spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងរបៀបបង្កើតវីដេអូផ្សព្វផ្សាយលើ Facebook ដ៏ជោគជ័យ របស់លោក Dennis Yu

របៀបបង្កើតវីដេអូផ្សព្វផ្សាយលើ Facebook ដ៏ជោគជ័យ របស់លោក Dennis Yu

-

លោក Dennis Yu គឺជាអ្នកជំនាញ Digital Marketing និង Personal Building។ លោកបានចែករំលែកនូវតិកនិចសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្កើតវីដេអូផ្សព្វផ្សាយលើ Facebook ដើម្បីទទួលបានជោគជ័យ ដោយមានគុណភាពខ្ពស់ និងមានអ្នកចូលរួមទស្សនាច្រើនបំផុត។

តិចនិកសំខាន់ទាំងនេះ អ្នកធ្វើការផ្នែកយុទ្ធសាស្រ្តទីផ្សារលើបណ្ដាញសង្គម និងម្ចាស់អាជីវកម្មទាំងអស់ អាចអនុវត្តបាន។

របៀបផ្សព្វផ្សាយលើ Facebook ដ៏ល្អបំផុត

ដើម្បីអាចធ្វើការផ្សព្វផ្សាយលើ Facebook បាន ដំណាក់កាលដំបូងអ្នកគួរឈ្វេងយល់ Awareness, Consideration និង Conversion ជាមុនសិន។

1. Awareness

សំដៅលើ មូលហេតុដែលជួយមនុស្សឱ្យយល់កាន់តែច្បាស់ពីអ្វីដែលអ្នកជឿជាក់លើវាខ្លាំង និងមានគោលជំហរលើគុណតម្លៃផ្ទាល់ខ្លួន បន្ទាប់មកចែករំលែកនូវអ្វីដែលអ្នកបានជឿជាក់លើនោះទៅកាន់មនុស្សផ្សេងទៀត តាមរយៈការថតជាវីដេអូ ឬការ Live និងផ្សេងៗទៀត ក្នុងគោលបំណងឱ្យអ្នកដទៃបានរៀនសូត្រពីអ្នក និងស្គាល់ថាអ្នកគឺជានរណា (បើលក់ផលិតផលសេវាកម្ម អ្នកនឹងបង្ហាញឱ្យអ្នកផ្សេងយល់ដឹង និងស្គាល់ពីផលិតផលសេវាកម្មរបស់អ្នក)។

2. Consideration

សំដៅលើ របៀបដែលអ្នកនឹងចាប់ផ្ដើមដំណើរការ និងអាចទាក់ទាញមនុស្សឱ្យចូលរួមបានច្រើនតាមការកំណត់របស់អ្នក។

3. Conversion

សំដៅលើ អ្វីមួយដែលអ្នកអាចចាប់ផ្ដើមបិទការលក់បាន និងទទួលបានប្រាក់ចំណូលពីការលក់ ដូច្នេះត្រង់ចំណុចនេះ គឺត្រូវបង្កើតទំនុកចិត្តឱ្យខ្លាំងដល់អតិថិជនរបស់អ្នក។

ក្បួនអនុវត្តដើម្បីផ្សព្វផ្សាយកាន់តែល្អ

1. បង្ហោះ វីដេអូខ្លី

វីដេអូនោះ អាច15 វិនាទី ទៅ 1នាទី ដែលគ្រាន់តែជាវីដេអូបង្ហាញពីទិដ្ឋភាពសំខាន់ៗ។

2. បង្ហោះពីរឿងរ៉ាវផ្ទាល់ខ្លួនបន្ថែម

អ្នកអាចផ្សព្វផ្សាយជាលក្ខណៈចែករំលែកចំណេះដឹងនៅលើ Facebook ដោយកុំតាំងខ្លួនជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអំពីអ្វីមួយ។

របៀបទាក់ការយកចិត្តទុកដាក់ និងទំនុកចិត្ត ពីសំណាក់ទស្សនិកជន

1. តើអ្វីដែលមនុស្សចង់ឃើញនៅលើបណ្ដាញសង្គម?

ចំណុចនេះ អ្នកត្រូវយល់ឱ្យបានច្បាស់ថា មនុស្សភាគច្រើនចង់ឃើញអ្វីលើបណ្ដាញសង្គម។ ហើយអ្វីដែលអ្នកត្រូវចងចាំទុកនោះគឺថា មនុស្សមិនចូលចិត្តការផ្សព្វផ្សាយពាណិជ្ជកម្មអ្វីទេ ប៉ុន្តែពួកគេចូលចិត្តការផ្សព្វផ្សាយបែបកំសាន្ត ការផ្សព្វផ្សាយដែលអាចជួយពួកគេឱ្យមានការផ្លាស់ប្ដូរ អាចរៀនសូត្របន្ថែមបាន និងមានលក្ខណៈថ្មីដែលពួកគេមានភាពភ្ញាក់ផ្អើល ឬថ្មីសម្រាប់ពួកគេជាដើម។

2. ប្រើយុទ្ធសាស្រ្តបង្កើតវីដេអូ 1នាទី

ទី1. When I was (40 វីនាទី)

សំដៅលើ ការបង្ហាញពីអ្វីដែលបានកើតឡើងចំពោះអ្នក ឧទាហរណ៍ កាលពីខ្ញុំអាយុ 18ឆ្នាំ ខ្ញុំបានឈប់រៀននៅវិទ្យាល័យ ពីព្រោះខ្ញុំចង់ពង្រឹងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញលើអ្វីមួយជាដើម។ បន្ទាប់មក បង្ហាញពីរឿងរ៉ាវសំខាន់ៗស្ដីអំពីអ្វីដែលបានកើតឡើង នៅពេលដែលអ្នកបានសម្រេចចិត្តធ្វើអ្វីមួយនោះ ទាំងភាពសោកសៅ វិធីជំនះឧបសគ្គ និងផ្សេងៗទៀត។

ទី2. I believe that (15 វិនាទី)

សំដៅលើ ការបង្ហាញថា ដោយសារតែអ្នកមានភាពជឿជាក់ ឬមានហេតុផលណាមួយ ទើបធ្វើឱ្យអ្នកហ៊ានសម្រេចចិត្តធ្វើរឿងណាមួយជាដើម បន្ទាប់មក អ្នកអាចបង្ហាញគន្លឹះមួយចំនួនដើម្បីចែករំលែកដល់មនុស្សផ្សេងទៀត អំពីអ្វីដែលអ្នកជឿជាក់ថានឹងល្អ និងអាចអនុវត្តបាន។

ទី3. I am (5 វិនាទី)

សំដៅលើ ការបង្ហាញថា អ្នកគឺជានរណា? ឈ្មោះអ្វី? ហើយអ្នកមានចំណុចខ្លាំង និងមានជំនាញលើផ្នែកណា?

បញ្ចូលយុទ្ធសាស្រ្ត 1$ (The Dollar a day)

  • ចំណុចនេះ មានន័យថា អ្នកអាចតេស្តមាតិការបស់អ្នកក្នុងការផ្សព្វផ្សាយត្រឹម 1$ រៀងរាល់ថ្ងៃ ក្នុងរយៈពេល 7ថ្ងៃ ដើម្បីតេស្តឱ្យដឹងថា មាតិកានោះអាចទាក់ទាញត្រូវនឹងអតិថិជន និងដំណើរការល្អឬទេ? លើសពីនេះ អ្នកក៏អាចតេស្តមាតិកាមួយថ្ងៃ 2ឬច្រើនក្នុងពេលតែមួយ ដោយចំណាយ ​1ដុល្លារលើមាតិកានីមួយៗ ដើម្បីប្រៀបធៀបលទ្ធផលគ្នា
  • ដំណាក់កាលទី2 អ្នកអាចសង្កេតមើលថា មាតិកាបែបណា ដែលមានប្រសិទ្ធភាពខ្ពស់ បន្ទប់មកជ្រើសរើសមាតិកានោះ បន្តអនុវត្តនូវការតេស្ត 1$ ក្នុងរយៈពេល 30ថ្ងៃ
  • ដំណាក់កាលទី3 បន្តធ្វើដូចដំណាក់កាលទី2 ប៉ុន្តែប្រើយុទ្ធសាស្រ្ត 1$ ក្នុងរយៈពេល 100ថ្ងៃ រហូតដល់អ្នកជឿជាក់ថា មាតិកានេះមានឥទ្ធិពលខ្លាំងជាមួយនឹងទស្សនិកជន
  • ដំណាក់កាលចុងក្រោយ អ្នកអាចវាយលុកក្នុងការរៀបចំកញ្ចប់ថវិកា ដើម្បីសម្រុកលើការចំណាយនៃការផ្សព្វផ្សាយមាតិកានោះឱ្យកាន់តែខ្លាំងទៀត។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ