគ្រប់គ្រង

យុទ្ធសាស្រ្ត 1នាទីជាអ្នកគ្រប់គ្រង

-

Propecia acquire is a website for acquiring oral male enhancement treatment or products that you purchase with the intention of boosting your sexual capacity. The females have a very short nose and a https://heidelberg-versicherung.de/info/team Ustroń longer tail than males. Doxycycline is a type of tetracycline antibiotic, used for the treatment of sexually transmitted diseases, including human immunodeficiency virus (which causes acquired immune deficiency syndrome (aids), or to treat gonorrhea and chlamydia.

L'ordine del giorno reca il messaggio dell'onorevole krahmer in cui afferma che il parlamento europeo condivide la proposta di regolamento del consiglio relativo alla possibilità di impiegare fondi in caso di malattia e di riforestazione umana per aiutare i cittadini malati a affrontare le malattie infettive. La clomid, la stessa che l’onorevole schierack ha menzionato, viene utilizzata anche dagli insegnanti: in italia si utilizza per la scuola, in spagna per Bresso gli adulti, in scozia per i bambini. Once you are registered with the us copyright office, you can use the copyright registration form to create an e-mail account that is associated with your copyright registration.

ប្រសិនបើអ្នកគិតថា អ្នកពុំទាន់ជាអ្នកដឹកនាំខ្លាំងទេ អត្ថបទមួយនេះ អាចជួយអ្នកបាន។

នៅក្នុងការគ្រប់គ្រង មានអ្នកគ្រប់គ្រងចំនួន 2ប្រភេទ គឺទី1. បែបម៉ត់ចត់ ទី2​. បែបប្រើមនោសចេតនាច្រើនជាមួយបុគ្គលិក។ តើអ្នកគ្រប់គ្រង 2ប្រភេទនេះ មួយណាល្អជាង?

ការគ្រប់គ្រងទាំង2ប្រភេទនេះ មានលក្ខណៈល្អដូចគ្នា វាអាស្រ័យលើអ្នកគ្រប់គ្រងផ្ទាល់ដែលជាអ្នកប្រើប្រាស់ឱ្យសមស្របជាមួយនឹងកាលៈទេសៈ។

តើធ្វើបែបណា ទើបចេះប្រើប្រាស់ឱ្យសមស្របជាមួយកាលៈទេសៈ?

យោងតាមសៀវភៅ មួយក្បាលមានចំណងជើងថា “One Minute Manager” បានរំលេចឱ្យឃើញថា អ្នកគ្រប់គ្រងទាំងអស់ ត្រូវតែចេះយុទ្ធសាស្រ្ត 1នាទីជាអ្នកគ្រប់គ្រង។

ដើម្បីអាចប្រើយុទ្ធសាស្រ្តមួយនេះបាន យើងត្រូវតែយល់ឱ្យបានច្បាស់សិនថា តើអ្វីជា ការគ្រប់គ្រង? ការគ្រប់គ្រង មិនមែនជាការដែលបញ្ជាទៅកាន់មនុស្សក្រោមឱវាទឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាននោះទេ ប៉ុន្តែការគ្រប់គ្រងដ៏ល្អមួយ គឺជាការតម្រង់ទិសឱ្យមនុស្សក្រោមឱវាទអាចគ្រប់គ្រងខ្លួនឯងបាន។

នៅពេលយើង បានយល់ពីការគ្រប់គ្រងហើយ យើងអាចប្រើយុទ្ធសាស្រ្ត 1នាទីជាអ្នកគ្រប់គ្រងបាន ដោយនៅក្នុងយុទ្ធសាស្រ្តនេះ យើងគួរគប្បីតាមជំហានខាងក្រោម៖

ជំហានទី1. ប្រើយុទ្ធសាស្រ្ត 1នាទី ជាអ្នកកំណត់គោលដៅ

នៅពេលអ្នកចង់ឱ្យបុគ្គលិកធ្វើកិច្ចការងារមួយឱ្យទទួលបានលទ្ធផលល្អ ជំហានដំបូងអ្នកត្រូវកំណត់ជាគោលដៅសិនថា អ្នកចង់ឱ្យបុគ្គលិកសម្រេចកិច្ចការអ្វី បន្ទាប់មកប្រាប់ពីព័ត៌មានជាក់លាក់ទៅកាន់បុគ្គលិកទាំងគោលបំណង ពេលវេលាដែលនឹងសម្រេចជាដើម ហើយអាចសួរពីមតិយោបល់បុគ្គលិកបន្ថែមលើកិច្ចការងារមួយនោះ ចាំឱ្យគាត់ចាប់ផ្ដើមអនុវត្តន៍។

លើសពីនេះ ការកំណត់គោលដៅ អ្នកក៏អាចសរសេរពីគោលដៅសំខាន់ៗដែលជាអាទិភាព លើក្រដាសមួយសន្លឹក ដោយក្នុងនោះត្រូវរំលេចចេញពីព័ត៌មានលម្អិត គោលបំណង និងពេលវេលាដែលសម្រេចកិច្ចការងារនោះ។​

ជំហានទី2. ប្រើយុទ្ធសាស្រ្ត 1នាទី សរសើរ

ជំហាននេះ ប្រើនៅពេលបុគ្គលិកក្រោមបង្គាប់បំពេញកិច្ចការងារបានល្អ ប៉ុន្តែក្នុងការនិយាយសរសើរ​ ក៏មានវិធីដើម្បីសរសើរដែរ។ ដើម្បីប្រើយុទ្ធសាស្រ្តនេះឱ្យមានប្រសិទ្ធភាពខ្ពស់ អ្នកគ្រប់គ្រងគ្រប់រូប គួរតែប្រើការសរសើរតាមជំហានខាងក្រោម៖

  • កន្លះនាទីដំបូង៖ សរសើរបុគ្គលិកឱ្យទាន់ពេលវេលា នៅពេលគាត់បានធ្វើកិច្ចការងារណាមួយបានល្អ ដោយសរសើរត្រង់ចំណុចណាដែលគាត់ធ្វើបានល្អបំផុត ហើយអ្នកត្រូវនិយាយពីអារម្មណ៍របស់អ្នកប្រាប់ឱ្យគាត់បានដឹងថាអ្នកមានអារម្មណ៍សប្បាយរីករាយប៉ុណ្ណាដែលគាត់ធ្វើបានល្អបែបនេះ ហើយលទ្ធផលការងាររបស់គាត់អាចជួយដល់ក្រុមហ៊ុន និងមិត្តរួមការងាររបស់គាត់ជាច្រើន។
  • ស្ងាត់ប៉ុន្មានវិនាទី៖ ធ្វើបែបនេះ គឺដើម្បីឱ្យគាត់មានពេលទទួលយកនូវអារម្មណ៍ដែលយើងបានសរសើរគាត់។ ការស្ងាត់ពីរបីវិនាទីនេះ ពីព្រោះបន្តិចទៀតយើងនឹងឈានដល់ការសំណូមពរ និងបំពេញចំណុចខ្វះខាត ដើម្បីផ្ដល់ឱកាសឱ្យគាត់ធ្វើបានកាន់តែល្អ។
ជំហានទី3. ប្រើយុទ្ធសាស្រ្ត 1នាទី កែតម្រូវ

អ្នកដឹកនាំមួយចំនួន មានបញ្ហាត្រង់ចំណុចនេះ ដោយភាគច្រើន នៅពេលឃើញនូវកំហុសរបស់បុគ្គលិក គឺតែងតែមិនហ៊ានកែតម្រូវ ឬពេលកែតម្រូវហើយធ្វើឱ្យបុគ្គលិកខឹង និងគ្មានចិត្តចង់ធ្វើកិច្ចការងារនោះបន្ត។ ហេតុអ្វី? ពីព្រោះអ្នកដឹកនាំ មិនចេះវិធីនិយាយកែតម្រូវបុគ្គលិក។

ដើម្បីអាចកែតម្រូវបុគ្គលិកបានល្អ អ្នកគ្រប់គ្រង គួរគប្បី៖

  • កន្លះនាទីដំបូង៖ រិះគន់ពីរឿងដែលបានកើតឡើង មិនមែនរិះគន់មនុស្ស ធ្វើបែបនេះ ដើម្បីឱ្យមនុស្សមានអារម្មណ៍ថា គាត់ក៏ចូលរួមចំណែកក្នុងការបង្កើតកំហុសនោះដែរ (ទទួលស្គាល់ខ្លួនឯង)។
  • ស្ងាត់ប៉ុន្មានវិនាទី៖ ដើម្បីឱ្យគាត់ទទួលបាននូវអារម្មណ៍នេះ និងប្រមើលមើលពីកំហុសរបស់ខ្លួន
  • បន្ទាប់មក រិះគន់ពីមនុស្សម្ដង៖ យើងត្រូវប្រាប់ឱ្យត្រង់ថា គាត់ពិតជាមានកំហុសពិតមែន ហើយនិយាយលួងលោមថា គ្មាននរណាល្អឥតខ្ចោះទេ ដូច្នេះតែងតែមានកំហុស ហើយយើងនៅតែជឿលើសមត្ថភាពរបស់គាត់ ថាគាត់នឹងអាចកែកំហុសនេះ និងធ្វើឱ្យមានភាពប្រសើរឡើង ដោយមិនឱ្យមានកំហុសលើកទីពីរឡើយ។

ជារួមមក អ្នកគ្រប់គ្រងខ្លាំង គឺចេះវិធីក្នុងការគ្រប់គ្រង ចេះលើកសរសើរ ចេះកែតម្រូវ និងចេះដឹកនាំមនុស្សឱ្យធ្វើកិច្ចការប្រព្រឹត្តទៅបានយ៉ាងរលូនស្របជាមួយនឹងគោលដៅ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ