spot_img
spot_img
Homeបច្ចេកវិទ្យារបៀបបង្កើតផេកហ្វ៊េសប៊ុកស្តង់ដា - ភាគទី០១

របៀបបង្កើតផេកហ្វ៊េសប៊ុកស្តង់ដា – ភាគទី០១

-

កាលពីអត្ថបទមុន (ហេតុអ្វីបានជាអ្នកត្រូវការបង្កើត ផេកហ្វ៊េសប៊ុក សម្រាប់អាជីវកម្មរបស់អ្នក?) ខ្ញុំបាទបានបង្ហាញពីមូលហេតុមួយចំនួនដែលលោកអ្នកគួរតែពិចារណាក្នុងការបង្កើត ផេកហ្វ៊េសប៊ុក សម្រាប់អាជីវកម្មរបស់លោកអ្នក។ សម្រាប់អត្ថបទនេះ ខ្ញុំនឹងបង្ហាញលោកអ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើតផេកហ្វ៊េសប៊ុកឲ្យត្រូវតាមស្តង់ដា សម្រាប់លោកអ្នកដែលពុំទាន់ចេះ ឬចេះតិចតួចនៅឡើយ។

ដើម្បីជាភាពងាយស្រួល ខ្ញុំបាទសូមឲ្យលោកអ្នកប្រើប្រាស់កុំព្យូទ័រក្នុងការបង្កើតផេកវិញ ក៏ព្រោះតែការប្រើប្រាស់របស់វាមានភាពងាយស្រួល និងរហ័សជាងការប្រើប្រាស់ទូរស័ព្ទដៃ។ សូមតាមដាន និងអនុវត្តជាមួយខ្ញុំតាមរយៈជំហានងាយៗដូចខាងក្រោម។

១. ជំហានទី១៖ សូមចូលទៅកាន់ www.facebook.com

បន្ទាប់ពីចុចទៅលើពាក្យ Facebook – Log In or Sign Up ហើយ សូមចូលទៅបំពេញព័ត៌មានគណនីរបស់លោកអ្នក ដែលមានដូចជា Email ដែលអ្នកប្រើប្រាស់ក្នុងការបង្កើតគណនីហ្វ៊េសប៊ុករបស់អ្នក ព្រមទាំងលេខសម្ងាត់  (Password) របស់លោកអ្នក។

២. ជំហានទី២៖ ស្វែងរក Menu Button

បន្ទាប់មកទៀត សូមស្វែងរក Menu Button ដែលនៅជួរខាងលើ និងនៅក្បែរ Profile ខាងស្តាំរបស់លោកអ្នក។

៣. ជំហានទី៣៖ ស្វែងរកពាក្យ Page

នៅខាងក្រោមពាក្យ Create សូមស្វែងរកពាក្យ Page ដែលមានសញ្ញា”ទង់”នៅខាងមុខដើម្បីចូលទៅកាន់កន្លែងបង្កើតផេកហ្វ៊េសប៊ុកដំបូងរបស់អ្នក។

៤. បំពេញព័ត៌មាននៃផេកហ្វ៊េសប៊ុករបស់អ្នក

សូមបំពេញព័ត៌មានសំខាន់ៗឲ្យផេករបស់លោកអ្នក តាមរយៈការបំពេញនូវព័ត៌មានមួយចំនួនដូចជា៖

  • ឈ្មោះផេក (សូមជ្រើសរើសឈ្មោះណាដែលខ្លី និងមាន)
  • ប្រភេទនៃអាជីវកម្មរបស់អ្នក
  • និងការរៀបរាប់ពីផេករបស់អ្នកខ្លីៗ (យ៉ាងច្រើន ២៥៥ តួអក្សរ)។

បន្ទាប់ពីបំពេញព័ត៌មានខាងលើហើយ អ្នកគ្រាន់តែចុចពាក្យថា Create Page នោះលោកអ្នកនឹងទទួលបានផេកហ្វ៊េសប៊ុកដំបូងសម្រាប់អាជីវកម្មរបស់លោកអ្នក។

៥. ធ្វើការប្តូររូបសញ្ញាតំណាង Page Logo និងផ្ទាំង Page Cover

បន្ទាប់ពីបំពេញព័ត៌មានខាងលើហើយ អ្នកគ្រាន់តែចុចពាក្យ Create Page នោះវានឹងនាំលោកអ្នកមកកាន់កន្លែងនេះ ដែលលោកអ្នកអាចធ្វើការប្តូររូបសញ្ញាតំណាង (Page Logo) ក៏ដូចជាផ្ទាំង Page Cover សម្រាប់ជួយឲ្យផេកហ្វ៊េសប៊ុករបស់លោកអ្នកមានភាពទាក់ទាញ និងងាយស្រួលចំណាំផងដែរ។ បន្ទាប់ពីប្តូរនូវរបស់ទាំងពីរនេះហើយ លោកអ្នកគ្រាន់តែចុចពាក្យថា Save ជាការស្រេច។

សូមជួបគ្នានៅវគ្គបន្តបន្ទាប់ទៀត…។

ខៀក វិទ្យារតនៈ
ខៀក វិទ្យារតនៈhttp://www.kumnit.com%20
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ