spot_img
spot_img
Homeទូទៅរបៀបដែល Covid-19 ផ្លាស់ប្ដូរឥរិយាបថអតិថិជនទាំងបច្ចុប្បន្ននិងជារៀងរហូត

របៀបដែល Covid-19 ផ្លាស់ប្ដូរឥរិយាបថអតិថិជនទាំងបច្ចុប្បន្ននិងជារៀងរហូត

-

ជំងឺ Covid-19​ ជាជំងឺដ៏កាចសាហាវ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោក ព្រមទាំងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងអាជីវកម្មមួយចំនួនធំ ហើយរហូតដល់ពេលបច្ចុប្បន្ន ជំងឺនេះ ក៏ពុំទាន់មានភាពល្អនៅឡើយ ដូច្នេះប្រសិនបើពិភពលោកចាប់ផ្តើមដំណើរការយឺតយ៉ាវក្នុងការគ្រប់គ្រងវិបត្តិកូវីដ 19 នេះឱ្យមានភាពប្រសើរបានលឿន ឬជាសះស្បើយ និងអាចបើកឡើងវិញនៃសេដ្ឋកិច្ច  នាំឱ្យរយៈពេលនៃការជាប់គាំងមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបរស់នៅរបស់មនុស្ស។ លើសពីនេះ នឹងផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនទាំងរបៀបធ្វើការ របៀបទិញទំនិញ និងរបៀបផ្សេងៗទៀតដែលអាចមានផលប៉ះពាល់ដល់អ្នកលក់រាយនិងក្រុមហ៊ុនវេចខ្ចប់ទំនិញឱ្យអតិថិជនជាដើម។

បន្ថែមពីនេះ ការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនក្នុងរយៈពេលវែង នៅតែអាចផ្តល់ឱកាសឱ្យក្រុមហ៊ុននានា ដើម្បីជួយរៀបចំឱ្យមានទម្រង់លក្ខណៈធម្មតាវិញ ព្រមទាំងអាចទទួលបានភាពរីកចម្រើនជាងមុន ប្រសិនបើក្រុមហ៊ុនទាំងនោះ ចេះចាប់យកឱកាស និងបទបែនលឿន ទៅតាមការផ្លាស់ប្ដូរឥរិយាបថអតិថិជន។

អ្វីដែលម្ចាស់អាជីវកម្ម ត្រូវតែត្រៀមលក្ខណៈ និងកត់សម្គាល់បន្ថែមនោះ គឺ

  1. Covid-19 ផ្លាស់ប្ដូរនៃរបៀបរស់នៅរបស់អតិថិជន
  2. ការផ្លាស់ប្តូរឥរិយាបថ នៅតែពឹងអាស្រ័យលើការពេញចិត្តនៃបទពិសោធន៍ថ្មី
  3. ​ចាប់ផ្ដើមរៀបចំចំពោះការប្រើប្រាស់ណាឬជំនួញណាមានការធ្លាក់ចុះ

របៀបដែល Covid-19 បានផ្លាស់ប្ដូរឥរិយាបថអតិថិជននៅក្នុងជីវិតប្រចាំថ្ងៃ

1. ការធ្វើការ
  • ការកើនឡើងនៃភាពអត់ការងារធ្វើ
  • អាចធ្វើការពីចម្ងាយបាន ដោយពុំចាំបាច់ទៅការិយាល័យ
2. របៀបរៀន
  • ចំណាយពេលវេលាច្រើនលើការរៀនសូត្រ
  • អាចរៀនសូត្រតាមប្រព័ន្ធអនឡាញ
3. របៀបទំនាក់ទំនង និងផ្ដល់ព័ត៌មាន
  • ផ្លាស់ប្ដូរនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ
  • ចេះរបៀបនៃការផ្ដល់ព័ត៌មាន និងទំនាក់ទំនងគ្នាបានល្អជាងមុន
4. របៀបទិញឥវ៉ាន់និងការប្រើប្រាស់
  • កើនឡើងនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិច
  • អាទិភាពសម្រាប់ម៉ាកដែលជឿទុកចិត្តតាមអនឡាញ
  • កាត់បន្ថយភាពញឹកញាប់នៃការដើរទិញឥវ៉ាន់ដោយផ្ទាល់
  • តែងតែចូលចិត្តទៅហាងដែលនៅជិតផ្ទះ
5. របៀបរស់នៅក្នុងផ្ទះ
  • ចំណាយពេលវេលានៅក្នុងផ្ទះច្រើន
  • ចំណាយពេលវេលាដែលនៅផ្ទះលើប្រព័ន្ធអនឡាញ
6. របៀបលេងនិងការកំសាន្ត
  • ចំណូលចិត្តសម្រាប់ការកំសាន្តឌីជីថល
  • ការផ្លាស់ប្តូរឆានែលកំសាន្ត
  • មានពេលវេលាលេងបន្ថែមច្រើនសម្រាប់ខ្លួនឯង
7. របៀបថែទាំសុខភាព
  • ផ្តោតលើសុខភាពនិងអនាម័យជាងមុន
  • អាចទិញឱសថស្ថានតាមអនឡាញនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិត

ដូច្នេះក្រោយពីបានឈ្វេងយល់ពីឥរិយាបថដែលអតិថិជនមានការផ្លាស់ប្ដូរពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ម្ចាស់អាជីវកម្ម គួរតែបង្កើតជាដំណោះស្រាយ និងបម្លែងអាជីវកម្មឱ្យបានលឿន ព្រមទាំងមានភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការចិត្តអតិថិជនឱ្យត្រូវនឹងបរិបទ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ