ភាពសប្បាយរីករាយនៅក្នុងជីវិត នរណាក៏ចង់បានដែរ ដោយគ្មាននរណាម្នាក់ចង់រស់នៅជាមួយនឹងសេចក្ដីទុក្ខកង្វល់ឡើយ ប៉ុន្តែគ្រាន់តែជីវិតជាក់ស្ដែងមិនអាចគេចផុតនូវបញ្ហា និងភាពសោកសៅឡើយ។ ទោះបីជាយ៉ាងនេះក្ដី ក៏មានវិធីក្នុងការជួយអ្នកឱ្យបង្កើនភាពសប្បាយរីករាយឱ្យបានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ច្រើនជាងភាពទុក្ខសោកដែរ ដោយអ្នកអាចអនុវត្តន៍តាមវិធីដូចខាងក្រោមបាន។
- ឧស្សាហ៍ចេញក្រៅជាមួយមនុស្សដែលធ្វើឱ្យអ្នកសប្បាយរីករាយឱ្យបានច្រើន
- ចំណាយពេលវេលាជាមួយនឹងធម្មជាតិ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនភាពស្រស់ស្រាយ
- បញ្ឈប់ក្ដីបារម្ភទាំងឡាយដែលប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នក
- ធ្វើអ្វីដែលអ្នកចូលចិត្ត និងបង្កើនសមត្ថភាពផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ
- ក្រោកពីព្រឹកប្រលឹម ដើម្បីចាប់ផ្ដើមបង្កើនភាពរីករាយតាំងពីពេលព្រឹកជារៀងរាល់ថ្ងៃ
- កុំគិតផ្ដោត និងខ្វល់ជាមួយនឹងពាក្យសម្ដីរបស់មនុស្សជុំវិញច្រើនពេក ពីព្រោះពួកគេតែងតែមានរឿងនិយាយ មិនថាអ្នកធ្វើអ្វីនោះឡើយ
- គិត និងរស់នៅជាមួយភាពវិជ្ជមានឱ្យបានច្រើនតាមដែលអាចធ្វើបាន
- ត្រូវតែមានជំនឿជឿជាក់លើខ្លួនឯង ទាំងសមត្ថភាព និងអ្វីដែលអ្នកអាចធ្វើបានល្អ
- កុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកផ្សេង ពីព្រោះដំណើរជីវិតផ្សេងគ្នា
- ត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើនៗ
- គេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
- ឆ្លៀតពេលទំនេរ ដើម្បីធ្វើលំហាត់ប្រាណក្នុងការធ្វើឱ្យសុខភាពកាន់តែល្អ
- ចងចាំពាក្យមួយឃ្លាថា “ក្ដីសុខរបស់អ្នក គឺមានតែអ្នកម្នាក់គត់ដែលជាអ្នកបង្កើត មិនមែនអ្នកផ្សេង ពីព្រោះវាជាជីវិតរបស់អ្នក”
- រស់នៅជាមួយនឹងក្ដីស្រមៃ ហើយតែងតែព្យាយាមសម្រេចវាបានជាដំណាក់ៗតាមការរៀបចំទុក
- ត្រូវធ្វើឱ្យជីវិតការងារ និងការរស់នៅប្រចាំថ្ងៃ ឱ្យមានភាពសមាមាត្រគ្នា
- ស្វែងរកគោលបំណងណាមួយជាក់លាក់
- ចាប់ផ្ដើមញញឹមឱ្យបានច្រើន
- ចាប់ផ្ដើមជាមួយនឹងជីវិតដែលពោរពេញដែលភាពសប្បាយរីករាយឱ្យបានច្រើន